Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ក្រោយពីខកខាន អស់រយៈពេល ប្រមាណ២ឆ្នាំ បង្ហាញខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា

ផ្អើលពេញភូមិស្រាប់តែក្មេងស្រីអាយុត្រឹម១៤ឆ្នាំសម្រេចចងកសម្លាប់ខ្លួនឯង (មានរូបភាពអ្នកស្លាប់)

ពិតជាសាហាវណាស់! ជួលឃាតករ១ពាន់ដុល្លារឱ្យមកសម្លាប់ប្តីខ្លួនឯងចោល (មានរូបភាពប្រពន្ធ)

ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ក្រោយពីខកខាន អស់រយៈពេល ប្រមាណ២ឆ្នាំ បង្ហាញខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា

by Mr. Borin Journalist
January 13, 2023
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ ចាប់ផ្តើមវិញហើយការតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ក្រោយពីខកខាន អស់រយៈពេល ប្រមាណ២ឆ្នាំ ដោយសារបញ្ហាវិបត្តនៃជំងឺកូវីដ១៩។ ការតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ នេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដែលសុទ្ធជាទំនិញ មានគុណភាពល្អៗ មកពីប្រទេសថៃ ផ្ទាល់តែម្តង។

ពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ មានជាច្រើនស្តង់ ដែលមានដាក់តាំង នូវផលិតផល របស់ប្រទេសថៃ ច្រើនមុខ ច្រើនប្រភេទ សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្ពុជា ក្នុងការជ្រើសរើស មានទាំង សម្ភារៈប្រើប្រាស់ ចំណីអាហារ សម្លៀកបំពាក់ គ្រឿងសំអាង គ្រឿងថែរក្សា សម្រស់ ទាំងបុរសនិងនារី ដែលសុទ្ធសឹងជា ផលិតផល ប្រកបដោយគុណភាពខ្ពស់។

ក្រុមអាជីវករ ដែលបានមកចូលរួមក្នុងការតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ បានរៀបរាប់ថា ៖ ការតាំងពិព័រណ៌នេះ គឺជាឪកាសដ៏ល្អបំផុត ក្នុងការបង្ហាញនូវផលិតផល ល្អៗ ដល់អ្នកប្រើប្រាស់ និងការផ្លាស់ប្តូរ បទពិសោធន៍ ពោលគឺ កម្ពុជា និង​ថៃ មាន​ទំនាក់ទំនង​និង ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ និង​ថៃ​សម្រេចបាន​ទឹកប្រាក់​ប្រមាណ ១ ១៧៤ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២២ ​នេះ ដោយ​កើនឡើង​ចំនួន​ ១៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃរួមមាន ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ពិតជាសាហាវណាស់! ជួលឃាតករ១ពាន់ដុល្លារឱ្យមកសម្លាប់ប្តីខ្លួនឯងចោល (មានរូបភាពប្រពន្ធ)

ពិតជាសាហាវណាស់! ជួលឃាតករ១ពាន់ដុល្លារឱ្យមកសម្លាប់ប្តីខ្លួនឯងចោល (មានរូបភាពប្រពន្ធ)

ភេសជ្ជៈគិតគូដល់សុខភាព BLUE ទទួលគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងពិធីតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ឆ្នាំ២០២៣

ភេសជ្ជៈគិតគូដល់សុខភាព BLUE ទទួលគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងពិធីតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ឆ្នាំ២០២៣

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!