Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
វីដេអូលើហ្វេសប៊ុក Taing Sarada និង The Cambodia daily ផ្សាយខុសការពិតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហ្វេសប៊ុកប្លុកចោលព្រោះបំពានសិទ្ធិបុគ្គល

បែកធ្លាយរឿងបុគ្គលិកទីផ្សារក្រុមហ៊ុនចាក់បេតុង លាង ខៃសុភ័ណ្ឌ Dragon City យកបេតុងសល់គ្មានគុណភាពចាក់គ្រឹះផ្ទះបីជាន់

សហគ្រិនស្រ្តីឆ្នើមលំដាប់ជួរមុខថៃនិងកម្ពុជា បោះទុនវិនិយោគលើកាហ្វេសុខភាព “Life Coffee” ចូលមកកម្ពុជាដោយត្រៀមរើសតំណាងចែកចាយទូរទាំងប្រទេសគោលដៅគិតដល់សង្គមមានសុខភាពល្អ

វីដេអូលើហ្វេសប៊ុក Taing Sarada និង The Cambodia daily ផ្សាយខុសការពិតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហ្វេសប៊ុកប្លុកចោលព្រោះបំពានសិទ្ធិបុគ្គល

by Mr. Borin Journalist
February 11, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ក្រុមហ៊ុន ហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ កុម្ភៈម្សិលមិញ បានសម្រេចលុបវីដេអូលើហ្វេសប៊ុកផ្ទាល់ខ្លួនលោក តាំង សារ៉ាដា និងផេក The Cambodia daily Khmer ក្រោយពីចាក់ផ្សព្វផ្សាយឡើងវិញម្តងជាពីរម្តងនូវវីដេអូព័ត៌មានប្រលោមលោក ពាក់ព័ន្ធនឹងរឿងរ៉ាវពាណិជ្ជករវ័យក្មេង និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែលក្រុមហ៊ុនហ្វេសប៊ុកចាត់ទុកថា ជាការបំពានសិទ្ធិបុគ្គលបំភ្លៃច្នៃប្រឌិតរឿងខុសការពិត។

យោងលើសារណែនាំ Messenger ជាភាសាអង់គ្លេស តែសូមបកប្រែជាភាសាខ្មែរមានន័យថា«អត្ថបទមាតិកាមិនមានបង្ហាញទៀតនោះទេ ព្រោះហ្វេសប៊ុកនេះបានចែកចាយវាជាមួយមនុស្សមួយក្រុមតូច វាត្រូវបានលុប»។

ជុំវិញការសម្រេចចិត្តពីហ្វេសប៊ុកលុបវីដេអូព័ត៌មានចោទប្រកាន់មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពីបុគ្គល តាំង សារ៉ាដា មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហើបឲ្យដឹងថា អត្ថបទវីដេអូអ្នកកាសែតលោក តាំង សារ៉ាដា ចោទប្រកាន់មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ដែលបានផ្សាយឡើងវិញចំនួនពីរគណនីគឺហ្វេសប៊ុកឈ្មោះ taing sarada និងផេក The Cambodia dialy khmer ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបខ្លួនវាចេញបាត់ហើយ។

លោកបន្តថា «ការសម្រេចលុបចេញពីហ្វេសប៊ុកនេះវាជាគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុក កាលណានរណាម្នាក់ផ្សាយរំលោភបំពានលើសិទ្ធិបុគ្គល គឺហ្វេសប៊ុកដកចេញហើយទៅលើអ្នកនរណាដែលផុស ឬចែករំលែកមកលើគណនីផ្ទាល់ខ្លួន ព្រោះការអំឡុងពេលរាតត្បាតជំងឺកូវីដ១៩ហ្វេសប៊ុកតឹងរឹងខ្លាំងជាងពេលឥឡូវទៀត ដោយប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Fake News»។

លោកបន្ថែមទៀត ករណីខ្លះវាអាចជាការស្នើសុំពីសាម៉ីខ្លួន ឬ ក្រុមហ៊ុន ទាំងទាក់ទងកម្មសិទ្ធិបញ្ញា និងសិទ្ធិបុគ្គល ដោយផ្អែកទៅលើរូបភាព និងសំណេរជាដើម។

ជារឿយៗ សារព័ត៌មាន The Cambodia daily និងបុគ្គល តាំង សារ៉ាដា ត្រូវបានមហាជនស្គាល់ថាជាអ្នកសារព័ត៌មាននិយមផ្សាយតែរឿងអាក្រក់ពីកម្ពុជា មានចេតនាក្នុងការបំផ្លាញភាពរីកចម្រើនរបស់កម្ពុជា។ ទន្ទឹមនឹងនោះសារព័ត៌មានក្រៅស្រុកមួយនេះ តែងតែព្យាយាមនិពន្ធព័ត៌មាន អធិប្បាយដោយហៅបុគ្គលតាំងខ្លួនអ្នកវិភាគនិរទេសខ្លួនមួយចំនួន មកនិយាយរឿងបំភ្លៃការពិតប្រឌិតសាច់រឿងដើម្បីកេងចំណេញផលប្រយោជន៍ក្រុមបុគ្គលមួយក្តាប់តូច វាយប្រហារចោទប្រកាន់សង្ស័យបង្កើតបទល្មើសទម្លាក់លើបុគ្គលឥស្សរជន អ្នកជំនួញ ហើយត្រូវបានបុគ្គលជនរងគ្រោះលាបពណ៌ពី The Cambodia Daily ពិសេសបុគ្គល តាំង សារ៉ាដា ដែលកំពុងត្រូវមហាជនថ្កោលទោសប្រតិកម្មប្រឆាំងនឹងការអធិប្បាយព័ត៌មានប្រឌិតរឿងចោទប្រកាន់មកលើអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ថា នៅពីក្រោយភាពជោគជ័យបច្ចុប្បន្ននេះជាប់សង្ស័យនឹងការលាងលុយកខ្វក់។

ចំពោះការបង្កើតព័ត៌មានប្រលោមលោកពីបុគ្គល តាំង សារ៉ាដា ជាច្រើនចំណងជើងចោទប្រកាន់ថា អាចកំពុងដឹកនាំបងប្អូនបង្កើតរបស់ខ្លួនទាំងគ្រួសារ និងតារាចម្រៀងល្បីៗមួយចំនួន ឲ្យរកស៊ីលាងលុយកខ្វក់សម្រាប់គ្រួសារអ្នកមានអំណាចនៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញមកប្រតិកម្មខ្លាំងចំៗបកស្រាយយ៉ាងលម្អិតដើម្បីឲ្យបុគ្គល តាំង សារ៉ាដា នៅកាសែត The Cambodia Daily ភ្លឺភ្នែកភ្ញាក់ស្មារតីដែលតែងប្រកាន់គំនិតអាត្មានិយមមានចេតនាបំផ្លាញកម្ពុជា។

ថ្លែងចំពោះមុខវិស្វករ បុគ្គលិក-កម្មករ ប្រមាណជិត១ពាន់នាក់កាលពីថ្ងៃទី៨ កុម្ភៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ដូច្នេះថា «ដាច់ខាត អ្នកឯងមកចោទខ្ញុំថាលាងលុយ គឺអត់បាន ព្រោះខ្ញុំមិនបានធ្វើ…បើនិយាយថាខ្ញុំជំពាក់គេ និយាយបាន កុំឱ្យតែបោក ប្រាស់គេ ខ្ញុំមិនបានបោកប្រាស់បងប្អូនណាទេ…។ ក្រុមហ៊ុនខ្ញុំ…ដើរក្នុងរយៈពេល ៥ឆ្នាំនេះ អតិថិជនគាត់ជំពាក់លុយខ្ញុំជាង ៣០០លានដុល្លារ មិនមែនតិចទេ ប៉ុន្តែសួរថា ក្នុងកាលៈទេសៈនេះ គាត់ក៏លំបាក ខ្ញុំក៏លំបាក លំបាកទាំងអស់គ្នា យើងចែកការលំបាក ម្នាក់បន្តិច អ៊ីចឹងអ្នកឯងចង់ផ្តួលរំលំ ឡេង ណាវ៉ាត្រា គឺមិនអាចទៅរួចទេ»។

បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ការចោទប្រកាន់នេះ ស្មើនឹងសម្លាប់សេដ្ឋកិច្ចពលរដ្ឋរាប់ម៉ឺននាក់ ដែលជ្រកក្រោម ដំបូលក្រុមហ៊ុន ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា «បើអ្នកឯកចង់ផ្តួលរំលំ វាយប្រហារក្រុមហ៊ុនខ្ញុំ រំលងខ្មោចខ្ញុំសិន»។

សូមជម្រាបជូនថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យ កម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិជិត ២ពាន់នាក់។ ក្រុមហ៊ុននេះ តែងតែចេញមុខ​ក្នុង​ការជួយ​កិច្ចការងារសង្គមជាច្រើននាពេលកន្លងមកសរុបជាថវិកាជាង ២៥លានដុល្លារអាមេរិក ក្រោមការដឹកនាំដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕

ចុចមើលក្នុងតេឡាក្រាម
Next Post
សហគ្រិនស្រ្តីឆ្នើមលំដាប់ជួរមុខថៃនិងកម្ពុជា បោះទុនវិនិយោគលើកាហ្វេសុខភាព “Life Coffee” ចូលមកកម្ពុជាដោយត្រៀមរើសតំណាងចែកចាយទូរទាំងប្រទេសគោលដៅគិតដល់សង្គមមានសុខភាពល្អ

សហគ្រិនស្រ្តីឆ្នើមលំដាប់ជួរមុខថៃនិងកម្ពុជា បោះទុនវិនិយោគលើកាហ្វេសុខភាព “Life Coffee” ចូលមកកម្ពុជាដោយត្រៀមរើសតំណាងចែកចាយទូរទាំងប្រទេសគោលដៅគិតដល់សង្គមមានសុខភាពល្អ

លោក តាំង សារ៉ាដា ចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពីចុះផ្សាយព័ត៌មានមិនពិត

លោក តាំង សារ៉ាដា ចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពីចុះផ្សាយព័ត៌មានមិនពិត

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!