Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
(មានវិឌីអូចម្លើយសារភាព) ក្លាយខ្លួនជាឃាតករដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់នោះ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ឆ្នាំ២០២៣ TV5 ប្រកាសតៀមនាំមុខគេទៀត លើវិស័យប្រដាល់និងរឿងភាគ ជាពិសេសនាទីកំប្លែងចៅលោកតា

លោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ពិតជាស្ត្រីខ្លាំងម្នាក់ប្រកបដោយភាពតស៊ូមិនធម្មតា ក្រោយពីលោកជំទាវលាតត្រដាងពីជីវិតតស៊ូនៅប្រទេសកូរ៉េ

(មានវិឌីអូចម្លើយសារភាព) ក្លាយខ្លួនជាឃាតករដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់នោះ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

by Mr. Borin Journalist
February 26, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ឃាតកម្មសម្លាប់មនុស្សដែលកើតចេញពីបុរសវ័យចំណាស់ ស្រលាញ់ប្រពន្ធខ្លាំងពេក កើតចិត្តប្រចណ្ឌឥតឈប់ឈរ រហូតដាច់សម្លាប់ប្រពន្ធនោះ វាសនាចុងក្រោយគឺប្តីត្រូវសមត្ថកិច្ចចាប់ខ្លួន ត្រៀមបញ្ជូលឡើងតុលាការ រីឯជីវិតដ៏កំសត់មួយទៀតគឺកូនស្រីត្រូវក្លាយក្មេងកំព្រា។

ហាក់បីដូចជាបទចម្រៀងដែលគេច្រៀងមានចំណងជើងថា “លេបបាន ខ្ជាក់បាន” ព្រោះតែពាក្យថាស្រលាញ់ខ្លាំងបុរសចំណាស់ជាប្តី បែរជាដាច់ចិត្តសម្លាប់ប្រពន្ធខ្លួនដោយសារឿងរ៉ាវកើតចេញពីការប្រចណ្ឌ។

បុរសវ័យចំណាស់ ដែលស្នេហ៍ប្រពន្ធយ៉ាងខ្លាំងស្ទើរតែចង់លេបប្រពន្ធចូលក្នុងខ្លួន បើអាចលេបបាន តែមិនអាចលេបបាននោះ ក៏ដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់ដោយដៃប្តីផ្ទាល់ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានសម្រេចក្នុងទឹកដីថៃហើយ ក៏បញ្ជូលខ្លួនមកកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធបានស្លាប់មានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី១នាក់ អាយុ៥ឆ្នាំ ។ បុរសជាប្តីដែលជាជនដៃដល់មានឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។ ឃាតករជាប្តីបានខ្ទប់ច្រមុះ និងច្របាច់កសម្លាប់ស្រ្តីម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃ24 ខែកុម្ភៈ ឆ្នាំ2023 វេលាម៉ោង10និង30នាទី នៅចំណុចផ្ទះលេខ11A ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា គ្រួសារនេះប្រពន្ធរស់នៅស្រុកខ្មែរ ។រីឯប្តីរស់នៅឯសហរដ្ឋអាមេរិក ប្តីតែងតែឈ្លោះរករឿង ប្រច័ណ្ឌ ពេលមកស្រុកខ្មែរ ជួនឈ្លោះគ្នាតាមអនឡាញក៏មាន ដោយសារតែភ្លើងប្រច័ណ្ឌ ។ ស្រាប់តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភាគីខាងប្តីមិនបានផ្តល់ដំណឹងប្រាប់មុនឡើយ ស្រាប់តែឃើញមុខមកដល់ស្រុកខ្មែរ។

បើតាមអ្នកជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាប្តី គ្រាន់តែចូលដល់ផ្ទះ ទាញទ្វារបិទជិត ឈ្លោះរករឿងប្រពន្ធ តែគ្មានអ្នកណាចូលសួរនាំ ស្មានតែប្តីប្រពន្ធឈ្លោះគ្នាតែពាក្យសម្តី ក៏ស្ងាត់បាត់ទៅវិញ គ្មានអ្នកណាចាប់អារម្មណ៍ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល។

ក្រោយមកទៀត ស្រាប់តែកូនស្រីរបស់ជនរងគ្រោះបើកទ្វារចេញក្រៅ បាននិយាយប្រាប់គេឯងពីសកម្មភាពរបស់ឪពុក ទើបនាំគ្នាផ្អើល ប្រាប់សាច់ញាតិក្បែរនោះ នាំគ្នាចូលទៅមើល ស្រាប់តែជនដៃដល់ជាប្តី សម្រុកឡើងជិះម៉ូតូស្កុបពី គេចចេញទៅបាត់ ពលរដ្ឋ អ្នកជិតខាង នាំគ្នាចូលមើល ឃើញជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យ ឆក់ខ្សែភ្លើង វាយ ច្រកដាក់ក្នុងថង់ សម្រាប់ដាក់អាវធំ ក៏នាំគ្នាស្រាយដឹកតាមម៉ូតូយកទៅពេទ្យ តែជាអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់មកផ្ទះវិញ ។

ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់តែម្ដង បន្ទាប់ពីទទួលបានពត៌មានភ្លាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំហសកាជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អាចធ្វើឃាត់ខ្លួនជនសង្ស័យបានមកវិញ នៅជនសង្ស័យឆ្លងតាមច្រកព្រំដែនខ្មែរ-ថៃក្នុងខេត្តបន្ទាយមានជ័យ។ ក្រោយសមត្ថកិច្ចជួយការឃាត់ខ្លួនបានសម្រេចហើយ ថៃក៏បានប្រគល់ជនងសង្ស័យមកដល់សមត្ថកិច្ចខ្មែរវិញ ដើម្បីត្រៀមបញ្ជូនជនងសង្ស័យចាត់ការបន្តតាមនិតីវិធីតាមផ្លូវច្បាប់៕

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពប្រាប់ឱ្យដឹងថា (សូមទស្សនាវិឌីអូខាងក្រោម)

សេចក្តីរាយកាណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
លោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ពិតជាស្ត្រីខ្លាំងម្នាក់ប្រកបដោយភាពតស៊ូមិនធម្មតា ក្រោយពីលោកជំទាវលាតត្រដាងពីជីវិតតស៊ូនៅប្រទេសកូរ៉េ

លោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ពិតជាស្ត្រីខ្លាំងម្នាក់ប្រកបដោយភាពតស៊ូមិនធម្មតា ក្រោយពីលោកជំទាវលាតត្រដាងពីជីវិតតស៊ូនៅប្រទេសកូរ៉េ

ជាដំណឹងមួយផ្អើលអស់ដល់អ្នកជំនួញនិងសេដ្ឋីនៅកម្ពុជា ក្រោយ ម៉ាដាមដា ធ្វើរឿងនេះមួយ

ជាដំណឹងមួយផ្អើលអស់ដល់អ្នកជំនួញនិងសេដ្ឋីនៅកម្ពុជា ក្រោយ ម៉ាដាមដា ធ្វើរឿងនេះមួយ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!