Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
លោក សោម សម្បត្តិ ថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកខ្មែរបែរជាបែកធ្លាយរឿងអាស្រូវប្រព្រឹត្តិបទល្មើសរហូតដល់៤ករណី ខណៈតុលាការប្រកាសឱ្យចូលខ្លួនបំភ្លឺ

ពិតជារឿងចម្លែកទៀតហើយ! បងប្រុសយកថ្នាំំឱ្យលេបហើយមិនព្រមលេបខឹងសម្បារគ្នារហូតឈ្លោះទាស់សម្តីក៏ស្ទុះទៅទាញកំបិតចិតបន្លែចាក់បងប្រុស៧ដងឱ្យស្លាប់ ស្រាប់តែម្តាយព្យាយាមលាក់បាំងខ្លាចបែករឿងក៏លួចយកសពកប់ស្ងាត់ៗ

ឆ្នាំនេះពិតកក្រើកជាមិនខាន! ស្រាប់តែលេចវត្តមាន  លី ណៃស៊ីម ដែលគេស្គាល់ជាស្រីស្អាតមានសមត្ថភាពកំពុងទាក់ទាញក្រសែរភ្នែកអ្នកគាំទ្រ

លោក សោម សម្បត្តិ ថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកខ្មែរបែរជាបែកធ្លាយរឿងអាស្រូវប្រព្រឹត្តិបទល្មើសរហូតដល់៤ករណី ខណៈតុលាការប្រកាសឱ្យចូលខ្លួនបំភ្លឺ

by Mr. Borin Journalist
July 19, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ពិតជាមិននឹកស្មានឡើយថា លោក សោម សម្បត្តិ ដែលមហាជនស្គាល់ជាថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកនិងត្រូវមហាជនចាត់ទុកជាបុគ្គលកល្បីឈ្មោះ ឬជាគ្រូបង្រៀនម្នាក់ដ៏ល្បីផ្នែកអប់រំនិងលើកទឹកចិត្តឱ្យក្លាយខ្លួនជាភាពអ្នកដឹកនាំនិងជោគជ័យ បែរជាបែកធ្លាយរឿងអាស្រូវផ្ទុះលើបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមថា បានប្រព្រឹត្តិបទល្មើសរហូតដល់៤ករណីដែលជាចំនួនច្រើនករណីពិតមែន ខណៈតុលាការក្រុងភ្នំពេញបានធ្វើការប្រកាសឱ្យរូបលោកចូលខ្លួនបំភ្លឺតាមការកំណត់។

ក្នុងលិខិតដីការកោះហៅរបស់តុលាការឱ្យដឹងថា លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានចេញដីកាកោះហៅ និង អញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧២ ជាជនសង្ស័យ ដែលមានអាសយដ្ឋាន ផ្ទះលេខ២០៦ ផ្លូវលេខ៣៥ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២២ ដើម្បីសាកសួរបំភ្លឺពីដំណើររឿង តាមពាក្យបណ្ដឹងរបស់មេធាវី ឡុង បញ្ញាវុឌ្ឍ មេធាវី គឹម រ័ត្ននិមល មេធាវី ឡុង អានន្តបញ្ញា ប្តឹងពីបទ “រំលោភលើទំនុកចិត្ត” បទ “រំលោភលើភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សោយ” បទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” បទ “លួចលក់អចលនវត្ថុអ្នកដ៏ទៃ” ដែលមិនមែន ជាកម្មសិទ្ធិរបស់ខ្លួន បទ បំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី ។

យោងតាមដីកាកោះរបស់ លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយក លិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន ។

សូមបញ្ជាក់ផងដែរថា លោក សោម សម្បត្តិ ជាពាណិជ្ជករមានឈ្មោះបោះសំឡេងមួយរូបនៅក្នុងប្រទេសកម្ពុជា បានវិវត្តន៍ខ្លួនពីកូនកំព្រារ តាំងពីកុមារភាព រៀនបានត្រឹមថ្នាក់ទី ៦ តស៊ូរហូតជោគជ័យក្នុងជីវិត ក្លាយជាម្ចាស់ក្រុមហ៊ុនមួយ ដោយលោក សោម សម្បត្តិ ជាអ្នកជំនួញម្នាក់ក្នុងវិស័យសំណង់ ដែលបានកសាងម៉ាកយីហោផលិតផលក្នុងស្រុកឱ្យមានភាពល្បីល្បាញ គឺ«ក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិ»។ ម្ចាស់ក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិវ័យ៥២រូបនេះ បានព្យាយាមកសាងម៉ាកយីហោខ្មែរជិត២០ឆ្នាំហើយ ដើម្បីប្រកួតប្រជែងជាមួយទំនិញនិងម៉ាកយីហោបរទេស។

សូមរំលឹកផងដែរថា លោក សោម សម្បត្តិ គឺជាបុគ្គលជោគជ័យដែល្បីឈ្មោះ រកស៊ីលើខាងវិស័យថ្នាំពណ៌នៅកម្ពុជា រហូតមានកម្មវិធីជជែក និងសិក្ខា បណ្តុះបណ្តាលជាច្រើន ត្រូវបានរូបលោកឡើងវាគ្មិនឬជាគ្រូបង្រៀនដល់សិស្សនិស្សិតជាពិសេសបង្រៀនដល់អ្នករកស៊ី។ មិនត្រឹមតែប៉ុណ្ណោះ លោក សោម សម្បត្តិ ត្រូវបានអ្នកគាំទ្រចាត់ទុកលោកជាបុគ្គលកគំរូដែលមានភាពជាអ្នកដឹកនាំពេញលេញមួយរូប ប្រកបដោយគុណធម៌ សីលធម៌ ថ្លៃថ្នូរនៅក្នុងសង្គមកម្ពុជា ប៉ុន្តែស្រាប់តែថ្ងៃនេះ បែរជាផ្ទុះព័ត៌មានអាស្រូវរបស់លោករងការចោទប្រកាន់រហូតប្តឹងលោកទៅដល់ បួនបទល្មើស ដែលរឿងពិតភ្ញាក់ផ្អើលដល់មហាជនទូរទាំងប្រទេស៕

សេចក្តីរាយការណ៍ តុលាការ

ចុចមើលក្នុងតេឡាក្រាម
Next Post
ឆ្នាំនេះពិតកក្រើកជាមិនខាន! ស្រាប់តែលេចវត្តមាន  លី ណៃស៊ីម ដែលគេស្គាល់ជាស្រីស្អាតមានសមត្ថភាពកំពុងទាក់ទាញក្រសែរភ្នែកអ្នកគាំទ្រ

ឆ្នាំនេះពិតកក្រើកជាមិនខាន! ស្រាប់តែលេចវត្តមាន  លី ណៃស៊ីម ដែលគេស្គាល់ជាស្រីស្អាតមានសមត្ថភាពកំពុងទាក់ទាញក្រសែរភ្នែកអ្នកគាំទ្រ

ផ្ទុះកក្រើកទៀតហើយ! ករណីបាត់សម្ភារៈថ្លៃៗដែលផ្ញើតាមក្រុមហ៊ុន វីរៈប៊ុនថាំ បែរជាក្រុមហ៊ុនគ្មានទំនួលខុសត្រូវ

ផ្ទុះកក្រើកទៀតហើយ! ករណីបាត់សម្ភារៈថ្លៃៗដែលផ្ញើតាមក្រុមហ៊ុន វីរៈប៊ុនថាំ បែរជាក្រុមហ៊ុនគ្មានទំនួលខុសត្រូវ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!