Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

សូមចូលរួមសោកស្តាយចំពោះ តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបាត់បង់ទាំងព្រមនូវឪពុកម្តាយរបស់នាងក្នុងពេលតែមួយភ្លេតទាំងមិននឹកស្មាន

ព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នា! ពេលរូបថតនិងសារចម្លែកៗ តេងម៉ូ លេចឡើង

បើសម្រស់ពិតស្រស់ស្អាតនិងផូរផង់ម្លឹងៗ រហូតផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម អ្នកណាក៏គិតថា អាយុខ្ទង់២០ឆ្នាំដែរ

by Mr. Borin Journalist
May 20, 2022
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(ភ្នំពេញ)៖ ពិតជាស្រស់ស្អាតគ្រប់ style មែន ទេវតាឆ្នាំថ្មី ដែលល្បីនៅលើបណ្តាញសង្គម ថាមានសម្រស់ស្រស់ស្អាត ពេលនេះបានរំលេចសម្រស់កាន់តែស្រស់ស្អាតនិងកាន់តែក្មេង ដោយបានផ្លាស់ប្តូរមកតែងខ្លួន បែបយុវវ័យម៉ូដសក់ពីវែងមកខ្លី ជាមួយឈុតពណ៌បៃតង គឺពិតជាស្អាតកប់សារីតែម្តង។

រូបថតប៉ុន្មានសន្លឹក របស់ទេវតាឆ្នាំថ្មី ដែលបានរំលេចសម្រស់ជាមួយម៉ូដសក់នារីសម័យថ្មី សម្រស់កាន់តែស្រស់ស្អាត ឆក់បេះដូង និងការសរសើរមិនតិចទេពី អ្នកលេងបណ្តាញសង្គម។ បើទស្សនិកជនឬអ្នកគាំទ្រណា នៅមិនទាន់ស្គាល់នោះទេ ប្រាកដជាគិតថា គាត់មានវ័យ១៨ទៅ២០ឆ្នាំជាងប៉ុណ្ណោះ បើយោងតាមសម្រស់របស់គាត់ ប៉ុន្តែទស្សនិកជនទាំងអស់គ្នាដែលគិតបែបនេះគឺ គិតនឹងខុសហើយ។ នៅពេលដឹងពីអាយុពិតរបស់គាត់ ប្រាកដជាភ្ញាក់ផ្អើលនិងលាន់មាត់ជាមិនខាន។ ស្រីស្អាត សម្រស់ផូរផង់ម្នាក់ មិនមែនជាក្មេងស្រី ប៉ុន្តែស្រីស្អាតម្នាក់ល្បីខ្លាំងក្នុងចំណោមស្ត្រីៗខ្លាំងៗនៅកម្ពូជា គាត់ឈ្មោះថា លាង ធារ៉ា មានងារជាជំទាវដោយក្នុងដៃមុខរបបមិនក្រោមបីមុខឡើយ។

ខាងក្រោមលោកជំទាវ លាង ធារ៉ា កំពុងតែល្បីនិងទទួលបានការសរសើររូបនេះគឺមានអាយុពិតខ្ទង់៣០ឆ្នាំទៅហើយ តែបើនិយាយពីសម្រស់វិញ គឺ១៨ឆ្នាំសុំខ្មាស់លោកជំទាវ បើលោកជំទាវពូកែថែរក្សានិងពូកែជ្រើសរើសម៉ូតសម្រាប់ខ្លួនឯង។ ខាងក្រោមជារូបថតនិងវីដេអូខ្លី របស់លោកជំទាវ លាង ធារ៉ា ដែលកំពុងទទួលបានការសរសើរភ្លក់ទឹកភ្លក់ដី ពីអ្នកលេងបណ្តាញសង្គម៖

សម្រាប់រូបសម្រស់របស់លោកជំទាវ លាង ធារ៉ា គឺមានភាពស្រស់ស្អាត ស្ទើរតែគ្មានកន្លែងទាស់ទេ ហើយលោកជំទាវក៏ត្រូវបានមហាជនចាត់ទុកថាជាបុគ្គលគំរូ និងជាស្ត្រីដែលពូកែមានមុខជំនួញ ជាច្រើននៅក្នុងដៃ មានគ្រួសារគំរូ និងមានចំណុចល្អជាច្រើនទៀត ជាពិសេសគឺរូបសម្រស់ របស់លោកជំទាវផ្ទាល់តែម្តង ជានិច្ចកាលលោកជំទាវតែងតែលើកទឹកចិត្ត ដល់ស្ត្រីជាច្រើន ត្រូវយក ចិត្តទុកដាក់មើលថែរូបសម្រស់ ថែទាំខ្លួនឲ្យក្លាយជាស្ត្រី ដែលខ្លាំងពូកែហើយស្អាត រឹងមាំ ។

ជារឿយៗសង្កេតឃើញថា លោកជំទាវ លាង ធារ៉ា ជាមនុស្សម្នាក់ដែលចូលចិត្តតុបតែងខ្លួន និងគ្រងឈុតបុរាណ ស្ទើរគ្រប់ទម្រង់ថតរូបជាហូរហែរ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺកាន់តែប្លែកនិងជាលើកដំបូង ដែលលោកជំទាវ សម្រេចតុបតែងខ្លួន ដោយគ្រងឈុតទេពធីតាឆ្នាំថ្មី ដែលធ្វើឲ្យមហាជនប្លែកភ្នែក និងបានចូលទៅ Comment សរសើរពីរូបសម្រស់របស់ លោកជំទាវមានភាពស្រស់ស្អាតធម្មជាតិ ស្អាតគ្មានកន្លែងទាស់ ហើយកាន់តែពិសេសទៀតនោះ ទម្រង់មុខលោកជំទាវស៊ីគ្រប់ទម្រង់តែម្តង។

ស្របពេលដែលមាន ការសរសើរភ្លូកទឹកភ្លូកដីពីសម្រស់របស់ លោកជំទាវ លាង ធារ៉ា នោះ ត្រូវបានសាម៉ីខ្លួនទម្លាយ ពីអាថ៌កំបាំងថែសម្រស់ថា លោកជំទាវមិនដែលធ្លាប់បាន ឆ្លងកាត់ការវះកាត់កែកុនរូបសម្រស់សូម្បីម្តង ទោះជាលោកជំទាវ មានមជ្ឈមណ្ឌលថែរក្សាសម្រស់ក៏ដោយ អ្វីដែលលោកជំទាវប្រកាន់ខ្ជាប់គឺត្រូវស្រលាញ់ខ្លួនឯង បើយើងឈប់ស្រលាញ់ខ្លួនឯង អ្នកដទៃក៏ឈប់ស្រលាញ់យើងដែរ ត្រូវហាត់ប្រាណ ញុំាទឹកនិងគេងឲ្យបានគ្រប់គ្រាន់ ហើយសម្រាប់សុភាពនារីដែលចង់បានសម្រស់ស្អាត អាចមកកាន់មជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់លោកជំទាវដើម្បីពិនិត្យនិងប្រឹក្សាដោយឥតគិតថ្លៃ ហើយការជ្រើសរើសផលិតផលប្រើប្រាស់ក៏ជារឿងសំខាន់ផងដែរ។ មនុស្សគ្រប់រូបត្រូវជឿជាក់លើខ្លួនឯង គ្រប់គ្នាស្អាតគ្រប់គ្នា គ្មានអ្នកណាស្អាត អ្នកណាមិនស្អាតទេ សំខាន់គឺការជ្រើសរើសការថែទាំសម្រស់របស់យើង៕

អត្ថបទដោយ Renno រូបភាព Facebook

ចុចមើលក្នុងតេឡាក្រាម
Next Post
ព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នា! ពេលរូបថតនិងសារចម្លែកៗ តេងម៉ូ លេចឡើង

ព្រឺរក្បាលនិងភ្ញាក់ផ្អើលទាំងអស់គ្នា! ពេលរូបថតនិងសារចម្លែកៗ តេងម៉ូ លេចឡើង

ឧកញ៉ា ខេម សិរីមន្ត បោះទុនរាប់លានដុល្លារតែប្រកាសលក់ដីឡូតិ៍តម្លៃទាប់ទីផ្សារមិនដែលធ្លាប់មានក្នុងទឹកដីខេត្តសៀមរាប 

ឧកញ៉ា ខេម សិរីមន្ត បោះទុនរាប់លានដុល្លារតែប្រកាសលក់ដីឡូតិ៍តម្លៃទាប់ទីផ្សារមិនដែលធ្លាប់មានក្នុងទឹកដីខេត្តសៀមរាប 

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!