Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សម្តេចតេជោ ហ៊ុន សែន សូមណូមពរប្រជាពលរដ្ឋឈប់លេងល្បែងបន្តទៀតទៅ ល្បែងមិននាំមកនូវជោគជ័យណាមួយសម្រាប់ខ្លួនឯងនិងគ្រួសារនោះទេ

ជាដំណឹងល្អ! ជប៉ុននឹងគ្រោងដាក់រោងចក្រតម្លើងរថយន្តក្រុមហ៊ុន Toyota នៅកម្ពុជានាពេលខាងមុខនេះ

សម្តេចតេជោ ហ៊ុន សែន៖ ការជួញដូរមនុស្សជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេសដើម្បីប្រយុទ្ធប្រឆាំង

សម្តេចតេជោ ហ៊ុន សែន សូមណូមពរប្រជាពលរដ្ឋឈប់លេងល្បែងបន្តទៀតទៅ ល្បែងមិននាំមកនូវជោគជ័យណាមួយសម្រាប់ខ្លួនឯងនិងគ្រួសារនោះទេ

by Mr. Borin Journalist
September 29, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានណែនាំដល់សមត្ថកិច្ច ចុះបង្ក្រាបល្បែងត្រូវរកឲ្យឃើញនូវមេខ្លោងធំ ព្រោះនេះ ទើបជាគោលដៅពិតប្រាកដ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់់យ៉ាងដូច្នេះថា «ផ្នែកខាងសមត្ថកិច្ចរបស់យើង ត្រូវយកចិត្តទុកដាក់ វ៉ៃឲ្យចំមេខ្លោងកន្ទុយលេខ។ កន្ទុយលេខ បើយោងតាមអ្វីដែលចំណាំ មានអ្នកដើរកត់លក់ ប៉ុន្ដែមេធំនៅក្រោយ មេធំនេះហើយ ទើបជាគោលដៅពិតប្រាកដ»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត ទុកលុយឲ្យកូនទៅរៀន និងទុកលុយទិញសៀវភៅឲ្យកូន ឬក៏ត្រូវបំប៉នសុខភាព ព្រោះថា ល្បែងមិននាំមកនូវជោគជ័យណាមួយ សម្រាប់ជីវិតផ្ទាល់ខ្លួន និងជីវិតក្រុមគ្រួសារនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា តាមរបាយការណ៍ គ្រាន់តែរាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាង២ពាន់ទីតាំង ដែលត្រូវបានបិទ ហើយទីតាំងដែលត្រូវបានបិទនោះ សូមឲ្យបិទជាស្ថាពរកុំបើកឡើងវិញ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមឲ្យបន្ដចុះបង្ក្រាបទីតាំងល្បែង ឲ្យដូចភ្លៀងរលឹម ហើយបើនិយាយពីគោលដៅ ដែលត្រូវចុះបង្ក្រាបនោះ ក៏វាមិនច្រើននោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានចំពោះក្រុមហ៊ុន ដែលមានឆ្នោតស្របច្បាប់ទាំងឡាយ ប្រសិនបើបង្កើតក្រុមឡូតូ ឬបង្កើតឲ្យមានកន្ទុយលេខ គឺប្រទះនឹងការបិទចោលទាំងស្រុង ព្រោះវាគ្មានចំណូលអ្វីប៉ុន្មានទេ សម្រាប់ចំណូលជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «សូមផ្ដាំទៅក្រុមហ៊ុន ដែលបើកឆ្នោតទាំងប៉ុន្មាន បើសិនជាឆ្នោតរបស់ខ្លួនត្រូវបានលេង ជាល្បែងកាត់កង គឺប្រឈមនឹងការបិទ ហើយការបិទលើកនេះ គឺបិទចោទទាំងអស់តែម្ដង»។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅដល់អាជ្ញាធរ កងកម្លាំងគ្រប់ជាន់ថ្នាក់ត្រូវចូលរួមបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងនៅទូទាំងប្រទេស ដោយចាប់ពីពេលនេះតទៅ នៅមូលដ្ឋានភូមិឃុំ/សង្កាត់ ក្រុង/ស្រុកទាំងអស់ មិនត្រូវឲ្យមានល្បែងស៊ីសងខុសច្បាប់នោះទេ។

ប្រសិនបើមូលដ្ឋានណា បណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងខុសច្បាប់ មូលដ្ឋាននោះជាអ្នកទទួលខុសត្រូវ ពោលគឺប្រឈមនឹងការដកហូតមុខតំណែងតែម្តង៕

ចុចមើលក្នុងតេឡាក្រាម
Next Post
សម្តេចតេជោ ហ៊ុន សែន៖ ការជួញដូរមនុស្សជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេសដើម្បីប្រយុទ្ធប្រឆាំង

សម្តេចតេជោ ហ៊ុន សែន៖ ការជួញដូរមនុស្សជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេសដើម្បីប្រយុទ្ធប្រឆាំង

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបល្បែងស៊ីសង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបល្បែងស៊ីសង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!