Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អស្ចារ្យមែនកក្រើកសង្វៀនខេត្តកំពង់ស្ពឺ បីគូវាយដណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺ (មានវិឌីអូ)

អគ្គីភ័យឆាបឆេះកាស៊ីណូ ហ្គ្រេនដាយមិន នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លាំងមិនគ្រប់គ្រងបានរហូតបង្ខំមនុស្សលោតចុះពីអាគារ (មានវិឌីអូ)

រាយការណ៍បន្ថែមគ្រោះអគ្គិភ័យឆាបឆេះនៅកាស៊ីណូប៉ោយប៉ែត៖ កើនដល់១៦នាក់បានស្លាប់និងរបួសជាង៥០នាក់ (មានវិឌីអូ)

អស្ចារ្យមែនកក្រើកសង្វៀនខេត្តកំពង់ស្ពឺ បីគូវាយដណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺ (មានវិឌីអូ)

by Mr. Borin Journalist
December 29, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ការប្រកួតប្រដាល់អបអរឆ្លងឆ្នាំសាកល២០២៣ និងការសម្ពោធកីឡដ្ឋានថ្មីរបស់ខេត្តកំពង់ស្ពឺ បានប្រារព្វឡើងហើយនាថ្ងៃទី២៨ ខែធ្នូ ឆ្នំាំ២០២២ ក្រោមវត្តមានលោកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងភ្ញៀវកត្តិយជាច្រើនព្រមទាំងប្រជាពលរដ្ឋអ្នកខេត្តទាំងមូលបានមកទស្សនាការប្រកួតដ៏អស្ចារ្យរវាងជើងឯកប៉ះគ្នាជើងឯក វាយគ្នាឡើងកក្រើកសង្វៀនប្រដាល់។

ក្នុងពិធីនោះ សហព័ន្ធប្រដាល់គុនខ្មែរ ដែលបានសហការរៀបចំឡើងដោយស្ថានីយទូរទស្សន៍លេ៥ ដោយឧបត្ថម្ភធំពីក្រុមហ៊ុន ស្រាបៀរ GANZBERS, ក្រុមហ៊ុនកង្ហារ HATARI, ក្រុមហ៊ុនភេសជ្ជៈ BACHHUS, និងក្រុមហ៊ុនថ្នាំបាញ់មុស RANGER រួមគ្នារៀបចំគូល្អៗនិងជើងឯកសរុប៦គូ សម្រាប់ការបក្រួតគ្នា។ ដោយក្នងរៀបចំបីគូវាយដណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺ៣ប្រភេទទម្ងន់។

សម្រាប់គូពិសេស ជើងឯកប៉ះជើងឯក វាយបណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺ៣ប្រភេទទម្ងន់ មានគូគឺ គូទី១ សាន្ត វាសនា vs ធន់ អៀនឡេង, គូទី២ ឃន សុម៉ាលី vs រិទ្ធ វិបុល និង គូទី៣ ខាំ កូនខ្លា vs មិល សារុន ។ បីគូនេះ វាយដណ្តើមពានរង្វាន់ជើងឯកប្រចាំខេត្តកំពង់ស្ពឺ ពិតជាល្អមើលនិងកក្រើកពេញសង្វៀនប្រដាល់រហូតធ្វើឱ្យមហាជនដែលទស្សនាផ្ទាល់នៅមិនស្ងៀមឡើយ។

គូទី១ សាន្ត វាសនា vs ធន់ អៀនឡេង

សាន្ត វាសនា ដែលជាកីឡាកររាងកាយរាងខ្ពស់បន្តិចជាដៃគូ គឺហាក់បីជាព្រៀបជាង តែទោះបីយ៉ាងណា ធន់ ធៀនឡេង នៅតែកីឡាករខ្លាំងដដែល រក្សាជំហរ អាចផ្តួលគូប្រកួតបានរហូតសម្រេចគ្រប់បីទឹក និងមានក្បាច់វាយចេញច្រើនជាង រហូតអាជ្ញាកណ្តាលសម្រេចឱ្យ ធន់ អៀនឡេង លើកពាន់រង្វាន់។

សូមទស្សនាវីឌីអូការប្រកួតពេញ៖

គូទី២ ឃន សុម៉ាលី vs រិទ្ធ វិបុល

ឃន សុម៉ាលី vs រិទ្ធ វិបុល គូទី២នេះ ក៏មិនណយដែរ សម្រាប់បង្គោលខៀវវិញ គឺជាកីឡាករខ្លាំងរឹងមាំនិងស៊ូទ្រាំដល់គ្រប់បីទឹក រហូតធ្វើឱ្យអ្នកគាំទ្រនាំពេញចិត្តស្រែកគាំំទ្រ ប៉ុន្តែទោះបីជាយ៉ាងណា ឃន សុម៉ាលី កីឡាករមានមន្តស្នេហ៍ ជាជើងខ្លាំងធ្លាប់ប្រកួតបណ្តើមខ្សែក្រវ៉ាត់ជាច្រើនផង នៅតែរក្សាក្បាច់និងការបញ្ចេញស្នៀតវាយបកទៅដៃគូវិញបានយ៉ាងល្អ។ ចង់បីទឹក អាជ្ញាកណ្តាលកាត់សេចក្តីឱ្យ បង្គោលក្រហម ឃន សុម៉ាលី ឈ្នះលើកពានរង្វាន់ជើងឯកកំពង់ស្ពឺម្នាក់ទៀត។

សូមទស្សនាវីឌីអូការប្រកួតពេញ៖

គូទី៣ ខាំ កូនខ្លា vs មិល សារុន

គូពិសេសចុងក្រោយ ខាំ កូនខ្លា vs មិល សារុន ពិតធ្វើឱ្យទស្សនិកជនទាំងនៅតាមកញ្ចក់ទូរទស្សន៍និងមើលផ្ទាល់នៅមិនស្ងៀមមែន ព្រោះធ្វើឱ្យលើសពីការរំពុងទុកស្ទើរគ្រប់គ្នាបានមើលឃើញ ខាំ កូនខ្លា ជាកីឡាករមានព្រៀបជាង ហើយខ្លាំងជាង ជាពិសេសនោះក្នុង២ទឹកដំបូង ខាំ កូនខ្លា គឺបានបញ្ចេញក្បាច់និងស្នៀតល្អដាក់ទៅលើ មិល សារុន ប៉ុន្តែទឹកទី៣ ទឹកបញ្ចប់ហើយ បែរជា ខាំ កូនខ្លា ធ្វើឱ្យផ្លាត់ស្នៀតឱ្យ មិល សារុន វាយបំបុកទៅលើផ្ទៃមុខបានសម្រេច ស្ទើរតែបាត់បង់ស្មារតី ស្ថានភាពទប់ទល់នឹង មិល សារុន លែងចង់រួច។ បញ្ចប់បីទឹក អជ្ញាកណ្តាលសម្រេចឱ្យ មិល សារុន ជាអ្នកឈ្នះលើកពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺ ក្រោមសម្លេងសាទរហ៊ូរពេញសង្វៀនប្រដាល់។

សូមទស្សនាវីឌីអូការប្រកួតពេញ៖

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រដាល់អបអរឆ្លងឆ្នាំសាកល២០២៣ និងការសម្ពោធកីឡដ្ឋានថ្មីរបស់ខេត្តកំពង់ស្ពឺ បានប្រារព្វឡើងហើយនាថ្ងៃទី២៨ ខែធ្នូ ឆ្នំាំ២០២២ ធ្វើឡើងក៏ដើម្បីយកធនធានកីឡាករខ្លាំងៗនិងឆ្នើម មកធ្វើការសាកល្បងបញ្ចេញសមត្ថភាព ក្នុងការត្រៀមខ្លួនសម្រាប់ចួលរួមកីឡារស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់នាពេលខាងមុខនេះដែរ។

សូមរំលឹកបន្ថែមទៀតថា ប្រសិនបើបងប្អូនទស្សនិកជន ចង់មើលការប្រកួតរបស់កីឡាករទាំងអាចមើលម្តងទៀតនៅលើ FACEBOOK របស់ស្ថានីយទូរស្សន៍លេខ៥ ឬតាមរយៈ YOUTUBE
TV5 កីឡា។

សូមអគុណដល់អ្នកឧបត្ថម្ភធំពីក្រុមហ៊ុន ស្រាបៀរ GANZBERS, ក្រុមហ៊ុនកង្ហារ HATARI, ក្រុមហ៊ុនភេសជ្ជៈ BACHHUS, និងក្រុមហ៊ុនថ្នាំបាញ់មុស RANGER សម្រាប់ដំណើរការប្រកួតរយៈពេលពីថ្ងៃ ថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០២២៕

សម្រាប់ការប្រកួតនៅកំពង់ស្ពឺ KHMER FIGHT ថ្ងៃទី២៩ ធ្នូ ២០២២៖

ចុចមើលក្នុងតេឡាក្រាម
Next Post
រាយការណ៍បន្ថែមគ្រោះអគ្គិភ័យឆាបឆេះនៅកាស៊ីណូប៉ោយប៉ែត៖ កើនដល់១៦នាក់បានស្លាប់និងរបួសជាង៥០នាក់ (មានវិឌីអូ)

រាយការណ៍បន្ថែមគ្រោះអគ្គិភ័យឆាបឆេះនៅកាស៊ីណូប៉ោយប៉ែត៖ កើនដល់១៦នាក់បានស្លាប់និងរបួសជាង៥០នាក់ (មានវិឌីអូ)

វីវរហើយពេលនេះ! លោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខប្រឡះមេទាហានព្រំដែនកំហូចល្បីឈ្មោះស៊ីប្រពន្ធគេនិងគំរាមរកសម្លាប់ (មានសារសម្លេងនិងរូបបែកធ្លាយ)

វីវរហើយពេលនេះ! លោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខប្រឡះមេទាហានព្រំដែនកំហូចល្បីឈ្មោះស៊ីប្រពន្ធគេនិងគំរាមរកសម្លាប់ (មានសារសម្លេងនិងរូបបែកធ្លាយ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!