Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បញ្ជូនក្រុមអ្នកក្លាហានកាប់គេយ៉ាងសាហាវដាច់ស្លឹកត្រចៀកចំនួន៨នាក់ទៅបង្ហាញភាពអស្ចារ្យនៅតុលាការ

ចាប់ហើយនៅញញឹមធ្វើមុខស្រស់លោកចោរដ៏ពូកែ! សញ្ញាជួញដូរថ្មាំញៀននិងកាប់ប្លន់យកម៉ូតូដ៏សកម្មនៅស្រុកបាទីត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

មនុស្សពីរនាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ខ្វះការប្រុងប្រយ័ត្នវ៉ាររថយន្តហើយជ្រុលបុកជាមួយរថយន្តទៀត

បញ្ជូនក្រុមអ្នកក្លាហានកាប់គេយ៉ាងសាហាវដាច់ស្លឹកត្រចៀកចំនួន៨នាក់ទៅបង្ហាញភាពអស្ចារ្យនៅតុលាការ

by Mr. Borin Journalist
October 20, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ក្រុមយុវជនទំនើង ៨ នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួននិងចាប់កោសក់ ហើយ បង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ បន្ទាប់ពីក្រុម យុវជនទំនើងនេះ បានប្រព្រឹត្តអំពើហិង្សា ដោយចេតនាមានស្ថានទង្ងន់ទោស ដោយប្រើដាវ កែច្នៃ កាំបិតប៉័ងតោ និងដំបង ព្រួតគ្នាកាប់ និងវាយយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ។

ជនសង្ស័យ រូបនោះ ត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថាៈ ១.ឈ្មោះ អាន ស័រលីញ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក , ២.ឈ្មោះ ឌី បូរ៉ា អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ, ៣.ឈ្មោះ ឌីណា បញ្ញារិទ្ធ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី, ៤.ឈ្មោះ លឹម ឈាងលី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជម្ពូវ័ន, ៥.ឈ្មោះ ហេង ជាដាវីត អាយុ១៨ឆ្នាំ មុខរបរលក់ដូរ, ៦.ឈ្មោះ ឌីណា ហ្គាណាន់ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី, ៧.ឈ្មោះ ងឿ សេម អាយុ១៨ឆ្នាំ មុខរបរលក់ដូរ និង ៨. ឈ្មោះ ហួត សំណាង អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ អូរបែកក្អម។

ចំណែកជនរងគ្រោះ ឈ្មោះ អឿន សៀងហៃ ភេទប្រុស អាយុ ១៩ ឆ្នាំ មានលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទី១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានរងរបួសធ្ងន់ ត្រូវដៃ និង រយះក្បាល ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ ចិន ព្រះកុសុមៈ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថាៈ ជនសង្ស័យ ត្រូវបានកម្លាំង របស់លោក ស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមជនសង្ស័យ មានបក្ខពួកចំនួន ១៣ នាក់ បានប្រព្រឹត្តអំពើហិង្សា ដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោ និងដំបងត្រួតគ្នា កាប់និងវាយលើ យុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចមុខអាគារអ៊ីដេន ហ្គាដេន តាមផ្លូវលេខ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកនាយការិយាល័យ បានឱ្យដឹងទៀតថា នៅវេលារសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ ខណៈពេលដែលជនរងគ្រោះ រួមទាំងមិត្តភក្កិ ចំនួន ៨នាក់ ជិះម៉ូតូចំនួន ៤គ្រឿង តាមដងផ្លូវ ស្រាប់តែជនសង្ស័យ ដែលមានគ្នាចំនួន ១៣ នាក់ ជិះម៉ូតូចំនួន ៥គ្រឿង បានមកដល់ និងនាំគ្នាដេញកាប់ និងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់។

តាមប្រភពព័ត៌មាន បានឱ្យដឹងទៀតថា បន្ទាប់ពីប្រើហិង្សារួច ជនដៃដល់ បានគេចខ្លួនបាត់ ហើយស្រ្តីជាម្តាយរបស់យុវជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ហើយត្រូវបានកម្លាំង សមត្ថកិច្ចស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ព្រមទាំងដកហូត បានដាវកែច្នៃចំនួន១ , កាំបិតប៉័ងតោ ចំនួន២ និងដំបងគ្រលាស់ចំនួន១ ហើយធ្វើការ បង្ហាញមុខនៅពេលនេះ មុនពេលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមច្បាប់៕

ចុចមើលក្នុងតេឡាក្រាម
Next Post
មនុស្សពីរនាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ខ្វះការប្រុងប្រយ័ត្នវ៉ាររថយន្តហើយជ្រុលបុកជាមួយរថយន្តទៀត

មនុស្សពីរនាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ខ្វះការប្រុងប្រយ័ត្នវ៉ាររថយន្តហើយជ្រុលបុកជាមួយរថយន្តទៀត

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំកាន់អំណាចបើហានកាត់ទឹកដីឱ្យបរទេសនឹងជាប់ទោសតាមច្បាប់ដូចទណ្ឌិត សម រង្ស៊ី

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំកាន់អំណាចបើហានកាត់ទឹកដីឱ្យបរទេសនឹងជាប់ទោសតាមច្បាប់ដូចទណ្ឌិត សម រង្ស៊ី

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!