Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អស្ចារ្យលើកនេះដល់លេខរៀងខ្លាំងប៉ះខ្លាំង នឹងធ្វើឱ្យកក្រើកសង្វៀនប្រដាល់ខារ៉ាបាវTV5, សូត្រ វាសនា vs គង់ ហូវ, ឃុន បូរ៉ា vs ពុធ សំបូរ

មើលហើយបានដឹងច្បាស់អ្នកខ្លាំងនៅតែខ្លាំងហើយម្នាក់ទៀតមិននឹកស្មានថាខ្លួនឯងឈ្នះឡើងវគ្គបានបានទៀត (មានវិឌីអូការប្រកួតពេញ)

Ah Na Paris Salon ឈរជើងរយៈពេល៥ឆ្នាំនៅកម្ពុជា ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួននិងប្រកាសភាពជោគជ័យ

អស្ចារ្យលើកនេះដល់លេខរៀងខ្លាំងប៉ះខ្លាំង នឹងធ្វើឱ្យកក្រើកសង្វៀនប្រដាល់ខារ៉ាបាវTV5, សូត្រ វាសនា vs គង់ ហូវ, ឃុន បូរ៉ា vs ពុធ សំបូរ

by Mr. Borin Journalist
October 30, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

អស្ចារ្យលើកនេះដល់លេខរៀងខ្លាំងប៉ះខ្លាំង នឹងធ្វើឱ្យកក្រើករប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក្រោមការរៀបចំឡើងដោយខារ៉ាបាវនិងTV5 ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ កីឡាករ សូត្រ វាសនា vs គង់ ហូវ, ចំណែក កីឡាករ ឃុន បូរ៉ា vs ពុធ សំបូរ។

https://youtu.be/_a_dKBkmFQc

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
Ah Na Paris Salon ឈរជើងរយៈពេល៥ឆ្នាំនៅកម្ពុជា ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួននិងប្រកាសភាពជោគជ័យ

Ah Na Paris Salon ឈរជើងរយៈពេល៥ឆ្នាំនៅកម្ពុជា ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួននិងប្រកាសភាពជោគជ័យ

អភិបាលខេត្តត្បូងឃ្មុំលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងសារមួយដាក់ចំៗទៅកាន់អភិបាលរងទាំង១០រូបចាក់ដោតខ្លាំងតែម្តងគឺ “មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ”

អភិបាលខេត្តត្បូងឃ្មុំលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងសារមួយដាក់ចំៗទៅកាន់អភិបាលរងទាំង១០រូបចាក់ដោតខ្លាំងតែម្តងគឺ “មន្ត្រីជាខ្ញុំបម្រើរបស់ពលរដ្ឋ”

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!