Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ចៅ​កែ​នាំ​ស្រា​បៀរ​ពី​ក្រៅប្រទេស​មក​លក់និង​ចែកចាយ​ក្នុងទីផ្សារ​ស្រុកខ្មែរល្បីឈ្មោះម្នាក់ ធ្លាក់ខ្លួនត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការ ក្រោយជនរងគ្រោះប្តឹង

ស្រ្តីទើបសម្រាលកូន ទាមទារមន្ទីរពហុព្យាបាលនិងសម្ភពអង្គរធំ ដោះស្រាយបញ្ហាវះកាត់យកកូនបង្កឱ្យទារកមិនស្រួលហើយបញ្ចូនទារកទៅមន្ទីរពេទ្យកុមារជាតិបន្ត ដោយខ្វះបច្ចេកទេសដឹកតាមកង់បី គ្មានបំពាក់អុកស៊ីសែនត្រឹមត្រូវឡើយ

ល្មមបែករឿងថាលោកឧញ៉ាបោក! ចុងក្រោយគឺពលរដ្ឋពលរដ្ឋជិត១០០នាក់អស់លុយជាង១លាន២សែនដុល្លារ, លោកឧកញ៉ា នួន អក លក់ដីឡូតិ៍ខ្យល់អស់៥ឆ្នាំំទើបពលរដ្ឋភ្ញាក់ខ្លួន

ចៅ​កែ​នាំ​ស្រា​បៀរ​ពី​ក្រៅប្រទេស​មក​លក់និង​ចែកចាយ​ក្នុងទីផ្សារ​ស្រុកខ្មែរល្បីឈ្មោះម្នាក់ ធ្លាក់ខ្លួនត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការ ក្រោយជនរងគ្រោះប្តឹង

by Mr. Borin Journalist
June 8, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ បុរសម្នាក់អតីតធ្លាប់ជាចៅកែនាំស្រាបៀរពីក្រៅប្រទេសមកលក់ និងចែកចាយលើទីផ្សារក្នុងស្រុក មានមុខមានមាត់គួរសមដែរ តែពេលនេះធ្លាក់ខ្លួនជំពាក់បំណុលគេ១ម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនឡើងតុលាការ កាលពីរសៀលថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធការចោទប្រកាន់ពីបទ.ចេញមូលប្បទានបត្រគ្មានសាច់«សែកស្អុយ» ។

បុរសនោះឈ្មោះ ឡោ សុជាតិ អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅផ្ទះលេខ២២២ ផ្លូវ៥៨ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ការនាំខ្លួនបុរសខាងលើឡើងតុលាការនោះ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ មាស វិវឌ្ឍន៍ ភេទស្រី អាយុ៣១ឆ្នាំ ។

តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០២២ ឈ្មោះ ឡោ សុជាតិ បានទំនាក់ទំនងទៅជនរងគ្រោះជាជនជាតិម៉ាឡេស៊ី និងជាថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ ដើម្បីដាក់ទុនរកស៊ីជាមួយគ្នានូវទំហំទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ។ ដោយមានការជឿទុកចិត្ដថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានប្រគល់ប្រាក់តាមការព្រមព្រៀងឲ្យទៅឈ្មោះ ឡោ សុជាតិ គ្រប់ចំនួន ខណៈពេលនោះឈ្មោះ ឡោ សុជាតិ ក៏បានធ្វើកិច្ចសន្យាធានាអះអាងថា នឹងសងទៅដើមបណ្តឹងគ្រប់ចំនួនឲ្យវិញក្នុងរយៈពេលខ្លីបំផុត ។

បន្ទាប់ពីព្រមព្រៀមគ្នាហើយឈ្មោះ ឡោ សុជាតិ បានចេញមូលទានបត្រមួយសន្លឹករបស់ធានាឲ្យទៅថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ សម្រាប់ទៅដកយកប្រាក់នោះ ។ ដល់ថ្ងៃកំណត់ថៅកែរបស់ឈ្មោះ មាស វិវឌ្ឍន៍ បានយកមូលប្បទានបត្រខាងលើនេះទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធានាគារឆ្លើយតបថា គណនីនេះគ្មានសាច់ប្រាក់ទេ ពោលគឺឈ្មោះ ឡោ សុជាតិ។
នៅពេលដឹងថា មូលប្បទានបត្រគ្មានសាច់ប្រាក់ ឈ្មោះ មាស វិវឌ្ឍន៍ បានទំនាក់ទំនងទៅឈ្មោះ ឡោ សុជាតិ តាមគ្រប់មធ្យោបាយ តែជនសង្ស័យបានគេចវែស និងបិទទូរស័ព្ទមិនអាចទាក់ទងបាន ។

ដោយអស់ជំនឿទុកចិត្តក្នុងការស្វែងរកជនសង្ស័យ ដើម្បីដោះស្រាយបំណុល ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។

តាមសមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា បុរសឈ្មោះ ឡោ សុជាតិ អតីតធ្លាប់ជាថៅកែនាំចូលស្រាបៀរដែរ ពេលនេះមិនគួធ្លាក់ខ្លួនជំពាក់បំណុលគេត្រឹម១ម៉ឺនដុល្លារ រកលុយសងមិនបាននោះទេ អាចមានវិបត្តិផ្សេងទៀតដែលអ្នកគ្រប់គ្នាដឹងមិនដល់ ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ល្មមបែករឿងថាលោកឧញ៉ាបោក! ចុងក្រោយគឺពលរដ្ឋពលរដ្ឋជិត១០០នាក់អស់លុយជាង១លាន២សែនដុល្លារ, លោកឧកញ៉ា នួន អក លក់ដីឡូតិ៍ខ្យល់អស់៥ឆ្នាំំទើបពលរដ្ឋភ្ញាក់ខ្លួន

ល្មមបែករឿងថាលោកឧញ៉ាបោក! ចុងក្រោយគឺពលរដ្ឋពលរដ្ឋជិត១០០នាក់អស់លុយជាង១លាន២សែនដុល្លារ, លោកឧកញ៉ា នួន អក លក់ដីឡូតិ៍ខ្យល់អស់៥ឆ្នាំំទើបពលរដ្ឋភ្ញាក់ខ្លួន

ល្បីហើយ ថាលោក កែវ សុខឃាងអគ្គនាយករងគយនឹងរដ្ឋាករកម្ពុជា បើកបរបំពានច្បាប់ចរាចរ អាចជេរប្រមាថមន្រ្តីចរាចរណ៍អនុវត្តច្បាប់ យ៉ាងសាហាវ ម៉ាឆ្ងាញ់មាត់

ល្បីហើយ ថាលោក កែវ សុខឃាងអគ្គនាយករងគយនឹងរដ្ឋាករកម្ពុជា បើកបរបំពានច្បាប់ចរាចរ អាចជេរប្រមាថមន្រ្តីចរាចរណ៍អនុវត្តច្បាប់ យ៉ាងសាហាវ ម៉ាឆ្ងាញ់មាត់

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!