Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
លោក តាំង សារ៉ាដា ចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពីចុះផ្សាយព័ត៌មានមិនពិត

សហគ្រិនស្រ្តីឆ្នើមលំដាប់ជួរមុខថៃនិងកម្ពុជា បោះទុនវិនិយោគលើកាហ្វេសុខភាព “Life Coffee” ចូលមកកម្ពុជាដោយត្រៀមរើសតំណាងចែកចាយទូរទាំងប្រទេសគោលដៅគិតដល់សង្គមមានសុខភាពល្អ

បែកធ្លាយរឿងអធិការរងខណ្ឌចំការមនម្នាក់បែរជាត្រូវសមត្ថកិច្ចគ្នាចាប់ឃាត់ខ្លួន សង្ស័យពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន (អានលម្អិត)

លោក តាំង សារ៉ាដា ចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពីចុះផ្សាយព័ត៌មានមិនពិត

by Mr. Borin Journalist
February 11, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ លោក តាំង សារ៉ាដា គឺជានាយកនិពន្ធនៅក្នុងសារព័ត៌មាន The Cambodia Daily Khmer ដែលជាក្រុហ៊ុនរបស់អាមេរិកាំង បានចេញមុខសុំទោស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ហ្គាឡាក់សុីណាវ៉ាត្រាគ្រុប ( Galaxy Navatra Group Co. LTD, ) បន្ទាប់ពីធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតបំភ្លើស លាបពណ៌រួមទាំងបទបង្ហាញ និងការវិភាគទាំងឡាយរយៈពេលកន្លងមកដែលបានចោទប្រកាន់ទៅ លេីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

លោក តាំង សារ៉ាដា បានសរសេរ សុំទោសនៅក្នុង ហ្វេសប៊ុកផ្ទាល់របស់លោកថា ៖ សូមគោរពនិងជូនជាដំណឹង ទៅដល់ប្អូនសាធារណៈជនដែលនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាឲ្យបានជ្រាបថា ៖ ខ្ញុំបាទ តាំង សារ៉ាដា ( Taing Sarada ) គឺជានាយកនិពន្ធនៅក្នុងសារព័ត៌មាន The Cambodia Daily Khmer ដែលជាក្រុហ៊ុនរបស់អាមេរិកាំង។

លោកសរសេរបន្តថា ៖ខ្ញុំបាទនិងក្រុមការងារសូមលំឱនកាយ លើកម្រាមដៃទាំងដប់គោរពសុំទោសទៅដល់ “ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ហ្គាឡាក់សុីណាវ៉ាត្រាគ្រុប ( Galaxy Navatra Group Co. LTD, ) នូវរាល់ទង្វើដែលខុសឆ្គងទាំងឡាយ ជាពិសេសអត្ថបទសារព័ត៌មានរបស់ខាងយើងខ្ញុំដែលបានសរសេរនិងចោទប្រកាន់ទៅលើ “ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ដោយសារតែការទទួលព័ត៌មានពីក្នុងស្រុកមិនបានច្បាស់លាស់ ហើយមិនមានការពិចារណាហ្មត់ចត់ ទើបធ្វើឲ្យមហាជនមានការយល់ច្រឡំហើយប៉ះពាល់ទៅលើកិត្តិយស កេរ្តិ៍ឈ្មោះ ( អ្នកឧកញ៉ា និង ក្រុមហ៊ុន ) ក៏ដូចជាបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។

អាស្រ័យហេតុនេះហើយ សូម ” អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ក៏ដូចជាមហាជនទាំងអស់ដែលនៅក្នងស្រុកនិងក្រៅស្រុក មេត្តាអភ័យទោសដល់រូបខ្ញុំបាទ តាំង សារ៉ាដា ព្រមទាំងអ្នកដែលបានពាក់ព័ន្ធទាំងអស់នៅក្នុងសារព័ត៌មាន “ The Cambodia Daily Khmer ” ដោយក្ដីអនុគ្រោះ! ដោយសារយើងខ្ញុំបានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតបំភ្លើស លាបពណ៌រួមទាំងបទបង្ហាញ និងការវិភាគទាំងឡាយរយៈពេលកន្លងមកដែលបានចោទប្រកាន់ទៅ ” អ្នកឧកញ៉ា “ ។

ដោយហេតុនេះហើយយើងខ្ញុំ សូមចេញមុខ សុំទោសជាសារធារណៈ ព្រមទាំងលុបចោលនូវរាល់ការផ្សព្វផ្សាយទាំងឡាយណាដែលពាក់ព័ន្ធដល់ “ អ្នកឧកញ៉ា និង ក្រុមហ៊ុន “ ។ ជាមួយគ្នានេះដែរ យើងខ្ញុំសូមសន្យាថានឹងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណាដែលធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើ “ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា “ ជាថ្មីម្ដងទៀតនោះទេ។

ជាមួយគ្នានេះផងដែរ ក៏មានឃេីញវត្តមាន លោក គឹម សុខ ក៏បានសរសេរ ក្នុង ខំមិន ដែរថា ៖ ល្អហើយលោកតាំងសារ៉ាដា ដឹងខុសកែខ្លួនគឺប្រសើរណាស់ កន្លងមកយើងបានធ្វើខុសទៅលើអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ខ្ញុំសូមអភ័យទោស ដល់មហាជនដែលធ្វើឲ្យមហាជនយល់ច្រឡំ ពីខ្ញុំ គឹមសុខ។

មកដល់ពេលនេះ ទេីបដឹងថា សារព័ត៌មាន លំដាប់ពិភពលោក ប៉ុន្តែបែរជាធ្វេីការផ្សាយ បែប ស្មានៗ ដែលធ្វេីអោយអ្នកដទៃ បាត់បង់កេរ្តិ៍ មានការយល់ច្រឡំ ទៅវិញ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
បែកធ្លាយរឿងអធិការរងខណ្ឌចំការមនម្នាក់បែរជាត្រូវសមត្ថកិច្ចគ្នាចាប់ឃាត់ខ្លួន សង្ស័យពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន (អានលម្អិត)

បែកធ្លាយរឿងអធិការរងខណ្ឌចំការមនម្នាក់បែរជាត្រូវសមត្ថកិច្ចគ្នាចាប់ឃាត់ខ្លួន សង្ស័យពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន (អានលម្អិត)

ពិតជាសាហា.វពេ.កហើយ! គ្រាន់តែរឿងលេ.ងបៀឈ្នះចា.ញ់ឈានដល់ស.ម្លា.ប់គ្នាឯង (ចុចអានលម្អិត)

ពិតជាសាហា.វពេ.កហើយ! គ្រាន់តែរឿងលេ.ងបៀឈ្នះចា.ញ់ឈានដល់ស.ម្លា.ប់គ្នាឯង (ចុចអានលម្អិត)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!