Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អភិបាលខេត្តព្រះសីហនុសុំកិច្ចសហការពីយុវជនស្រលាញ់សន្តិភាពព្រះសីហនុចូលរួមរក្សាសណ្តាប់ធ្នាប់បរិស្ថាននិងពិសេសរាយការណ៍អំពើអសន្តិសុខជូនសមត្ថកិច្ច

ប្រុសមាសស្នេហ៍អីក៏ល្អម្ល៉េះយករថយន្តអូនទៅបញ្ចាំហើយ គំរាមរកសម្លាប់គូស្នេហ៍ទៀត

តារាថៃល្បីក្នុងរឿងភាគរបស់ទូរទស្សន៍លេខ៧ទាំង៤នឹងដល់កម្ពុជាដើម្បីជួបអ្នកគាំទ្រប្រកាសដំណឹងល្អជូនដល់ប្រជាពលរដ្ឋខ្មែរយើង

អភិបាលខេត្តព្រះសីហនុសុំកិច្ចសហការពីយុវជនស្រលាញ់សន្តិភាពព្រះសីហនុចូលរួមរក្សាសណ្តាប់ធ្នាប់បរិស្ថាននិងពិសេសរាយការណ៍អំពើអសន្តិសុខជូនសមត្ថកិច្ច

by Mr. Borin Journalist
May 15, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ យុវជនជិត១៣៨៨នាក់នៃសម័្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការដោយ មានលោក ហុង រ៉ា ជាតំណាងសមាជិកខេត្តនិងបានឡើងលើវេទិកាប្តេជ្ញាថា ដឹកនាំយុវជនសមាជិកទាំងអស់ចូលរួមជ្រោមជ្រែងក្នុងការជួយដល់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សក្តានុពលក្នុងខេត្តព្រះសីហនុនិងបន្តការលើកតម្កើនផ្សព្វផ្សាយលើវិស័យទេសចរណ៍ខេត្តសមុទ្រមួយនេះឱ្យបានភាពរីកចម្រើន ក្នុងគោលដៅទាក់ទាញ់ភ្ញៀវទេសចរណ៍។

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មធិការប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តព្រះសីហនុដែលមានសមាជិក១៣៨៨នាក់នេះគឺក្រោមវត្តមាន ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានប្រតិបត្តិសម័្ពន្ធយុវជនស្រលាញ់សន្តិភាព និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយពិធីនេះប្រគល់សេចក្តីសម្រេចនិងត្រាជូនលោក ហុងរ៉ា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានអបអរសាទរការទទួលស្គាល់រចនាសម្ពន្ធដឹកនាំរបស់គណ:កម្មាធិការប្រតិ បត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តព្រះសីហនុ បង្ហាញពីស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ ការចូលរួមការងារសង្គមជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមការងារមនុស្សធម៌ និងការងារសង្គមជាច្រើនផ្សេងទៀត នេះជា អំរែកភារកិច្ចថ្មីមួយសម្រាប់យុវជនរបស់យើង ស្មើសុំគណកម្មការប្រតិបត្តិខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហ ការជាមួយអាជ្ញាខេត្ត ក្រុង ស្រុកក្នុងការចូលរួមការងារសង្គមនៅក្នុងមូលដ្ឋាន គឺជួយមូលដ្ឋានឪ្យមានភាពងាយស្រួល យើងត្រូវកសាងកម្លាំងថ្មី ដែលមិនពាក់ព័ន្ធនិងកម្លាំងផ្សេង រក្សាសន្តិភាព បណ្តុះបណ្តាលសមាជិករបស់យើងឪ្យមានចំណេះ ជំនាញបំពេញការងាររបស់រាជរដ្ឋាភិបាល ។

ទន្ទឹមនឹងផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងថា លោកពិតជាត្រេកអរនិងចាប់អារម្មណ៍ជាខ្លាំង ចំពោះក្រុមយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីនុ ព្រោះលោកមិននឹកស្មានថា កម្លាំងយុវជនទាំងអស់នៅទីនេះ សុទ្ធសឹងតែប្រជាពលរដ្ឋកំពុងប្រកបមុខរបបពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ហើយលោកបានចាត់ទុកថា យុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ ជាអ្នកប្រមាញ់ទីក្រុង ជាធនធានសំខាន់របស់ខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត រំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់យុវជនស្រឡាញ់សន្តិភាព ក្រោមដំបូលគណបក្សប្រជាជន មានឪកាសកសាងសង្គមជាតិមានការអភិវឌ្ឍរីកចម្រើន ហើយភារកិច្ចរបស់យើង គឺរួមគ្នាថែរក្សាសុខសន្តិភាព ខិតខំរៀបចំសណ្តាប់ធ្នាប់ បរិស្ថានល្អ ស្មើសុំឪ្យមានការរួមគ្នាជាបងប្អូនអ្នកប្រមាញ់ទីក្រុង បើឃើញមានរឿងមិនសមស្របណាមួយ សូមរាយការមកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីយើងមានចំណាត់ការបានទាន់ពេលវេលា ព្រោះយើងរួមគ្នាថែរក្សាសុវត្ថុភាពសង្គម ការពារទ្រព្យសម្បត្តិសាធារណរបស់យើងទាំងអស់គ្នា ក្នុងតំណាក់កាលប្រទេសជាតិមានសន្តិភាព ។

ជាចុងក្រោយមុនបិទពិធីផងដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានកត់សម្គាល់និងចាប់អារម្មណ៍ខ្លាំងសម្រាប់ឯកឧត្តមអភិបាលខេត្តផ្ទាល់នោះ គឺក្រុមយុជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ ជាក្រុមយុវជនលេចធ្លោដែលឧស្សាហ៍ចុះសួរសុខទុក្ខ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងស្និតស្នាល មិនថាពេលសុខសប្បាយឬពេលឈឺមានទុក្ខលំបាកយ៉ាងណា គឺទំនាក់ទំនងការជួយគ្នាទៅវិញមកគឺមានចំណុចល្អពិសេសដូចគ្នា។

ឯកឧត្តមអភិបាលខេត្តលោកបានផ្តល់ការលើកទឹកចិត្តនិងជួយជ្រោមដល់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តព្រះសីហនុ ដោយបានបញ្ជាឱ្យ មន្ត្រី ប.ប.ស ខេត្តព្រះសីហនុ រួមទាំងមន្ត្រី ក្រុង ស្រុក និងឃុំ សហការគ្នាជាមួយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តព្រះសីហនុ ឱ្យចុះឈ្មោះ សមាជិកយុវជន១៣៨៨នាក់ទាំងអស់ទទួលបាន ប័ត្រពិនិត្យនិងព្យាបាលសុខភាពមិនគិតប្រាក់របស់ ប.ស.ស ដើម្បីជាការគាំទ្រនិងមើលថែពីរាជរដ្ឋាភិបាលក្រោមមាគា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលគិតគូសុខទុក្ខប្រជាពលរដ្ឋជាធំជាអទិភាព៕

ចុចមើលក្នុងតេឡាក្រាម
Next Post
តារាថៃល្បីក្នុងរឿងភាគរបស់ទូរទស្សន៍លេខ៧ទាំង៤នឹងដល់កម្ពុជាដើម្បីជួបអ្នកគាំទ្រប្រកាសដំណឹងល្អជូនដល់ប្រជាពលរដ្ឋខ្មែរយើង

តារាថៃល្បីក្នុងរឿងភាគរបស់ទូរទស្សន៍លេខ៧ទាំង៤នឹងដល់កម្ពុជាដើម្បីជួបអ្នកគាំទ្រប្រកាសដំណឹងល្អជូនដល់ប្រជាពលរដ្ឋខ្មែរយើង

លោក ងួន បូរ៉ា ស្ថាបនិកនាំចូលប្រេនហាង “ស៊ុបនិងសាច់អាំងចិន ១៣១ ហតផត” សម្ពោធសាខាបន្តជាមួយដៃគូ និងប្រកាសដំណឹងល្អ

លោក ងួន បូរ៉ា ស្ថាបនិកនាំចូលប្រេនហាង “ស៊ុបនិងសាច់អាំងចិន ១៣១ ហតផត” សម្ពោធសាខាបន្តជាមួយដៃគូ និងប្រកាសដំណឹងល្អ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!