Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ថ្ងៃទី២៤វិច្ឆិកានេះឈានដល់វាយដណ្តើមគ្នាពានរង្វាន់ខ្សែក្រវ៉ាត់មានតម្លៃ១០ម៉ឺនដុល្លារ – ឃីម បូរ៉ា VS ឈុត (មានវិឌីអូកិច្ចសំភាសន៍មុនពេលប្រកួត)

ពិតជាមិនធម្មតាលើកនេះ ហើយក៏មិនមែនជាការស្រម៉ៃដែរ! ជប៉ុន អាចតាមបំបាក់អាល្លឺម៉ង តាមយកវិញ ២-១ (VIDEO HIGHLIGHT)

បង្ហាញភាពខ្លាំងលើសអង់គ្លេស! អេស្បាញ ស៊ីរហូត៧គ្រាប់ទល់សូន្តជាមួយ កូស្តារីកា ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល​ (VIDEO HIGHTLIGHT)

ថ្ងៃទី២៤វិច្ឆិកានេះឈានដល់វាយដណ្តើមគ្នាពានរង្វាន់ខ្សែក្រវ៉ាត់មានតម្លៃ១០ម៉ឺនដុល្លារ – ឃីម បូរ៉ា VS ឈុត (មានវិឌីអូកិច្ចសំភាសន៍មុនពេលប្រកួត)

by Mr. Borin Journalist
November 23, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ការប្រកួតកីឡាប្រដាល់គុនខ្មែរពានរង្វាន់សម្ដេចពិជ័យ សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដល់វគ្គផ្តាច់ព្រ័ត្រក្នុងដណ្តើមខ្សែក្រវ៉ាត់ ដោយកីឡាករត្រូវប៉ះគ្នាចុងក្រោយក្នុងដណ្តើមខ្សែក្រវ៉ាត់នោះគឺ ឃីម បូរ៉ា VS ឈុត សេរីវ៉ាន់ថងដែលគ្រោងនិងរៀបចំប្រកួតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបុរីភូមិឋានសំណាង ខេត្តសៀមរាប ។

កីឡាករទាំងរូបនេះដែលបានរក្សជំហរឈ្នះ មិនដែលចាញ់តាំងដើមប្រកួតដូចគ្នា ត្រូវប៉ះគ្នានាថ្ងៃចុងក្រោយលើសង្វៀនក្នុងទឹកសៀមរាប ដោយអ្នកឈ្នះទទួលរង្វាន់គិតជាទឹកប្រាក់ក្នុងរង្វង់១០ម៉ឺនដុល្លារ។ មុនដល់ប៉ះនឹង ឈុត សេរីវ៉ាន់ថង គឺ ឃីម បូរ៉ា បានផ្តួល វ៉ាន់ វឿន បានធ្វើទស្សនិកជននាំគ្នាមិននៅស្ងៀមឡើយម្នាក់ៗបញ្ចេញសមត្ថភាពអស់ពីខ្លួន ដើម្បីឡើងទៅវគ្គចុងក្រោយ។ ឃីម បូរ៉ា ធ្វើបានសម្រេចប្រើកណ្តាប់ដៃដែកបំបាក់ វ៉ាន់ វឿន អោយដួលសន្លប់ភ្លាមៗ ធ្វើឱ្យអ្នកទស្សនាផ្ទាល់នាំគ្នាស្រែកពេញសង្វៀនប្រដាល់។

ជាមួយគ្នានោះ ឈុត សេរីវ៉ាន់ថង ក៏បានផ្តល់ សូត្រ វាសនា អោយដួលសន្លប់ផងដែរ ប៉ុន្តែ សូត្រ វាសនា គឺមិនអស់ចិត្តឡើយតែទោះយ៉ាងណាអាជ្ញាកណ្តាលនៅកាត់សេចក្តីឱ្យ ឈុត សេរីវ៉ាន់ថង ឈ្នះដដែលដើម្បីបន្តវាយផ្តាច់យកខ្សែរក្រវ៉ាត់ជាមួយ ឃីម បូរ៉ា។

ទន្ទឹមនោះផងដែរ សម្រាប់កីឡាករដណ្តើមយកលេខ៣ និង លេខ៤ គឺ សូត្រ វាសនា ប៉ះគ្នានឹង វ៉ាន វឿន សម្រាប់ការប្រកួតចុងក្រោយនេះ នៅលើសង្វៀនក្នុងទឹកសៀមរាបដូចគ្នា។ សម្រាប់កីឡាករទាំងពីរនេះ ក៏អន់ដែរ ព្រោះធ្លាប់ជាជើងខ្លាំងឆ្លងការខ្សែក្រវ៉ាត់ជាច្រើន ហើយគូនេះប្រាកដជាល្អមើលជាខាន ព្រោះត្រូវដណ្តើមរង្វាន់ទាំងលុយនិងវិឡាដូចគ្នា។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
បង្ហាញភាពខ្លាំងលើសអង់គ្លេស! អេស្បាញ ស៊ីរហូត៧គ្រាប់ទល់សូន្តជាមួយ កូស្តារីកា ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល​ (VIDEO HIGHTLIGHT)

បង្ហាញភាពខ្លាំងលើសអង់គ្លេស! អេស្បាញ ស៊ីរហូត៧គ្រាប់ទល់សូន្តជាមួយ កូស្តារីកា ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល​ (VIDEO HIGHTLIGHT)

ក្រុមហ៊ុន YouTub ដាក់ឱ្យដំណើរជាការផ្លូវការឱ្យអ្នកផលិតផលមាតិកាទាំងអស់នៅកម្ពុជារកចំណូលបានឡើងវិញហើយ

ក្រុមហ៊ុន YouTub ដាក់ឱ្យដំណើរជាការផ្លូវការឱ្យអ្នកផលិតផលមាតិកាទាំងអស់នៅកម្ពុជារកចំណូលបានឡើងវិញហើយ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!