Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ចោរជនជាតិចិន គាស់ទូរដែកលួចប្រាក់និងគ្រឿងពេជ្រអស់ជាង២៣ម៉ឺនដុល្លារ ដល់តុលាការមិនព្រមសារភាព បើទោះបីជាមានភស្តុតាង

ពិតជារន្ធត់និងគួរឱ្យសង្វេក! ទឹកជំនន់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ហូរច្រោះគួចស្រុតដីអស់ជាច្រើនកន្លែងនិងជន់លិចផ្ទះប្រជាពលរដ្ឋ

លួចបើកយូរហើយ អ្នកចូលលេងជារៀងរាល់ថ្ងៃ ជាពិសេសជនជាតិចិនតែម្ដង!ទើបឥឡូវបង្ក្រាបបាន

ចោរជនជាតិចិន គាស់ទូរដែកលួចប្រាក់និងគ្រឿងពេជ្រអស់ជាង២៣ម៉ឺនដុល្លារ ដល់តុលាការមិនព្រមសារភាព បើទោះបីជាមានភស្តុតាង

by Mr. Borin Journalist
October 1, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនបុរសជនសង្ស័យ ជាជនជាតិចិន ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស (គាស់ទូដែក ហាងពេជ្រ) ប្រព្រឹត្តនៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ បទចោទប្រកាន់នេះ ធ្វើឡើង តាមបញ្ញាត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យម្នាក់ ឈ្មោះ LIU YANPING ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ប្រទេសចិន ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ម្នាក់ទៀត ឈ្មោះ LI ZHANWU ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានស្រុកកំណើត នៅប្រទេសចិន និងមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅ ខុនដូ ម្តុំស៊ូល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រកាសថា កាលពីម៉ោងប្រមាណ ១ និង ៥៤នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅអគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ (ម៉ាស៊ីនកាត់ដែក) ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន រួចធ្វើសកម្មភាពលួចគាស់ទូដែក យកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារអាមេរិក និងគ្រឿងអលង្ការពេជ្រមួយចំនួនទៀត ហើយជនសង្ស័យបានគេចខ្លួនបាត់។ ប៉ុន្តែសកម្មភាពទាំងនោះ ត្រូវបានថតជាប់ដោយកាំម៉ារ៉ាសុវត្ថិភាព។

ក្រោយពេលស្រាវជ្រាវស៊ើបអង្កេតអស់ ៣សប្តាហ៍ អាវុធហត្ថ ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ជាជនជាតិចិន ដូចមានឈ្មោះខាងលើនេះ។ ក្នុងនោះ សមត្ថកិច្ចអាវុធហត្ថ ក៏បានស្រាវជ្រាវរកឃើញជនសង្ស័យទាំង ២នាក់ បានរក្សាទុកនូវខ្សែកលោហធាតុ ពណ៌ ស មានបណ្តោងដាំត្បូង ០១ខ្សែ និងក្រវិលលោហធាតុ ពណ៌ស មានដាំត្បូងមួយគូ, ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងជុំវិញ ០១វង់, ចិញ្ចៀនលោហធាតុ ពណ៌ស មានដាំត្បូង ០១វង់ និងបណ្តោងខ្សែក ពណ៌ស មានដាំត្បូងចំនួន0១ ដែលគ្រឿងអលង្ការទាំងនេះ សុទ្ធតែត្រូវបានចំណាំថា ជាវត្ថុដែលចោរលួចយកទៅ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។ វត្ថុតាងទាំងនោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

ក្រៅពីនេះ សមត្ថកិច្ចអាវុធហត្ថ បានចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផ្សេងទៀត រួមមាន ៖ រថយន្ត០១ គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីនកាត់ដែក ០១គ្រឿង ពណ៌ក្រហម (ប៉ុស្តិ៍ផ្សារដែក), ដែកគាស់ចំនួន ០២ដើម, ម៉ូទ័រកាត់ចំនួន០១ និងសម្ភារៈមួយចំនួនទៀត ក្នុងនោះ មានទូរស័ព្ទ ០១គ្រឿងរបស់ជនសង្ស័យ គឺមានរូបថតគ្រឿងអលង្កាមួយកញ្ចប់ធំរបស់ជនរងគ្រោះ ដែលនៅរកមិនទាន់ឃើញផងដែរ។

បើទោះបីជាមានវត្ថុតាងជាប់ខ្លួនច្រើនយ៉ាងនេះក៏ដោយ តែជនជាតិចិនទាំង ២នាក់នេះ នៅតែមិនព្រមសារភាព ទទួលកំហុសដាច់ខាត ដោយបដិសេធថា ខ្លួនមិនដឹងអ្វីទាំងអស់។
ចុងក្រោយ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនទាំង ២នាក់ និងវត្ថុតាង ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់។ តុលាការ ក៏បានចោទប្រកាន់ និងសម្រេចឃុំខ្លួនបុរសជនជាតិចិនទាំងពីរនាក់ នៅពន្ធនាគាររង់ចាំការស៊ើបអង្កេតបន្ត៕

ចុចមើលក្នុងតេឡាក្រាម
Next Post
លួចបើកយូរហើយ អ្នកចូលលេងជារៀងរាល់ថ្ងៃ ជាពិសេសជនជាតិចិនតែម្ដង!ទើបឥឡូវបង្ក្រាបបាន

លួចបើកយូរហើយ អ្នកចូលលេងជារៀងរាល់ថ្ងៃ ជាពិសេសជនជាតិចិនតែម្ដង!ទើបឥឡូវបង្ក្រាបបាន

CAMSOC គាំទ្រពេញទំហឹងយុទ្ធនាការ Beyond the Games ស.ស.យ.ក  ដើម្បីជាតិខ្មែរ

CAMSOC គាំទ្រពេញទំហឹងយុទ្ធនាការ Beyond the Games ស.ស.យ.ក ដើម្បីជាតិខ្មែរ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!