Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅសម្លាប់ញាត់ក្នុងវ៉ាលីបោះចូលក្នុងទន្លេមេគង្គប្រទេសថៃ

សម្ដេចតេជោ ហ៊ុន សែន ជម្រុញឱ្យប្រយុទ្ធប្រឆាំងទាំងអស់គ្នាដើម្បីកុំឱ្យកម្ពុជាក្លាយទៅជាឋានសួគ៌នៃឧក្រិដ្ឋកម្មជាកន្លែងលាងលុយកខ្វក់ជាកន្លែងជួញដូរមនុស្ស

នាងអើងនាងនួន! បេះដូងមួយចិត្ត២ ជីវិតនាងមានប្តី២សល់កូន១ ដល់យូ-រៗស្រា-ប់តែប្តីទី២ កា-ប់ក្បាលប្តីទី១ ព្រោះតែនាង... 

ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅសម្លាប់ញាត់ក្នុងវ៉ាលីបោះចូលក្នុងទន្លេមេគង្គប្រទេសថៃ

by Mr. Borin Journalist
September 29, 2022
in Social
1.3k
SHARES
22.2k
VIEWS
Share on FacebookTelegram

ថៃ៖ ភ្ញាក់ផ្អើលជាខ្លាំងក្រោយប្រទះឃើញសពក្នុងវ៉ាលីក្នុងទន្លេមេគង្គប្រទេសថៃ ដោយហេតុការណ៍ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងទឹកដី ខេត្តនគរភ្នំ ប្រទេសថៃ។

បើតាមការរៀបរាប់ពីកម្លាំងយោធាជើងទឹកមួយរូប ដែលប្រចាំការនៅលើផ្ទៃទឹក ត្រង់ចំណុចកើតហេតុខាងលើ បានបញ្ជាក់ថា លោកបានឃើញវ៉ាលីនេះ អណ្តែតមកនឹងទើរក្បែរទីតាំងរបស់លោករយៈពេល ២ ថ្ងៃមកហើយៗលោកក៏មិនបានចាប់អារម្មណ៍ដែរ។

មន្ត្រីយោធារូបនេះបានបន្តថា លុះនៅរសៀលម្សិលមិញនេះ វ៉ាលីបានអណ្តែតចូលមកជាប់នឹងកប៉ាល់របស់លោក ទើបលោក និងមន្ត្រីផ្សេងទៀត បានយកកូនកាំបិតមកវះមើល ខណៈដែលចុងកាំបិតវះដាច់បន្តិច ក៏ស្រាប់តែឃើញអាវទ្រនាប់មនុស្សស្រី ព្រមទាំងមានក្លិនស្អុយសាយភាយចេញមកផង ទើបលោកប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញមកពិនិត្យ។

ក្រុមតម្រួតបាននាំវ៉ាលី ឡើងមកលើច្រាំងដើម្បីធ្វើការពិនិត្យរួមគ្នា ក្រោយពីបានបើកវ៉ាលីខ្មៅនោះរួចមក គេសង្គេតឃើញមានសពនារីម្នាក់ ដេកបត់ជង្គង់ឱនក្បាល សម្បុរស ស្លៀកខោខូវប៊យ ពាក់អាវយឺតខៀវ អាវទ្រនាប់ពណ៌ខ្មៅ និងខោលីអូពណ៌បៃតង ដោយនៅលើផ្ទៃមុខមានស្នាមជាំជាច្រើនកន្លែង ទំនងជាឃាតករវាយដោយវត្ថុរឹង និងមានអាយុប្រហែល ៤០ ឆ្នាំ ហើយនៅក្នុងវ៉ាលីនោះដែរ ឃាតករបានដាក់ដុដុំថ្មមួយដំយ៉ាងធំ ដើម្បីជួយឲ្យតួវ៉ាលីនោះធ្ងន់នឹងលិចចុះទៅបាតទន្លេ ប៉ុន្តែលុះសពមានសភាពហើមខ្លាំង ក៏បានអណ្តែតឡើងមកលើផ្ទៃទឹកវិញ។

សមត្ថកិច្ចបានសន្និដ្ឋានថា សពអាចត្រូវគេសម្លាប់បោះចូលទឹកទន្លេប្រហែល ៥ ថ្ងៃ មកហើយ ហើយក៏អាចរសាត់មកពីទីឆ្ងាយដែរ ឬក៏អាចអណ្ដែតមកពីប្រទេសជិតខាង គឺមិនមែនជាអ្នករស់នៅក្នុងតំបន់ខាងលើឡើយ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការផ្សព្វផ្សាយស្រាវជ្រាវរកសាច់ញាតិ ក្នុងការចូលខ្លួនទៅបំភ្លឺ ដើម្បីជាទុនឈានទៅដល់ការចាប់ខ្លួនឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ចុចមើលក្នុងតេឡាក្រាម
Next Post
នាងអើងនាងនួន! បេះដូងមួយចិត្ត២ ជីវិតនាងមានប្តី២សល់កូន១ ដល់យូ-រៗស្រា-ប់តែប្តីទី២ កា-ប់ក្បាលប្តីទី១ ព្រោះតែនាង… 

នាងអើងនាងនួន! បេះដូងមួយចិត្ត២ ជីវិតនាងមានប្តី២សល់កូន១ ដល់យូ-រៗស្រា-ប់តែប្តីទី២ កា-ប់ក្បាលប្តីទី១ ព្រោះតែនាង... 

អនិច្ចាខេត្តបន្ទាយមានជ័យលិចខ្លាំងរហូតប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៧០០០គ្រួសាររងគ្រោះនិងបណ្តាលឱ្យមនុស្ស៤នាក់បាត់បង់ជីវិត

អនិច្ចាខេត្តបន្ទាយមានជ័យលិចខ្លាំងរហូតប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៧០០០គ្រួសាររងគ្រោះនិងបណ្តាលឱ្យមនុស្ស៤នាក់បាត់បង់ជីវិត

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!