Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
តុលាការសម្រេចកាត់ទោសបុរសល្មោមកាម រំលោភនិងសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំឱ្យជាប់ទោសមួយជីវិត

ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល

ខាត់ សុឃីម សំពះសុំបងប្អូនមហាជនបរិច្ចាកឈាមជួយប្អូនប្រុស ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក

តុលាការសម្រេចកាត់ទោសបុរសល្មោមកាម រំលោភនិងសម្លាប់ក្មេងស្រីអាយុ១៣ឆ្នាំឱ្យជាប់ទោសមួយជីវិត

by Mr. Borin Journalist
September 17, 2022
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ អង្គភាពការពារកុមារ CPU បានបង្ហោះនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមសម្រេចកាត់ទោស បុរសអាយុ ៣២ឆ្នាំម្នាក់ ឱ្យជាប់ពន្ធធនាគារអស់មួយជីវិត ពីបទរំលោភ និងសម្លាប់ ទៅលើកុមារីអាយុ១៣ឆ្នាំម្នាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង ខណៈកុមារីរងគ្រោះ បានចេញទៅរកកង្កែប នៅឯវាលស្រែនៅវេលាម៉ោង ១១ និង ៣០នាទីយប់ ក្រោយពីមានភ្លៀងធ្លាក់ ខណៈដែលនាងត្រូវបានជនសង្ស័យតាមដានពីក្រោយ។ បន្ទាប់មក ជនសង្ស័យវ័យ៣២ឆ្នាំរូបនេះ បានសំដៅទៅរកជនរងគ្រោះ នៅពេលដែលឃើញថានាងកំពុងតែនៅម្នាក់ឯង ក៏ចាប់ពិលដែលនៅលើក្បាលរបស់នាង ធ្វើឲ្យក្មេងស្រីរងគ្រោះភ័យតក់ស្លត់ និងរត់បានប្រហែល៣០ម៉ែត្រ ទើបជនសង្ស័យចាប់នាងបាន។

បន្ទាប់មក ជនសង្ស័យបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះយ៉ាងព្រៃផ្សៃ និង សម្លាប់នាង ដោយទុកសាកសព នៅឯវាលស្រែ មុនពេលដែលរត់គេចខ្លួន។

ឆ្លៀតក្នុងឱកាសនេះ CPU ក៏សូមយកឱកាសនេះដើម្បីចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ជនគ្រោះ និងសូមថ្លែងអំណរគុណផងដែរ ទៅដល់សាលាដំបូងខេត្តសៀមរាប ចំពោះការកាត់ទោសនេះ។

ជាចុងក្រោយ CPU សូមកោតសរសើរចំពោះការប្តេជ្ញារបស់ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ CPU ដែលមានកិច្ចសហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំពោះការខិតខំប្រឹងប្រែងមួយនេះ។ សូមចូលរួមរំលែកទុកផងក្មេងតូច ពួកយើងបានរកយុតិ្តធម៌ជូនចំពោះប្អូនហើយ, សូមប្អូនសម្រាកឱ្យបានស្ងប់សុខចុះ ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ខាត់ សុឃីម សំពះសុំបងប្អូនមហាជនបរិច្ចាកឈាមជួយប្អូនប្រុស ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក

ខាត់ សុឃីម សំពះសុំបងប្អូនមហាជនបរិច្ចាកឈាមជួយប្អូនប្រុស ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក

គូដណ្តើមខ្សែក្រវ៉ាត់ សម្ដេចពិជ័យសេនា ទៀ បាញ់ បង្កើតរឿងលើសពីរំពឹងទុកធ្វើឱ្យមហាជនចាប់អារម្មណ៍ (មានវិឌីអូ)

គូដណ្តើមខ្សែក្រវ៉ាត់ សម្ដេចពិជ័យសេនា ទៀ បាញ់ បង្កើតរឿងលើសពីរំពឹងទុកធ្វើឱ្យមហាជនចាប់អារម្មណ៍ (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!