Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
កម្ពុជានៅសល់រយៈពេល៨ខែមុនស៊ីហ្គេមមកដល់គឺមិនយឺតទេ! ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣

ផ្ទុះការចាប់អារម្មណ៍ស្ត្រីល្បីឈ្មោះក្នុងវិស័យអនឡាញម្នាក់ត្រូវបានគេសរសើរពីសម្រស់ពេលគ្រង់ឈុត អប្សរាយកធ្វើជារូបជាតំណាងជាតិប្រៀបនឹង នេប៉ាល់

ស្រែកក្តែងៗថា “មីជំទាវភ្លីភ្លើសមតែវ៉ៃក្បាលនឹងស្បែកជើងទេ” ពេលនេះសមមុខត្រូវតុលាការកាត់ទោសហើយ

កម្ពុជានៅសល់រយៈពេល៨ខែមុនស៊ីហ្គេមមកដល់គឺមិនយឺតទេ! ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៣

by Mr. Borin Journalist
September 2, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា «រយៈពេលនៅសល់៨ខែ មុនការទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មិនយឺតពេលទេ សម្រាប់ការរៀបចំ ហើយជាពេលវេលាមួយសមរម្យ»។

នេះជាការលើកឡើងរបស់ឯកឧត្តម ក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីបច្ចេកទេស៣៩សហព័ន្ធកីឡាជាតិ ដែលត្រៀមសម្រាប់គោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រួមទាំងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរង CAMSOC ទទួលបន្ទុកផ្នែកបច្ចេកទេស នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា នេះជាការត្រួតពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាជាតិទាំងអស់ ហើយបានឯកភាពគ្នាផ្ទៃក្នុងផ្នែកលើយុទ្ធសាស្ត្របច្ចេកទេសនៃការរៀបចំរបស់ប្រភេទកីឡាជំនាញនីមួយៗ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាទទួលបានការណែនាំពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។

នេះជាការត្រៀមលក្ខណៈបញ្ចប់ការរៀបចំបច្ចេកទេស និងរៀបចំយុទ្ធសាស្ត្រ វិធីសាស្ត្រនានា ដើម្បីស្វែងរកសក្តានុពលក្នុងការប្រកួត។ ឥឡូវនេះ មានការបែងចែកការងារច្បាស់លាស់អស់ហើយ ដោយសហព័ន្ធកីឡាជាតិទាំងអស់ត្រូវដល់ពេលធ្វើការជាមួយសហព័ន្ធកីឡាអន្តរជាតិ ហើយសហព័ន្ធកីឡាអន្តរជាតិត្រូវប្រើប្រាស់ប្រធានប្រតិភូបច្ចេកទេស ដែលនឹងត្រូវមកជួយដល់សហព័ន្ធកីឡាជាតិនីមួយៗ។ នេះជាដំណាក់កាលនីមួយៗ ដើម្បីជួយជំរុញឲ្យការរៀបចំស៊ីហ្គេម ២០២៣ របស់សហព័ន្ធកីឡាជាតិនីមួយៗបានធូរស្រាល។

«កាលណាសហព័ន្ធយើងទទួលបានអ្នកជំនាញបច្ចេកទេសអន្តរជាតិ នោះមានន័យថា សហព័ន្ធជាតិនីមួយៗទទួលបានគោលការណ៍ច្បាស់លាស់ ក្នុងការត្រៀមរៀបចំការប្រកួតឲ្យទទួលបានជោគជ័យ។ ទាំងនេះគឺជាចំណុចសំខាន់ ក្នុងការយកយុទ្ធសាស្ត្រស្វែងរកឧត្តមភាពមេដាយ ក្នុងការប្រកួតនៃប្រភេទកីឡានីមួយៗ ហើយនឹងយក ឧបសគ្គណាខ្លះដែលជាបញ្ហាប្រឈម ដើម្បីដាក់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងកិច្ចប្រជុំធំ នាខែក្រោយនេះ ដើម្បីឲ្យសហព័ន្ធទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែម ដើម្បីយកទៅអនុវត្តផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាកំណត់ត្រាស៊ីហ្គេម»។ ឯកឧត្តមបានបន្ថែម។

ជារួម សហព័ន្ធកីឡាជាតិទាំងអស់បានយល់ជ្រួតជ្រាបច្បាស់លាស់ និងបានឯកភាពគ្នា ក្នុងកិច្ចការដែលត្រូវធ្វើជាដំណាក់កាលៗរួចរាល់អស់ហើយដែរ។ ក្រៅពីនេះ បញ្ហាដែលនៅសេសសល់នឹងរួមគ្នាបោសសម្អាតឲ្យបានក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានអង្គប្រជុំក៏បានលើកបង្ហាញពីភាពខុសៗគ្នានៃឧត្តមភាព ទាំងការគ្រប់គ្រង និងការដឹកនាំ។ ក្នុងនោះមានសហព័ន្ធមួយចំនួនធ្លាប់បានធ្វើម្ចាស់ផ្ទះខ្នាតអន្តរជាតិរួចហើយដោយសហព័ន្ធទាំងនោះមានភាពរឹងរាំក្នុងការរៀបចំការងារបច្ចេកទេសអស់ហើយដែរ។ សហព័ន្ធកីឡាជាតិទាំងនោះ មានដូចជា ការ៉ាតេ វ៉ូវីណាម តេក្វាន់ដូ WT តេក្វាន់ដូ ITF បាល់ទាត់ និងប៉េតង់ធ្លាប់ធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ជាដើមនោះមិនសូវមានបញ្ហាប្រឈមនោះទេ ដោយសារសហព័ន្ធជំនាញទាំងនោះធ្លាប់មានបទពិសោធន៍រៀបចំការប្រកួតកម្រិតអន្តរជាតិ។ ជាបញ្ហា គឺសហព័ន្ធកីឡាជាតិ ដែលមិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតអន្តរជាតិក្នុងកីឡាជំនាញរបស់ខ្លួនទាល់តែសោះ ដែលទាំងនេះគឺជាក្តីបារម្ភ។ ទាក់ទងនឹងដំណោះស្រាយ គឺក្រុមការងារបានផ្តល់ឲ្យសហព័ន្ធមិនធ្លាប់រៀបចំសោះ ត្រូវរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតតេស្តកម្រិតអន្តរជាតិ ហើយចាំបាច់បំផុត គឺត្រូវធ្វើការងារឲ្យបានជិតស្និទ្ធឲ្យបានលឿនជាមួយប្រធានបច្ចេកទេសកីឡារៀងៗខ្លួន ដើម្បីឲ្យមានភាពកក់ក្តៅក្នុងការរៀបចំបច្ចេកទេស។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា ៖«ខ្ញុំបានជំរុញឲ្យសហព័ន្ធកីឡាជាតិ ដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះសោះ ត្រូវរៀបចំការប្រកួតត្រៀម ឬប្រកួតមិត្តភាព ដើម្បីឲ្យដឹងច្បាស់ពីរបៀបរបប ទីលានប្រកួត សម្ភារបច្ចេកទេសនៃការរៀបចំ ដើម្បីឲ្យដឹងថា ខ្លួនឯងខ្វះខាតចំណុចណាខ្លះ ហើយត្រៀមខ្លួនរៀបចំការប្រកួតផ្លូវការ នៃស៊ីហ្គេម ២០២៣ បានដែរឬទេ»។

សង្កត់ធ្ងន់ចុងក្រោយ ឯកឧត្តម វ៉ាត់ ចំរើន បានផ្តល់នូវគន្លឹះសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាប្រឈមលើការរៀបចំនេះ ដោយផែនការយុទ្ធសាស្ត្ររបស់ CAMSOC មានផែនការ A និងផែនការ B។ ផែនការ A គឺពឹងផ្អែកទៅលើកម្លាំងពិត ធនធានពិតរបស់សហព័ន្ធកីឡាជាតិ ស្របពេល ផែនការ B បើមិនមានធនធានគ្រប់គ្រាន់ គឺអញ្ជើញអ្នកជំនាញបច្ចេកទេសមកពីអន្តរជាតិមកជួយដល់ការរៀបចំ។ «ចំពោះពេលវេលាដែលនៅសល់ ប្រមាណ ៨ខែ មុនពេលស៊ីហ្គេម ២០២៣ ចូលមកដល់ គឺមិនយឺតទេ សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ពោលគឺ៨ខែនេះ ជារយៈពេលនៅសមរម្យនៅឡើយ សម្រាប់ការរៀបចំ។ ៨ខែនេះ គឺយឺតតែទៅលើការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងការប្រកួតប្រជែងមេដាយប៉ុណ្ណោះ ប៉ុន្តែរយៈពេលនេះនៃការរៀបចំមិនយឺតទេ»៕

https://www.youtube.com/watch?v=KZ2ZUoYZNM0
ចុចមើលក្នុងតេឡាក្រាម
Next Post
ស្រែកក្តែងៗថា “មីជំទាវភ្លីភ្លើសមតែវ៉ៃក្បាលនឹងស្បែកជើងទេ”  ពេលនេះសមមុខត្រូវតុលាការកាត់ទោសហើយ

ស្រែកក្តែងៗថា “មីជំទាវភ្លីភ្លើសមតែវ៉ៃក្បាលនឹងស្បែកជើងទេ” ពេលនេះសមមុខត្រូវតុលាការកាត់ទោសហើយ

ឯកឧត្តម ម៉ៅ ធនិន វាយតម្លៃខ្ពស់លើសមត្ថភាពអត្តពលិកក្នុងការប្រកួតជើងឯក ប្រណាំងទូកឆ្នាំ២០២២

ឯកឧត្តម ម៉ៅ ធនិន វាយតម្លៃខ្ពស់លើសមត្ថភាពអត្តពលិកក្នុងការប្រកួតជើងឯក ប្រណាំងទូកឆ្នាំ២០២២

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!