ភ្នំពេញ៖ មហាជនកំពុងផ្ទុះការរិះយ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក កែវ សុខឃាង អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា ដែលមនុស្សមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានឥទ្ធពលខ្លាំងបំផុត ដោយសារតែបើកបររថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខរដ្ឋ បំពានភ្លើងសញ្ញាចរាចរណ៍ ហើយត្រូវបានមន្ត្រីនគរបាលផ្នែកជំនាញចរាចរណ៍ធ្វើការឃាត់ដើម្បីជាការអនុវត្តច្បាប់ចរាចរណ៍ ប៉ុន្តែបុគ្គលអ្នកមានមុខ មានមាត់រូបនេះ ចុះមកចង្អុលមុខព្រមទាំងជេរប្រមាថយ៉ាងចាស់ដៃ។

ករណីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជេរប្រមាថកូនមន្ត្រីប៉ូលិសចរាចរណ៍ជាអ្នកអនុវត្តន៍ច្បាប់ចរាចរណ៍ បានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីព្រឹក ត្រង់ចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ស្តុបសន្ធរម៉ុក ស្ថិតតាមផ្លូវកម្ពុជាក្រោម ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មហាជនមានលើកឡើងថា មុនពេលកើតហេតុឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ10 2-0252 បានបើកឆ្លងកាត់ផ្លូវបំពានភ្លើងសញ្ញាចរាចរណ៍ ខណៈភ្លើងស្តុបលោតពណ៌ក្រហម ដោយពិនិត្យឃើញរថយន្តនោះបំពានច្បាប់បែបនេះ នគរបាលចរាចរប្រចាំគោលដៅ បានចេញធ្វើការឃាត់រថយន្ត ដើម្បីធ្វើការណែនាំ និងផាកពិន័យតាមច្បាប់ចរាចរណ៍ ប៉ុន្តែស្រាប់តែបុរសម្នាក់ ចុះពីក្នងរថយន្តខឹងត្រឡោតតោតតូង ជេរប្រមាថ និងចង្អុលមុខមន្ត្រីចរាចរណ៍ម៉ាចាស់ដៃ។
ចំពោះមហាជនដែលឃើញទិដ្ឋភាពកន្លែងកើតហេតុមិនស្គាល់បុរសម្នាក់នេះជាអ្នកណាទេ បានជាហ៊ានជេរប្រមាថប៉ូលិសបែបនេះ ប៉ុន្តែក្រោយពីមានការបង្ហោះរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមទើបមានអ្នកស្គាល់ថាបុរសចរិកដ៏កាចសាហាវនោះ មានឈ្មោះ កែវ សុខឃាង មានតួនាទីជាអគ្គនាយករងគយ និង រដ្ឋាករកម្ពុជា។
តាមសាក្សីនៅកន្លែងកើតហេតុលើកឡើងថា “ខណៈពេលបុគ្គលជិះរថយន្តស្លាកលេខរដ្ឋ10 2-0252 កំពុងជេរប្រមាថ និងចង្អុលមុខមៗមន្ត្រីនគរបាលចរាចរណ៍ជាអ្នកអនុវត្តច្បាប់នោះ ស្រាប់តែឃើញមាននគរបាលស័ក្តិ៥ម្នាក់ ចុះមកអន្តរាគមន៍នាំចេញទៅបាត់តែម្តង៕












Discussion about this post