Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើបមួយក្រុមរួមគ្នាទៅកាន់កន្លែងលំបាកមួយ ដើម្បីធ្វើរឿងល្អសម្រាប់ក្មេង២៥០នាក់

បញ្ចុះតម្លៃច្រើនហើយថែមទាំងជូនកាដូវិញលើសពីការរំពឹងទុកទៀតមានតែនៅ បុរី អេច អឹម ឡាក់គីហូម

អៀ ម៉េងលិ ស្ងាត់ៗពិតជាមិនធម្មតាមែនទទួលបានកាដូធំនិងមានមុខមាត់ធំណាស់តំណាងខ្មែរ ខណៈខាងថៃគេជ្រើសរើស ផេនខេក

សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើបមួយក្រុមរួមគ្នាទៅកាន់កន្លែងលំបាកមួយ ដើម្បីធ្វើរឿងល្អសម្រាប់ក្មេង២៥០នាក់

by Mr. Borin Journalist
July 6, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ខេត្តកំពង់ឆ្នាំង ÷ សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើប Ford Territory Club Cambodia (FTCC)មួយក្រុមរួមគ្នាជាគំនិតសម្រេចចិត្តមិនស្ទាក់ស្ទើរឡើយទៅកាន់កន្លែងសហគមនលំបាកមួកន្លែង ដើម្បីធ្វើរឿងល្អសម្រាប់២៥០នាក់ ក្នុងការជួយជម្រុញក្មេងមានចំណេះដឹងនិងអនាគតល្អ។

នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមអ្នកប្រើប្រាស់រថយន្ត Ford Territory Club Cambodia (FTCC) និងមានការចូលរួមពីសប្បុរសជនទូទៅ បានរៀបចំកម្មវិធីសប្បុរសធម៍លើកទី១ ដោយនាំយកនូវ សម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា កងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុបចំនួន ២៥០នាក់ ដោយម្នាក់ៗទទួលបាន ៖
– កាតាប ១
– សៀវភៅសរសេរ ៣ ក្បាល
– ខ្មៅដៃ ៣ ដើម
– ប៊ិច ១ ដើម
– ខួងខ្មៅដៃ ១
– ជ័រលុប ១ ដុំ
– បន្ទាត់ ១ ដើម
– ក្ដារឆ្នួន ១ ឈុត
– នំ ១ កញ្ចប់
– វីតាមីន C ១០ គ្រាប់
– ស្បែកជើង ១ គូរ

លើសពីនេះ ដោយបានឃើញពីការលំបាករបស់ក្មួយស្រី ០២នាក់ ត្រូវធ្វើដំណើរផ្លូវឆ្ងាយជិត១០គីឡូម៉ែត្រដើម្បីឆ្ពោះមកសាលារៀនជារៀងរាល់ថ្ងៃ សមាជិកក្រុមគ្រួសារ FTCC ក៏សម្រេចមូលមតិគ្នា ជូនបន្ថែមកង់ចំនួន ០២ គ្រឿងទៅដល់ក្មួយស្រីទាំង ០២ នាក់ ។
ក្រុមគ្រួសារ FTCC យើងក៏មានថវិកាជូនដល់ លោកគ្រូ អ្នកគ្រូ ចំនួន ០៥នាក់ និងលោកមេភូមិកងមាស ០១នាក់ ជាទឹកប្រាក់ ៥០,០០០រៀល សម្រាប់ម្នាក់ៗ សរុប ៣០០,០០០រៀល និងអាវយឺត អាវភ្លៀង ក៏ដូចជាប្រគេន បច្ច័យ តេយ្យទានព្រះសង្ឃដែលគង់នៅវត្តក្បែរសាលាកងមាស។
ក្នុងឱកាសនោះផងដែរ ក្រុមយើងក៏បានបង្កើតជាសកម្មភាព ការដាំកូនឈើនៅតាមទីធ្លាសាលារៀន ដើម្បីលើកស្ទួយបរិស្ថាន ។

លោកស្រីនាយិកាសាលា បានថ្លែងអំណរគុណដល់ក្រុមគ្រួសារ FTCC និងសប្បុរសជនទាំងអស់ ដែលបានផ្ដល់ជាអំណោយដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាកងមាស ដែលកំពុងជួបការលំបាក និងខ្វះខាត។ លោកស្រីនាយិកាសាលាបានប្រសិទ្ធិពរជ័យជូនដល់សមាជិកក្រុម និងសប្បុរសជនទាំងអស់ជួបតែ សេចក្ដីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់។

ចុចមើលក្នុងតេឡាក្រាម
Next Post
អៀ ម៉េងលិ ស្ងាត់ៗពិតជាមិនធម្មតាមែនទទួលបានកាដូធំនិងមានមុខមាត់ធំណាស់តំណាងខ្មែរ ខណៈខាងថៃគេជ្រើសរើស ផេនខេក

អៀ ម៉េងលិ ស្ងាត់ៗពិតជាមិនធម្មតាមែនទទួលបានកាដូធំនិងមានមុខមាត់ធំណាស់តំណាងខ្មែរ ខណៈខាងថៃគេជ្រើសរើស ផេនខេក

ពិតជារឿងចម្លែកទៀតហើយ! បងប្រុសយកថ្នាំំឱ្យលេបហើយមិនព្រមលេបខឹងសម្បារគ្នារហូតឈ្លោះទាស់សម្តីក៏ស្ទុះទៅទាញកំបិតចិតបន្លែចាក់បងប្រុស៧ដងឱ្យស្លាប់ ស្រាប់តែម្តាយព្យាយាមលាក់បាំងខ្លាចបែករឿងក៏លួចយកសពកប់ស្ងាត់ៗ

ពិតជារឿងចម្លែកទៀតហើយ! បងប្រុសយកថ្នាំំឱ្យលេបហើយមិនព្រមលេបខឹងសម្បារគ្នារហូតឈ្លោះទាស់សម្តីក៏ស្ទុះទៅទាញកំបិតចិតបន្លែចាក់បងប្រុស៧ដងឱ្យស្លាប់ ស្រាប់តែម្តាយព្យាយាមលាក់បាំងខ្លាចបែករឿងក៏លួចយកសពកប់ស្ងាត់ៗ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!