Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
គូដណ្តើមខ្សែក្រវ៉ាត់ សម្ដេចពិជ័យសេនា ទៀ បាញ់ បង្កើតរឿងលើសពីរំពឹងទុកធ្វើឱ្យមហាជនចាប់អារម្មណ៍ (មានវិឌីអូ)

ខាត់ សុឃីម សំពះសុំបងប្អូនមហាជនបរិច្ចាកឈាមជួយប្អូនប្រុស ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក

តោះមកស្គាល់កន្លែងអាហារឆ្ងាញ់មានតន្ត្រីកំដរ, មិនថា​SADដល់កម្រិតណាទេ ក៏ធូរអារម្មណ៍ឡើងវិញ “ស័ក្តិរ៉ា-Sakkara Pub”

គូដណ្តើមខ្សែក្រវ៉ាត់ សម្ដេចពិជ័យសេនា ទៀ បាញ់ បង្កើតរឿងលើសពីរំពឹងទុកធ្វើឱ្យមហាជនចាប់អារម្មណ៍ (មានវិឌីអូ)

by Mr. Borin Journalist
September 19, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើពិធីប្រារព្ធឡើងហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ។

លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងឱ្យដឹងក្នុងពិធីបើកការប្រកួតឱ្យដឹងថា គោលបំណងសំខាន់នៃការប្រកួតនេះ គឺដើម្បីផ្សព្វផ្សាយពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ពិសេសចូលរួមអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរនេះ ឲ្យឈានដល់កម្រិតខ្ពស់ ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ការសហការរៀបចំដោយស្ថានីយ៍ទូរទស្សន៍កងយោធពលខេមភូមិន្ទប៉ុស្ដិ៍លេខ៥ ដោយមានកីឡាករជើងខ្លាំង ៨រូបចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូល A មានកីឡាករ ឈុត សេរីវ៉ាន់ថង, វ៉ាន់ វឿន , រិន ដេវីត និង សៀវ ង៉ុយ ខណៈពូល B មានកីឡាករ ឃីម បូរ៉ា, សូត្រ វាសនា, ទូច ដេវីត និង គង់ ហ៊ូវ។

ព្រឹត្តិការណ៍បើកឆាកដំបូងនៃការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ពិតជាកក្រើកលាន់ពេញសង្វៀនប្រដាល់តែម្តង ព្រោះទាំងទស្សនិកជនមកទស្សនាផ្ទាល់និងតាមកញ្ចក់ទូរទស្សន៍នាំគ្នាស្រែកហូរពេញចិត្តយ៉ាងខ្លាំង មិនថាគូរដណ្តើមខ្សែក្រវ៉ាត់ឬគូពិសេសនោះ។ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ថ្ងៃដំបូងមានគឺមានពីរគូរដោយ កីឡាករ សៀវ ង៉ុយ មកប៉ះជាមួយកីឡាករ វ៉ាន់ វឿន។ ចំណែកមួយគូរទៀត គឺកីឡាករ រិន ដេវីត ប៉ះជាមួយ ឈុត វ៉ាន់ថង។

នៅលើសង្វៀនពណ៌បៃតងស្រស់ដែលរៀបចំឡើងដោយ ខារ៉ាបាវ កីឡាករ សៀវ ង៉ុយ ដែលមកពីក្លឹប អភិរក្សគុនខ្មែររុងរឿង បែរជាចាញ់កីឡាករ វ៉ាន់ វឿន ដែលពីក្លឹបពោធិសាត់ ឃ្លាំងមឿងកីឡា មានបីពិន្ទុសន្សំក្នុងដៃ។ ចាប់ពីទឹកទី៣មក កីឡាករ សៀវ ង៉ុយ បានរៀងបាក់កម្លាំងមិនអាចស៊ូខ្លាំងទ្រាំនឹង វ៉ាន់ វឿន បានឡើយរហូតធ្វើឱ្យ វ៉ាន់ វឿន សម្រេច វ៉ាយដៃគូរទម្លាក់កម្លាំងដៃបន្ថូរមិនឱ្យដៃគូរងសម្ពាពខ្លាំង។ តែទោះជាយ៉ាងណា សៀវ ង៉ុយ នៅតែមិនអាចសម្រុកវាយបកដើម្បីបានពិន្ទុឈ្នះឡើយ គឺស៊ូទ្រាំវាយទប់ៗនឹង វ៉ាន់ វឿន រហូតគ្រប់៥ទឹក។

ចំណែក កីឡាករ រិន ដេវីត ដែលល្បីឈ្មោះជាជើងខ្លាំងស្ទើរគ្រប់សង្វៀនប្រដាល់ បែរជាមកចាញ់កីឡាករ ឈុត វ៉ាន់ថង មកពីក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបង ត្រឹមទឹក២ ដោយដួលសន្លប់ភ្លាមៗ ធ្វើឱ្យមហាជននាំគ្នាស្រែកហ៊ូរភ្ញាក់ផ្អើល។ អ្វីដែលជាចំណុចសំខាន់ឱ្យកីឡាករ រិន ដេវីត មកពីក្លឹបនាគរាជចតុមុខ ចាញ់គឺដោយសារតែ ការធ្វេសប្រហែស បិទកណ្តាប់ដៃ ឈុត វ៉ាន់ថង មិនជាប់ចូលចំចង្កាដួលថ្ងារសន្លប់ភ្លាមៗ ក្នុងទឹកទី២ បាត់បង់ស្មារតីមិនអាចបន្តការប្រកួតធ្វើឱ្យ ឈុត វ៉ាន់ថង ដែលសិស្សប្អូនម្នាក់ឈ្នះមានបីពិន្ទុក្នុងដៃត្រៀមបន្តវ៉ៃខ្វេងក្នុងពូលបន្តទៀត។

https://www.youtube.com/watch?v=tHCm0EAzrwo

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងនឹងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

អត្ថបទដោយ Mr Renno រូបភាពសហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
តោះមកស្គាល់កន្លែងអាហារឆ្ងាញ់មានតន្ត្រីកំដរ, មិនថា​SADដល់កម្រិតណាទេ ក៏ធូរអារម្មណ៍ឡើងវិញ “ស័ក្តិរ៉ា-Sakkara Pub”

តោះមកស្គាល់កន្លែងអាហារឆ្ងាញ់មានតន្ត្រីកំដរ, មិនថា​SADដល់កម្រិតណាទេ ក៏ធូរអារម្មណ៍ឡើងវិញ “ស័ក្តិរ៉ា-Sakkara Pub”

ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញការរៀបចំការងារពិធីការ ត្រៀមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញការរៀបចំការងារពិធីការ ត្រៀមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!