Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់

សូមទឹកចិត្តសប្បុរសធម៌! ថៅកែស្រីហាង QueenBee ធ្វើរឿងល្អនេះសម្រាប់អ៊ុំប្រុសចាស់ម្នាក់

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

by Mr. Borin Journalist
April 23, 2022
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២២។

វត្តមានជាផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលលើកទី៤ របស់គណៈកម្មាធិការប្រតិបត្តិចម្រុះ ស្តីពី “បញ្ហាទឹកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” បានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងជូនប្រជាជនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមដងទន្លេមេគង្គ ក្នុងការប្រើប្រាស់ គ្រប់គ្រងប្រព័ន្ធទឹក និងទប់ស្កាត់ បង្ការហានិភ័យជាយថាហេតុដែលបង្កឡើងដោយគ្រោះទឹកជំនន់។ល។ ជាមួយគ្នានេះ ក៏បានចូលគ្រប់គ្រង ប្រេីប្រាស់ទឹកដ៏ចាំបាច់ប្រកបដោយចីរភាព និង សម្រាប់ការអភិវឌ្ឍន៍យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ ។

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖
១-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។
២-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។
៣-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។​ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»៕

លើសពីនេះកិច្ចប្រជុំនេះក៏បានធ្វេីឱ្យចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងកម្ពុជា ជាមួយជប៉ុន និងរវាងកម្ពុជា ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានភាពល្អប្រសើរ ដែលនាំឱ្យកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

បើតាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបសន្ទនាការងារទ្វេភាគី ជាមួយសមភាគីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

នៅថ្ងៃទី២៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានចាប់ផ្តើមមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ។

ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាការងារទ្វេភាគីជាមួយឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕

ចុចមើលក្នុងតេឡាក្រាម
Next Post
សូមទឹកចិត្តសប្បុរសធម៌! ថៅកែស្រីហាង QueenBee ធ្វើរឿងល្អនេះសម្រាប់អ៊ុំប្រុសចាស់ម្នាក់

សូមទឹកចិត្តសប្បុរសធម៌! ថៅកែស្រីហាង QueenBee ធ្វើរឿងល្អនេះសម្រាប់អ៊ុំប្រុសចាស់ម្នាក់

តារាចម្រៀង ព្រាប សុវត្ថិ ទទួលគោរពងារជាឧកញ៉ាដែលបង្ហាញខ្លួនជាសេដ្ឋីមានលុយវ៉ល់លានដុល្លារ

តារាចម្រៀង ព្រាប សុវត្ថិ ទទួលគោរពងារជាឧកញ៉ាដែលបង្ហាញខ្លួនជាសេដ្ឋីមានលុយវ៉ល់លានដុល្លារ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!