Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ផ្ទុះការចាប់អារម្មណ៍ស្ត្រីល្បីឈ្មោះក្នុងវិស័យអនឡាញម្នាក់ត្រូវបានគេសរសើរពីសម្រស់ពេលគ្រង់ឈុត អប្សរាយកធ្វើជារូបជាតំណាងជាតិប្រៀបនឹង នេប៉ាល់

វេជ្ជបណ្ឌិតថៃមកទស្សនកិច្ចនៅកម្ពុជាមួយក្រុមផ្តាំផ្ញើរពលរដ្ឋខ្មែរឱ្យគួរចាប់អារម្មណ៍រឿងពិនិត្យសុខភាព ត្រូវតែតាមដានជម្ងឺទឹកនោម, លើសឈាម, លើសខ្លាញ់, និងជាពិសេសតម្រង់នោម ព្រោះមន្ទីរពេទ្យថៃរកឃើញមានខ្មែរជាច្រើនប្រឈមមុខនឹងជម្ងឺបែបនេះ

កម្ពុជានៅសល់រយៈពេល៨ខែមុនស៊ីហ្គេមមកដល់គឺមិនយឺតទេ! ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣

ផ្ទុះការចាប់អារម្មណ៍ស្ត្រីល្បីឈ្មោះក្នុងវិស័យអនឡាញម្នាក់ត្រូវបានគេសរសើរពីសម្រស់ពេលគ្រង់ឈុត អប្សរាយកធ្វើជារូបជាតំណាងជាតិប្រៀបនឹង នេប៉ាល់

by Mr. Borin Journalist
September 2, 2022
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(ភ្នំពេញ )៖ បេីនិយាយពីឈុតអប្សរាគឺជាឈុតមួយដែលតំណាងអោយរបាំអប្សរា ដែលជាមរតកវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ហេីយបេីនិយាយពីតួស្រីដែលគ្រងឈុតអប្សរាគឺសម្រស់ ស្រស់ស្អាតដូចជាទេពធីតា រាងតូចច្រឡឹង គួរអោយគយគន់ មិនជិនណាយឡេីយ។

ថ្មីៗនេះ នៅលេីបណ្តាញសង្គម មានការចាប់អារម្មណ៍ទៅលេីរូបនារីអប្សរាម្នាក់ ដែលមានសម្រស់ស្រស់លេចធ្លោ ខ្លាំង រហូតដល់មាន group មួយមានឈ្មោះថា “Amazing world Culture hub” យករូបអប្សរាកម្ពុជា ទៅប្រៀបធៀបសម្រស់ អប្សរា ប្រទេសនេប៉ាល់ រហូតផ្ទុះការស្ងេីចសរសេីរពីសម្រស់និងភាពលេចធ្លោ ស្អាតទន់ភ្លន់តែមិនទន់ជ្រាយរបស់ម្ចាស់រូប ថាជាអ្នកណា ហេតុអ្វីមានសម្រស់ស្អាតគួរឲ្យគយគន់មិនជិនណាយ។

រូបថតអប្សរាកម្ពុជា ១រូប ត្រូវបានគេយកទៅកាត់ត ប្រៀបធៀប អប្សរា ប្រទេសនេប៉ាល់ ហេីយបង្ហោះនៅលេីបណ្តាញសង្គមមានការ share & Comment ជាច្រេីនហេីយក្នុង comment នីមួយៗ ពោលសរសេីរពីអប្សរាកម្ពុជា មេីលទៅស្អាតមានគ្រប់លក្ខណៈ ហេីយក៏ជាមោទនៈភាពមួយដែល នៅក្នុងគ្រុបនោះបានរំលេចពីអត្តសញ្ញាណ ភាពស្រស់ស្អាត ពីប្រពៃណីវប្បធម៌ មរកត ដែលកម្ពុជា មានមកបង្ហាញ បែបនេះ។ ដោយសារតែភាពស្រស់ស្អាត សមជាអប្សរាសួគ៌នោះ បានធ្វេីឲ្យអ្នកនិយមលេងបណ្តាញសង្គម ជីកកកាយស្វែងរកអត្តសញ្ញាណ របស់ធីតាសួគ៌១រូបនេះថា ជាអ្នកណា ជានាថការី ជាអ្នកសិល្បៈ ជាកូនខ្មែរឬជាអ្នកណាមានប្រភពមកពីណា ហេតុអីមានភាពស្រស់ស្អាតខ្លាំងបែបនេះ។

ក្រោយពីមានការ Share បន្តបន្ទាប់ និងមានការ Comment យ៉ាងច្រេីននោះ ក៏ធ្វេីឲ្យគេស្គាល់ថា អប្សរា រាងតូចច្រឡឹង ស្រស់ស្អាតនោះគឺជា ស្ត្រីក្នុងវិស័យជំនួញអនឡាញ កំពុងជោគជ័យខ្លាំង ហេីយមានមុខជំនួញល្បីៗជា ច្រេីន នៅក្នុងដៃ នោះគឺ លោកជំទាវ លាង ធារ៉ា ម្ចាស់ប្រេន T& L Nature ហេីយក៏ជាម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្រស់ T&L Beauty Center, ហាងលក់គ្រឿងអលង្ការ T&L ជាដេីម ។ ស្ត្រីអ្នកជំនួញរូបនេះ ត្រូវបានមហាជនចាត់ទុកថាជាស្ត្រីខ្លាំង ពូកែ ទាំងមុខជំនួញ ទាំងរូបសម្រស់ស្រស់ស្អាត ហេីយអ្វីដែលសំខាន់គ្រួសាររបស់លោកជំទាវត្រូវបានគេដាក់រហ័សនាមអោយថាជាគ្រួសារគំរូថែមទៀតផង លោកជំទាវ និងស្វាមី លោកឧកញ៉ា ឌី ជោត បានដឹកនាំ ស្ត្រី និងតំណាងចែកចាយជាច្រេីន អោយទទួលបានជោគជ័យក្នុងវិស័យជំនួញ និងចែករំលែកបទ ពិសោធន៍ ក្នុងជីវិតគ្រួសារថែមទៀតផង។

កាលពីពេលកន្លងទៅ ក៏ធ្លាប់មានសារព័ត៌មានជាច្រេីន ធ្លាប់បានចុះផ្សាយជាបន្តបន្ទាប់ ពីភាពលេចធ្លោនៅក្នុងវិស័យជំនួញការរីកដុះដាល មុខជំនួញពីមួយទៅមួយរីកដូចផ្សិត ហេីយ សម្រស់របស់លោកជំទាវ រូបភាពនីមួយៗ នៅពេលបង្ហាញនៅលេីបណ្តាញសង្គមគឺទទួលបានការសរសេីរមិនតិចនោះទេ ជាក់ស្តែងកាលពីអំឡុង បុណ្យចូលឆ្នាំ លោកជំទាវ បានគ្រងឈុតជាទេវតាឆ្នាំថ្មី បុត្រី កបិលមហាព្រហ្ម ឈុតនាងរំសាយសក់ ឈុតបុរាណៗជាច្រើនទៀត ផ្ទុះការសរសេីរយ៉ាងភ្លូកទឹកភ្លូកដី បន្តបន្ទាប់ មកលោកជំទាវតែងតែរំលេចពីការតុបតែខ្លួនឈុតបុរាណជាច្រើន ឈុតសម្អាងការនិងឈុតជាច្រេីនទៀត ក៏សុទ្ធតែទទួលបានការសរសេីរមិនដាច់ពីមាត់នោះទេ ។ ហេីយសម្រស់របស់លោកជំទាវ ក៏ធ្វេីអោយនារីមិនតិចទេ ដែលប្រាថ្នាចង់បានភាពស្រស់ស្អាតដូច និងពូកែដូចលោកជំទាវ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
កម្ពុជានៅសល់រយៈពេល៨ខែមុនស៊ីហ្គេមមកដល់គឺមិនយឺតទេ! ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣

កម្ពុជានៅសល់រយៈពេល៨ខែមុនស៊ីហ្គេមមកដល់គឺមិនយឺតទេ! ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣

ស្រែកក្តែងៗថា “មីជំទាវភ្លីភ្លើសមតែវ៉ៃក្បាលនឹងស្បែកជើងទេ”  ពេលនេះសមមុខត្រូវតុលាការកាត់ទោសហើយ

ស្រែកក្តែងៗថា “មីជំទាវភ្លីភ្លើសមតែវ៉ៃក្បាលនឹងស្បែកជើងទេ” ពេលនេះសមមុខត្រូវតុលាការកាត់ទោសហើយ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!