Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
មើលហើយបានដឹងច្បាស់អ្នកខ្លាំងនៅតែខ្លាំងហើយម្នាក់ទៀតមិននឹកស្មានថាខ្លួនឯងឈ្នះឡើងវគ្គបានបានទៀត (មានវិឌីអូការប្រកួតពេញ)

ប្លែកនិងថ្មីពីឧកញ៉ាកើតចេញពីអ្នកសិល្បៈមួយរូប ជំហានថ្មីរកស៊ីលក់ដីឡូតិ៍ជើងថ្មីឱ្យភ្ញៀវបង់ត្រឹមមួយថ្ងៃមួយម៉ឺនរៀលប៉ុណ្ណោះ

អស្ចារ្យលើកនេះដល់លេខរៀងខ្លាំងប៉ះខ្លាំង នឹងធ្វើឱ្យកក្រើកសង្វៀនប្រដាល់ខារ៉ាបាវTV5, សូត្រ វាសនា vs គង់ ហូវ, ឃុន បូរ៉ា vs ពុធ សំបូរ

មើលហើយបានដឹងច្បាស់អ្នកខ្លាំងនៅតែខ្លាំងហើយម្នាក់ទៀតមិននឹកស្មានថាខ្លួនឯងឈ្នះឡើងវគ្គបានបានទៀត (មានវិឌីអូការប្រកួតពេញ)

by Mr. Borin Journalist
October 28, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ការប្រកួតលើកទី៣ដើម្បីសន្សំពិន្ទុនៅក្នុងដៃឈរលើកំពូលតារា គឺកីឡាករ ឈុត សេរីវ៉ាន់ថង នៅតែបន្តភាពខ្លាំងនិងឈ្នះដដែលដោយនឹងបង្ហាញវត្តមានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ ផងដែរក្រោយយប់ថ្ងៃទី២៣តុលានេះ បានយកឈ្នះ សៀង ង៉ុយ ត្រឹមទឹក១។

កីឡាករលេចធ្លោប្រចាំការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយ ឈុត សេរីវ៉ាន់ថង បានផ្តួលអ្នកលេងលុយធំ សៀង ង៉ុយ ត្រឹមតែទឹក១ប៉ុណ្ណោះធ្វើឱ្យកក្រើកពេញសង្វៀនខារ៉ាបាវTV5លឺតែសម្រែកពីទស្សនិកដែលទស្សនាផ្ទាល់ទាំងស្រីទាំំងប្រុសហៅឈ្មោះ វ៉ាន់ថង ស្ទើរគ្រប់គ្នា។

កីឡាករ សៀង ង៉ុយ ជាកីឡាករលេចធ្លោល្បីឈ្មោះច្រើនការប្រកួតបែរបន្តភាពចាញ់របស់ខ្លួន មិនអាចឡើយ។ បើទោះបីជាឈ្នះ វ៉ាន់ថង ក៏នៅតែចាញ់ពិន្ទុក្នុងពូលដដែល នៅតែមិនអាចឡើងវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ នាខែវិច្ឆិកាបានឡើយ។

ចំនែកមួយគូទៀតគឺកីឡាករ វ៉ាន់ វឿន និង រិន ដេវិត ប៉ះគ្នាចុងក្រោយនរណាចាញ់ធ្លាក់ពីចេញពូល បែរចុងក្រោយមិននឹកស្មានថា វ៉ាន់ វឿនអាចបន្តជាប់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ដោយផ្តួលបានសម្រេចទៅលើ ដេវិត ត្រឹមទឹកមួយដូចគ្នា។

ក្រោយបញ្ចប់ការប្រកួតកីឡាករ រិន ដេវិត ធ្វើការបកស្រាយដោយបដិសេធចំពោះការចោទប្រកាន់ថាមិនបានខំប្រឹងតស៊ូជាមួយ វ៉ាន់ វឿន អាចផ្តួលបាន។ ដេវិត អះអាងថា ព្រោះខ្លួនរងការពារបិទតែផ្ទៃខាងលើ មិនបានប្រុងប្រយ័ត្នអស់នូវជើងក្រោម ទើបបណ្តាលឱ្យ វ៉ាន់ វឿន មានឱកាសទាត់សម្រុកជើងក្រោមជាច្រើនលើក ធ្វើឱ្យខ្លួនរងភាពឈឺចាប់មិនអាចស៊ូបាន។

សូមបញ្ជាក់ផងដែរថា វ៉ាន់ វឿន និង រិន ដេវិត ធ្លាប់ជួបគ្នាពីរដងរួចមកហើយ ហើយលើកនេះជាលើកទី៣ សម្រាប់បីប្រកួតគឺ រិន ដេវិត ចាញ់តែ៣លើកនេះ ក្រោមស្នាដៃអ្នកលេងកាំភ្លើងភ្លោះរូបនេះដដែល មិនអាចកែប្រែប្រវិត្តសាស្ត្របានឡើយ៕

សូមទស្សនាវិឌីអូការប្រកួតពីរគូខាងលើនេះ និងស្តាប់ការបកស្រាយ៖

ឈុត សេរីវ៉ាន់ថង vs សៀង ង៉ុយ

វ៉ាន់ វឿន vs រិន ដេវិត

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
អស្ចារ្យលើកនេះដល់លេខរៀងខ្លាំងប៉ះខ្លាំង នឹងធ្វើឱ្យកក្រើកសង្វៀនប្រដាល់ខារ៉ាបាវTV5, សូត្រ វាសនា vs គង់ ហូវ, ឃុន បូរ៉ា vs ពុធ សំបូរ

អស្ចារ្យលើកនេះដល់លេខរៀងខ្លាំងប៉ះខ្លាំង នឹងធ្វើឱ្យកក្រើកសង្វៀនប្រដាល់ខារ៉ាបាវTV5, សូត្រ វាសនា vs គង់ ហូវ, ឃុន បូរ៉ា vs ពុធ សំបូរ

Ah Na Paris Salon ឈរជើងរយៈពេល៥ឆ្នាំនៅកម្ពុជា ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួននិងប្រកាសភាពជោគជ័យ

Ah Na Paris Salon ឈរជើងរយៈពេល៥ឆ្នាំនៅកម្ពុជា ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួននិងប្រកាសភាពជោគជ័យ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!