Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សូមចូលរួមសោកស្តាយចំពោះ តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបាត់បង់ទាំងព្រមនូវឪពុកម្តាយរបស់នាងក្នុងពេលតែមួយភ្លេតទាំងមិននឹកស្មាន

មិនមែនលេងសើចទេ! មាន៥ពាន់ដុល្លារបើកហាងស៊ុបនិងសាច់អាំងស្ទង់ដា រសជាតិថ្មីឆ្ងាញ់ប្លែកមាត់ ល្បីនៅកម្ពុជាបានហើយ

បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

សូមចូលរួមសោកស្តាយចំពោះ តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបាត់បង់ទាំងព្រមនូវឪពុកម្តាយរបស់នាងក្នុងពេលតែមួយភ្លេតទាំងមិននឹកស្មាន

by Mr. Borin Journalist
May 17, 2022
in Entertainment
1.4k
SHARES
22.9k
VIEWS
Share on FacebookTelegram

ព្រះវិហារ៖ ពិតជារឿងអកុសលនិងសោកស្តាយជាពន់ពេកចំពោះ រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ដែឡជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ឪពុកនិងម្ដាយបង្កើតរបស់នាង កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ នៅស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បាន ឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ហើយគេស្គាល់ថា ជាឪពុក និងម្ដាយបង្កើត របស់តារាចម្រៀង សុវត្ថិឌី ធារិកា ព្រមទាំងរបួស២នាក់ទៀតផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ផងដែរ ប៉ុន្តែជាអកុសលជួយមិនទាន់ដោយសារជនរងគ្រោះ ក្រឡាប់ចូលប្រឡាយទឹកនៅជាប់ផ្លូវបណ្តាល ឲ្យឈ្លក់ស្លាប់តែម្តង។

ជាមួយគ្នានោះលោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានបញ្ជាក់ថា ហេតុការណ៍នេះ គឺរថយន្ដក្រឡាប់ធ្លាក់ទឹកដោយខ្លួនឯង ហើយជនរងគ្រោះដែលស្លាប់ទំនងជាឈ្លក់ទឹក ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។

ចំពោះហេតុការណ៍ ដ៏អាក្រក់មួយនេះ ទាំងអាជ្ញាធរក្នុងខេត្តនិងលោកឧត្តមសេនីយ៍ស្នងការនិងអធិការនគរបាលស្រុកផ្ទាល់សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះផងដែរ សម្រាប់ជួបគ្រោះអកុសលនេះ។
បើយោងតាមការរៀបរាប់របស់តារាចម្រៀង អ៊ាម វណ្ណី បានឱ្យដឹងថា ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់ ហើយលោកពិតជាសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បងនេះ។

សូមបញ្ជាក់ថា តាមរយៈ Facebook របស់តារាចម្រៀង សុវត្ថិឌី ធារិកា បានឲ្យដឹងថា កាលពីព្រឹកមិញនេះ រូបនាងបានទៅចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ លុះត្រឡប់មកវិញ ក៏បានជួបនូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង៕

https://youtu.be/4Y-1gapeoww

សេចក្តីរាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

ព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នា! ពេលរូបថតនិងសារចម្លែកៗ តេងម៉ូ លេចឡើង

ព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នា! ពេលរូបថតនិងសារចម្លែកៗ តេងម៉ូ លេចឡើង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!