Social

ក្មេងស្រីសិស្សបង្អួតជិះម៉ូតធំ ផ្ទុះការរិះគន់ពេញបណ្តាញសង្គម ត្រូវសមត្ថកិច្ចអញ្ជើញឪពុកម្តាយមកសួរនាំ

ក្រុងព្រះសីហនុ-នគរបាលចរាចរណ៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកោះហៅសិស្សសាលា ដែលបានជិះម៉ូតូធំ មានកម្លាំងរហូត 300CC និងមិនពាក់មួកសុវត្ថិភាព ជិះតាមផ្លូវក្នុងក្រុងព្រះសីហនុ ថតបង្ហោះនៅលើបណ្តាញសង្គម មានការភ្ងាក់ផ្អើល យកមកអប់រំឲ្យបញ្ឈប់ សកម្មភាពបែបនេះទៀត ព្រោះវាសកម្មភាពល្មើសច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូធំកម្លាំង 300CC នេះ ទាល់តែអ្នកដែលមានអាយុ ១៨ឆ្នាំឡើង ទើបអាចប្រលងយកបណ្ណបើកបរ មានសិទ្ធបើកម៉ូតូធំនេះបាន ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការអបរំឲ្យសិស្សសាលាទាំងនេះជិះម៉ូតូដែលមានកម្លាំងសមនឹងខ្លួនមានសិទ្ធបើកបរបាន កុំឲ្យខុសពីច្បាប់កំណត់ នឹងណែនាំឲ្យបើកបរគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាផងដែរ។ ក្រោយពេលអប់រំរួច ដោយមានតំណាងចូលរួមពីខាងសាលា និងអាណាព្យាបាល...

Read more

លោកផ្កាយ២បដិសេដហើយ! ត្រៀមប្តឹងអ្នកទម្លាយរឿងបោកលុយ២ដុល្លារ, តែលោក ផែង វណ្ណៈ ប្រកាសថាកំដរលេងដល់ចប់

ប្រភពពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហេីបអោយដឹងថា នៅព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលខ្លួនបំភ្លឺដល់ក្រុមប្រឹក្សាវិន័យ នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធករណីយកលុយជនរងគ្រោះ ២លានដុល្លារ ដេីម្បីរត់ការការងារមិនបានសម្រេចមិនប្រគល់លុយជូនជនរងគ្រោះវិញ ។ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានបដិសេដមិនបានឆបោកជនរងគ្រោះដូចសារព័ត៌មានផ្សាយទេ តែបានទទួលស្គាល់ថានៅខ្វះលុយជនរងគ្រោះប្រមាណ ២លានដុល្លារពិតប្រាកដមែន ។ ជនរងគ្រោះនឹងចូលបំភ្លឺនៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយកឯកសារជាភស្តុតាងទៅជាមួយផង...

Read more

អាសូរណាស់! វីរកងទ័ពជួរមុខទិសអានសេះម្នាក់ស្ថានការព្រំដែនធូស្បើយសុំច្បាប់មេមកលេងក្រុមគ្រួសារអកុសលបែរជាស្លាប (មានវិឌីអូកើតហេតុ)

ភ្នំពេញ៖ អាសូរណាស់ ! វីរកងទ័ពជួរមុខទិសអានសេះ ម្នាក់ សុំច្បាប់មេមកលេងក្រុមគ្រួសារ ក្រោយពី ស្ថានការព្រំដែន ធូស្បើយ ទៅមិនទាន់ដល់ផង បានជួបគ្រោះថ្នាក់ ជិះម៉ូតូ បុកជាមួយ រថយន្តធន់ធំ នៅផ្លូវបែកជា៤ បណ្តាលឲ្យស្លា..ប់ក្រោយពេលបញ្ចួនទៅដល់មន្ទីរពេទ្យ ។ គ្រោះថ្នាក់ នេះបានកើតឡើងកាលពី 2.28នាទីរសៀល ថ្ងៃទី 28.10.2025 ស្ថិតនៅ ម៉ូ ផ្លូវបែកជាបួន គីឡូ៤ ភូមិរាជានុកូល ខេត្តស្ទឹងត្រែង ។សូមចូលរួមរំលែកទុក្ខ ចំពោះ...

Read more

បែកធ្លាយដំណឹងលោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ មេរងអត្តសញ្ញាណ​កម្ម​បោកលុយជនបរទេសចំនួន២លានដុល្លាររត់ការមិនសម្រេច

ភ្នំពេញ៖ មិនមែន២ពាន់, ឬ ២ម៉ឺនទេ..! គឺចំនួន២លានដុល្លារជាចំនួនទឹកប្រាក់ច្រើនសន្ធឹកលោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី បានបោកជនរងគ្រោះដោយស៊ីដាច់ក្នុងថ្នូរនឹងរត់ការឱ្យចូលសញ្ជាតិខ្មែរ ប៉ុន្តែរត់ការមិនសម្រេច ហើយជនរងគ្រោះកំពុងទាមទារលុយវិញនិងយុត្តិធម៌។ ដំណឹងនៃការបែកធ្លាយកើតឡើង ក្រោយលោក ផែង វណ្ណៈ ទទួលបានដណ្តឹងរបស់ជនរងគ្រោះហើយលោកបានផ្សាយលើទំព័រសារព័ត៌មានរបស់លោក នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា “លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានទទួលប្រាក់ចំនួន ២លានដុល្លារ ដេីម្បីរត់ការចូលសញ្ជាតិអោយជនបរទេស ។...

Read more

BA ស្រីស្អាតដ៏ល្បីចែឆីងនិងបក្សពួកដ៏សាហាវមួយក្រុម ចុងក្រោយត្រូវតុលាការចាត់ការដោយមិនលើកលែងឡើយ (មានវិឌីអូ)​

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើង (ទំពាំងស្អុយ)ចំនួន៨នាក់ដែលបង្កហិង្សានៅហាងលក់ភេសជ្ជៈក្នុងបរិវេណកោះពេជ្រ ។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន៨នាក់ បាននាំគ្នាជិះម៉ូតូចំនួន៣គ្រឿង ដើម្បីទៅរកភាគីខាងជនរងគ្រោះដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ។ លុះនៅពេលក្រុមក្មេងទំនើងខាងលើ បានជិះម៉ូតូដល់ចំណុចហាងលក់ភេសជ្ជៈ ក្នុងបរិវេណកោះពេជ្រ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះចំនួន២នាក់ កំពុងអង្គុយនៅក្នុងហាងលក់ភេសជ្ជៈ ក្រុមក្មេងទំនើងក៏បានឈប់ម៉ូតូនៅមុខហាង ហើយបក្សពួកនៃក្រុមក្មេងទំនើងនោះ ក៏បានចុះទៅសួរនាំជនរងគ្រោះ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាដោយយកដៃទះកំផ្លៀងជនរងគ្រោះចំនួន១ដៃយ៉ាងខ្លាំងចំថ្ពាល់ ។ ឃើញដូច្នោះ...

Read more

បញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច បើកផ្លូវឱ្យតុលាការចាត់ការលើបុគ្គលកក្បត់ជាតិនិយមរូបនេះ (មានវិឌីអូសមត្ថកិច្ចចុះបង្ក្រាប)

ព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច តាមសំណេីររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ។ ឧកញ៉ា អ៊ឹម សុផាន់ណារឹទ្ធ ហៅចែទូច ជាថៅកែនាំសាច់បង្កកពីប្រទេសថៃចូលមកចែកចាយនៅព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រំដែនកម្ពុជា-ថៃ បានបិទនៅឡេីយ ។ ជាការកត់សម្គាល់ ការបញ្ចប់គោរមងារនេះបានធ្វើឡើងរយៈពេលប្រមាណ១សប្ដាហ៍ បន្ទាប់ពីសមត្ថកិច្ចចម្រុះ ប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ឹមផត...

Read more

ព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ, ថាមានអ្វីខ្លះ..?

ក្នុងពេលកម្ពុជាយើងទាំងអស់គ្នាពហិកាលែងប្រើផលិតផលថៃ ឬ លែងពឹងលើផលិតពីរោងចក្រចេញប្រទេសថៃ ហើយចង់ពឹងលើប្រទេសផ្សេង និងជាពិសេសចង់បង្កើត រោងចក្រ សិប្បកម្មដោយខ្លួនឯង តែពិបាករករកដៃគូ រោងចក្រ សហការក្នុងការផលិត និង ផ្គត់ផ្គង់ ។ ចំណុចបញ្ហានេះ ត្រូវបានវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាហើយ ដោយនឹងត្រៀមរៀបចំពិរព័រណ៌អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះ ដែលនឹងធ្វើឡើងចុងខែកញ្ញានេះតែម្តង។ ចង់រកអ្នកផ្គត់ផ្គង់ ចង់បានគ្រឿងចក្រ ម៉ាស៊ីន ដើម្បីឆ្លើយតបនឹងការផលិតសម្រាប់ប្រជាជនខ្មែរ គឺលែងពិបាករកដៃគូសហការ ទៀតហើយ គឺយើងមានពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម...

Read more

ទូកកំសាន្តរបស់សៀមជាច្រើនគ្រឿងនៅទន្លេចៅប្រាយ៉ា ក្រុងបាងកក ត្រូវភ្លើងឆេះ ធ្វើឱ្យមហាជនហៅថា “Burn it down ” (មានវិឌីអូ)

មុននេះបន្តិច ព្រះអគ្គីលេបត្របាក់ទូកកំសាន្តរបស់សៀមជាច្រើនគ្រឿងដែលចតបន្តគ្នានៅទន្លេចៅប្រាយ៉ា ក្រុងបាងកក ប្រទេសសៀម ចំរៀងចំណងជើងថា "Burn it down " ធ្វើឱ្យជ្រួលច្របល់ កណ្តាលទន្លេចៅប្រាយ៉ា ខណៈ ទូក​កំសាន្តជាច្រើនគ្រឿងចតនៅផែ ឆាបឆេះសន្ធោសន្ធៅ ហើយ​ភ្លើង​បាន​រាលដាល​ដល់​ទូក​ជាច្រើន​គ្រឿង​។ មន្ត្រី​បាន​ប្រញាប់​ទៅ​គ្រប់គ្រង​អអគ្គិភ័យនៅល្ងាច ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ អ្នក​យក​ព័ត៌មាន​បាន​រាយការណ៍​ថា នៅ​ពេល​ល្ងាចមាន​ទូក​ជា​ច្រើន​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​នៅ​ផែ​មួយ​នៅ​ច្រាំង​ទន្លេ​ចៅប្រាយ៉ា ទូកនៅជិតវត្ត Ratchasingkhon ។ បច្ចុប្បន្ន មូលហេតុនៃការឆេះ និងការខូចខាតកំពុងស្ថិតក្រោមការស៊ើបអង្កេត ក៏ដូចជាសុវត្ថិភាពរបស់អ្នកដំណើរ និងទូកក្បែរនោះ។មន្ត្រី​កំពុង​ជំរុញ​ឲ្យ​សាធារណជន​ជៀស​វាង​តំបន់​នោះ​រហូត​ដល់​ស្ថានភាព​ប្រសើរ​ឡើង។...

Read more

ស្គាល់មុខឈ្មួញនាំចូលអង្គរពីថៃមកម្ពុជាចំនួន៤នាក់ហ៊ានបំពានប្រសាសន៍របស់សម្តេចទាំងពីរនិងមើលងាយជាតិនិយមខ្មែរគ្នាឯងនោះហើយ

តាមពិត​ទៅ​ អស់​លោកឈ្មួញ​នាំ​អង្ករថៃចូលមកនេះ​មិនខុសទេ​ បើនិយាយ​អំពី​ពាណិជ្ជកម្ម​ តែ​មិនគួរ​នាំចូល​ ព្រោះនៅ​កម្ពុជា​បច្ចុប្បន្ន​ស្រូវ​អង្ករ​នៅសល់​ច្រើន​ណាស់​ហើយ​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​ផង​ ។ ការនាំចូលមកបែបនេះ​ រឹតតែ​ធ្វើ​ឲ្យ​ស្រូវ​អង្ករ​ក្នុង​ស្រុក​កាន់​តែ​ធ្លាក់​ថ្លៃ​ ។ តែបើ​និយាយ​អំពី​ជាតិ​និយម​ អស់​លោកឈ្មួញ​ទាំង​នេះ​ មិនគួរនាំ​អង្ករ​ថៃចូលទេ​ ព្រោះ​ថៃ​បាន​ឈ្លានពាន​យេីង​ សម្លាប់​កងទ័ព​យើង​ សម្លាប់​ប្រជាជន​យើង​ បំផ្លិចបំផ្លាញ​ភូមិ​ដ្ឋាន​ប្រជាពលរដ្ឋ​យើង​ យើង​គួរតែ​ចេះឈឺចាប់​ហេីយ​នាំគ្នា​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ផលិតផល​ថៃ​ ។ ឈ្មួញ​ទាំង​ ៤នាក់​ ដែល​នាំ​អង្ករថៃ​ចូលមក​កម្ពុជា​តាម​ច្រកកំពង់ស្រឡៅ​ ចំនួន​ ៣រថយន្តធំៗ​ មាន​ឈ្មោះ​ ៖​ ១-​ លោក​ ដន​ ទី​ រស់​នៅ​...

Read more

ខ្មែរមួយភូមិយកដំបងប្រុងសំពងក្បាលឆ្កែ ក្រោយឃើញមកទាំងហ្វូងរាយបន្លាលួសព័ន្ធប្លន់ ផ្ទះសម្បែង (មានវិឌីអូច្រើន)

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនថៃ ផ្ទុះកំហឹងមិនសុខចិត្តឡើយ ក្រោយឃើញទ័ពថៃទាំងមកហ្វូងៗ ហ៊ានព័ន្ធយកផ្ទះសម្បែង ដីធ្លី ស្រែកចម្ការ ដោយមិនខ្លាចញញើតឡើយ ចំពោះកម្ពុជា ឬ ច្បាប់អន្តរជាតិ។ កងទ័ពថៃ នៅម៉ោងជាង២ រសៀល ថ្ងៃចន្ទនេះ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវពលរដ្ឋ និងសមត្ថកិច្ចទប់ស្កាត់ខ្លាំង ទើបរើទៅវិញ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅល្ងាចថ្ងៃទី២៥ ខែសីហា នេះ។...

Read more
Page 1 of 28 1 2 28
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!