Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បញ្ចុះតម្លៃច្រើនហើយថែមទាំងជូនកាដូវិញលើសពីការរំពឹងទុកទៀតមានតែនៅ បុរី អេច អឹម ឡាក់គីហូម

សហព័ន្ធទោចក្រយានរៀបចំយុទ្ធនាការ “ប្រជាជនម្នាក់កង់មួយគ្រឿង” ដើម្បីផ្សព្វផ្សាយស៊ីហ្គេម២០២៣

សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើបមួយក្រុមរួមគ្នាទៅកាន់កន្លែងលំបាកមួយ ដើម្បីធ្វើរឿងល្អសម្រាប់ក្មេង២៥០នាក់

បញ្ចុះតម្លៃច្រើនហើយថែមទាំងជូនកាដូវិញលើសពីការរំពឹងទុកទៀតមានតែនៅ បុរី អេច អឹម ឡាក់គីហូម

by Mr. Borin Journalist
July 4, 2022
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ បន្ទាប់ពីការខកខានអស់រយៈពេល២ឆ្នាំកន្លងទៅនេះ ដោយសារតែបញ្ហាវិបត្តិកូវីដ-១៩នោះ ឥលូវនេះព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា បានលេចឡើងសារជាថ្មីម្ដងទៀត គឺថ្ងៃទី២ និងទី៣ ខែកក្ដដា ឆ្នាំ២០២២ នៅសាលពិព័រណ៌ ដឹ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ដោយមានការដាក់បង្ហាញពីក្រុមហ៊ុនធំៗជាង ១០០ស្តង់។ ពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំនេះ ជាវេទិកាដែលរៀបចំឡើងធំជាងឆ្នាំមុនៗទៅទៀត ហើយវេទិកានេះមានគោលដៅសំខាន់បំផុត គឺការនាំយកអ្នកទិញឲ្យជួបផ្ទាល់ជាមួយអ្នកលក់។

ក្នុងឱកាសនោះដែរ បុរី អេច អឹម ឡាក់គីហូម ក៏បានចូលរួមចំណែកឧបត្ថម្ភ ដើម្បីអោយមានព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំនេះផងដែរ។ កញ្ញា ភួង បុប្ផា ប្រធានផ្នែកលក់របស់បុរី អេច អឹម ឡាក់គីហូម បានប្រាប់អ្នកសារព័ត៌មានថា ដើម្បីជាការថ្លែងអំណរ និងលើកទឹកចិត្តជូនដល់អតិថិជនរបស់ខ្លួននោះ បុរី អេច អឹម ឡាក់គីហូម បានផ្ដល់ជូនប្រម៉ូសិនពិសេសៗជាច្រើនដែលមិនធ្លាប់មានពីមុនមក គឺទិញផ្ទះ ទទួលបានដូចជា៖ ទូរតាំង, ម៉ាស៊ីនត្រជាក់, ឈុតសាឡុងដ៏ស្រស់ស្អាត និងតម្លើងជូនភ្លើង២០អំពែរ ព្រមទាំងថែមជូនឈុតផ្ទះបាយ, ទូរទឹកកក, ម៉ាស៊ីនបោកសម្លៀកបំពាក់ និងចង្រ្កាន្ដហ្គាសយ៉ាងទាន់សម័យថែមទៀត ជាពិសេសនៅមានម៉ូតូហុងដាឌ្រីមសេរីឆ្នាំ ២០២២ ចំនួន១គ្រឿង ក៏ដូចជាការបញ្ចុះតម្លៃពិសេសរហូតដល់ ៣ម៉ឺនដុល្លារភ្លាមៗពីបុរី អេច អឹម ឡាក់គីហូម។

កញ្ញា ភួង បុប្ផា បន្តថា បុរី អេច អឹម ឡាក់គីហូម គម្រោងខ្នាតយក្ស ១២០ហិកតា មានការអភិវឌ្ឍន៍យ៉ាងច្រើនសម្បូរបែប ដែលអតិថិជននឹងស្មានមិនដល់ ដែលក្នុងនោះមានដូចជាផ្សារទំនើប, ផ្សារបន្លែ, ព្រៃធម្មជាតិ, សួនសត្វ, មានសួនច្បារ, មន្ទីពេទ្យ, សាលារៀន, ឆ្នេរខ្សាច់សិប្បនិម្មិត, កន្លែងកំសាន្ត, អាងទឹកលំហែកាយ, ផ្លូវបុរីធំៗស្អាតអ៊ុតកៅស៊ូ, និងផ្សេងៗជាច្រើនទៀត។ ប្រធានផ្នែកលក់រូបនេះបន្ថែមថា អេច អឹម ឡាក់គីហូម របស់អតិថិជនទាំងឡាយ គឺជាគម្រោងបុរី ដែលមានសំណង់រឹងមាំល្អប្រកបដោយគុណភាពខ្ពស់ និងការសាងសង់តាមបទដ្ឋាននៃការរស់នៅ ព្រមទាំងទំនុកចិត្តខ្ពស់។

សូមបញ្ជាក់ដែរថា ការដាក់តាំងពិព័រណ៌អចលនទ្រព្យរបស់បុរី អេច អឹម ឡាក់គីហូម គឺមានតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២ និងទី៣ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង ០៩៖០០ព្រឹក ដល់ ៦៖០០ល្ងាច នៅសាលពិព័រណ៍ ដឹ ព្រីមៀរ សេនធ័រ សែនសុខ។ កុំភ្លេចណា! ចូលរួមក្នុងស្តង់របស់បុរី អេច អឹម ឡាក់គីហូម លេងហ្គេមសប្បាយៗនឹងទទួលបានកាដូរសន្ធឹកសន្ធាប់ ព្រមទាំងការថតរូបទុកជាអនុស្សាវរីយ៍ទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខ 015 383 500 / 012 318 500 / 090 686 134 ឬ ហ្វេសប៊ុកផេក https://www.facebook.com/BoreyHMLuckyHome៕

ចុចមើលក្នុងតេឡាក្រាម
Next Post
សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើបមួយក្រុមរួមគ្នាទៅកាន់កន្លែងលំបាកមួយ ដើម្បីធ្វើរឿងល្អសម្រាប់ក្មេង២៥០នាក់

សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើបមួយក្រុមរួមគ្នាទៅកាន់កន្លែងលំបាកមួយ ដើម្បីធ្វើរឿងល្អសម្រាប់ក្មេង២៥០នាក់

អៀ ម៉េងលិ ស្ងាត់ៗពិតជាមិនធម្មតាមែនទទួលបានកាដូធំនិងមានមុខមាត់ធំណាស់តំណាងខ្មែរ ខណៈខាងថៃគេជ្រើសរើស ផេនខេក

អៀ ម៉េងលិ ស្ងាត់ៗពិតជាមិនធម្មតាមែនទទួលបានកាដូធំនិងមានមុខមាត់ធំណាស់តំណាងខ្មែរ ខណៈខាងថៃគេជ្រើសរើស ផេនខេក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!