Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ចាស់ហ្គារាសរថយន្តភ័ក្ត្រាT99ក្រុងព្រះសីហនុនិងបក្សពួករៀបផែនការណ៍ធ្វើស៊ីចិនគ្នាឯងតែត្រូវបរាជ័យ

ល្បីហើយ ថាលោក កែវ សុខឃាងអគ្គនាយករងគយនឹងរដ្ឋាករកម្ពុជា បើកបរបំពានច្បាប់ចរាចរ អាចជេរប្រមាថមន្រ្តីចរាចរណ៍អនុវត្តច្បាប់ យ៉ាងសាហាវ ម៉ាឆ្ងាញ់មាត់

ឃា-ត-កម្មស-ម្លា-ប់ជនជាតិចិន ញា-ត់ក្នុងវ៉ាលីយកទៅបោះចោលត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានហើយ

ចាស់ហ្គារាសរថយន្តភ័ក្ត្រាT99ក្រុងព្រះសីហនុនិងបក្សពួករៀបផែនការណ៍ធ្វើស៊ីចិនគ្នាឯងតែត្រូវបរាជ័យ

by Mr. Borin Journalist
June 9, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ខេត្តព្រះសីហនុ៖ ថ្ងៃច័ន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៣០នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ដោយបានទទួលព័ត៍មានពីអ្នកបកប្រែភាសាចិន ឈ្មោះ ត្រា បានអោយដឹងថាមានស្រ្តីជនជាតិចិនម្នាក់ ប្រើប្រាស់គ្រឿងញៀន និងមានគ្រឿងញៀននៅក្នុងបន្ទប់។

ក្រោយពីទទួលព័ត៍មានបានរាយការណ៌សុំគោលការណ៌ពីលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាដឹកនាំកម្លាំងសមត្ថកិច្ចយើង បានចុះទៅដល់ទីតាំងភ្លាមៗ ដែលស្ថិតនៅអគាព្រីន បន្ទប់លេខ1113 ក្រុមទី០៦ ភូមិ០៤ សង្កាត់០៤ ក្រុង–ខេត្តព្រះសីហនុ និងឆែកឆេររកឃើញគ្រឿងញៀនចំនួន ០២កញ្ចប់ និងបាននាំខ្លួនឈ្មោះ Lu Xiaoxin ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ១៩៩០ មកធ្វើការសាកសួររួចស្រ្តីនោះថាខ្លួនមិនចេះប្រើប្រាស់គ្រឿងញៀន និង មិនដែលរក្សាទុកគ្រឿងញៀនទេ ។ បន្ទាប់មកសមត្ថកិច្ច បានធ្វើតេស្តទឹកនោមស្រ្តីនោះ ទាំងម៉ាទឹកកក (ice) និងកេតាមីន (K) ជាលទ្ធផល (អវិជ្ជមាន) ឃើញថាស្រ្តីនោះមិនបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។

ក្រោយមកសមត្ថកិច្ចយើង ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យសរុបចំនួន០៣នាក់គឺ ÷
១–ឈ្មោះ Tang Zhang Wei ហៅ កឺកឺ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន)
២–ឈ្មោះ Gao Ya Hong ហៅអាហាវ(មិនមានលិខិតឆ្លងដែនជាប់ខ្លួន)
៣–អេង ភ័ក្រ្តា ហៅត្រា(អ្នកបកប្រែភាសាចិន) មកអធិការដ្ឋាន ដេីម្បីធ្វើការសាកសួរ។

តាមការសួរចម្លើយ និងការដឹកនាំបញ្ជាពីលោកស្នងការផ្ទាល់ជាលទ្ធផលទទួលចម្លើយបានពី ឈ្មោះ Tang Zhang Wei ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកកាស៊ីណូជីងម៉ាទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានសារភាពជូនសមត្ថកិច្ចឲ្យបានដឹងថា ៖ ខ្លួនបានចូលមករស់នៅក្រុង–ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែ០៦ ឆ្នាំ២០២២ តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ពោធិចិនតុង ភ្នំពេញ រួចជិះរថយន្តពីភ្នំពេញមកកាស៊ីណូជីងម៉ា មុខផ្សារចិន ដើម្បីរកស៊ីព្រោះខ្លួនមានភាគហ៊ុន នៅក្នុងកាស៊ីណូជីងម៉ា ដែរ ហើយក្នុងភាគហ៊ុននោះ មានទាំងអស់ ០៥ភាគហ៊ុន មានឈ្មោះ Mao Ge, Fei Ge ហៅTa Ge និង០២ហ៊ុនទៀតមិនស្គាល់ឈ្មោះ ទេ។ ក្រោយមកកាលពីចុងខែ០៥ ឆ្នាំ២០២៣ ខ្លួនបានស្គាល់គ្នាជាមួយមនុស្សស្រី ០១នាក់ឈ្មោះ ធានធាន ជនជាតិ ចិន ពេលដែលខ្ញុំទៅលេងនៅកាស៊ីណូនិងក្លឹបអូស្ការ សង្កាត់លេខ៤ ហើយខ្ញុំក៏ចេះតែលេង តេលេក្រាមជាមួយឈ្មោះ ធានធាន ហើយត្រូវប្រពន្ធរបស់ខ្ញុំឈ្មោះ Gao Xia តាមទាន់ ប្រពន្ធខ្ញុំក៏បានឆាតទៅស្តីបន្ទោសឈ្មោះ ធានធាន ទើបមានរឿងឈ្លោះគ្នា តាមប្រព័ន្ធទូរសព្ទ័ បន្ទាប់មកឈ្មោះ ធានធាន ចេះតែឆាតមកជេរប្រពន្ធរបស់ខ្ញុំ ជាច្រើនលើកច្រើនសារពេលនោះខ្ញុំបានឆាតទៅប្រាប់ឈ្មោះ ធានធាន វិញថាឈប់ឆាតមកជេរប្រពន្ធខ្ញុំទៀត ស្រាប់តែឈ្មោះធានធាន ប្រាប់មកខ្ញុំវិញថាបើមិនចង់អោយគាត់ឆាតមកជេរប្រពន្ធខ្ញុំទៀត ត្រូវផ្ញើលុយអោយនាងចំនួន 50,000យ៉ន់ ពេលឮនាងប្រាប់ដូចនេះ បណ្តាលអោយខ្ញុំខឹងជាខ្លាំងជាមួយ និងឈ្មោះ ធានធាន ទើបខ្ញុំរៀបចំគំរោងការ ដេីម្បីធ្វើបាបនាង គឺធ្វើយ៉ាងម៉េចអោយសមត្ថកិច្ចចាប់ឈ្មោះនេះដាក់គុក ហើយរឿងនេះខ្ញុំក៏បានប្រាប់ទៅ តៃកុងឡានរបស់ខ្ញុំឈ្មោះ A Hao ផងដែរ ។

បន្ទាប់មកនៅថ្ងៃទី០៥ ខែ០៦ ឆ្នាំ២០២៣ ខ្លួនបានទំនាក់ទំនងជាមួយ ឈ្មោះ A Ta ភេទប្រុស ជនជាតិខ្មែរ ជាអ្នកជួលរថយន្ត ហើយស្គាល់គ្នាតាមរយៈមិត្តភក្តិតៗគ្នា ហើយឈ្មោះA Ta នេះប្រើលេខ តេលេក្រាម +855 968109200 ដេីម្បីមកជួបនៅខារ៉ាអូខេ ឆាងឆឹង ជាន់ទី១៥ ដេីម្បីរៀបចំគំរោងធ្វើបាបឈ្មោះ ធានធាន ហេីយខ្ញុំបានប្រាប់ថានឹងប្រគល់ប្រាក់ចំនួន 20,000$(ពីរម៉ឺនដុល្លារ អាមេរិក) ពេលធ្វើការបានសំរេច ហើយខ្ញុំក៏បានផ្ញើលេខបន្ទប់របស់ឈ្មោះ ធានធាន លេខ 1113 នៅសណ្ឋាគារ Prince (ផ្សារព្រីន) អោយទៅឈ្មោះ A Ta ។

នៅថ្ងៃដដែល វេលាម៉ោង ១០និង០០នាទីថ្ងៃ ខ្ញុំបានអោយប្រាក់ទៅឈ្មោះ អាហាវ ចំនួន3,500$ ដេីម្បីយកទៅធ្វេីការ ជាមួយឈ្មោះ A Ta ហេីយក៏បែកគ្នាទៅ រហូតដល់វេលាម៉ោងប្រហែល ១២និង០០ នាទី ថ្ងៃត្រង់ ឈ្មោះ A Ta ហៅត្រា ឆាតមកប្រាប់ខ្ញុំតាម តេលេក្រាមថា គំរោងនោះធ្វើបានសំរេចហើយ សមត្ថកិច្ចបានចាប់ខ្លួន ឈ្មោះ ធានធាន ទៅកន្លែងសមត្ថកិច្ចហើយ បន្ទាប់មកខ្ញុំបានប្រាប់ទៅមិត្តភក្តិរបស់ខ្ញុំឈ្មោះ XiaoJin ផ្ញើលុយចំនួន 7,000$(ប្រាំពីរពាន់ ដុល្លារ អាមេរិក) តាមហ៊ួយហ័ង ទៅលេខ ហ៊ួយហ័ងឈ្មោះ A Ta លេខៈ0968109200 បន្ទាប់មកដល់វេលាម៉ោងប្រហែល ១៩និង០០នាទីយប់ ឈ្មោះ A Ta បានណាត់គ្នាហូបស៊ុប នៅហ្គាវឡាវជីវ មុខកាស៊ីណូ ប៉ឡាយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ តែម្តង។ ២–ឈ្មោះ អេង ភ័ក្រ្តា ហៅត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា៖ ខ្លួនបានមករស់នៅក្រុង–ខេត្តព្រះសីហនុ ប្រហែល០៦ឆ្នាំ ទៅ០៧ឆ្នាំមកហើយ ក្រោយមកក្នុងឆ្នាំ២០២០ ខ្លួនបានបើកការ៉ាស់ឡាន សំរាប់លក់និងជួល នៅម្តុំអូរ២ សង្កាត់លេខ៤ក្រុង–ខេត្តព្រះសីហនុ ។

ក្រោយមកកាលពីថ្ងៃទីមិនចាំ ខែ០៤ ឆ្នាំ២០២៣ ខ្ញុំបាទស្គាល់ជនជាតិ ០១នាក់ ភេទប្រុស ធ្លាប់ហៅថាកឺកឺ ប្រើលេខ តេឡេក្រាម078709500 បានទំនាក់ទំនងស្គាល់គ្នា ហើយជនជាតិចិននេះ ក៏ធ្លាប់បានពឹងពាក់ខ្ញុំ ជួយដោះស្រាយរឿងគាត់ម្តងមកហើយ អោយជួយដោះស្រាយរឿងចរាចរណ៍ ។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៦ និង ០០ នាទីព្រឹក ឈ្មោះ Tang Zhang Wei ជនជាតិចិន បានហៅខ្លួនទៅកាស៊ីណូ ឆាងឆឹង ជាន់ទី ១៥ KTV ហើយក៏បាននិយាយថា ពឹងពាក់ អោយទៅប្តឹងសមត្ថកិច្ច ដើម្បីឆែកឆេរ បន្ទប់ជនជាតិចិន ភេទស្រី នៅអគារ ព្រីន ជាន់ទី ១១ និងអោយខ្ញុំយកគ្រឿងញៀនទៅដាក់ក្នុងបន្ទប់ស្ត្រីខាងលើ និងសន្យាអោយប្រាក់ចំនួន ២០០០០$(ពីរម៉ឺនដុល្លា) ដើម្បីដាក់បន្ទុកអោយជាប់ពន្ធនាគារ យូរឆ្នាំ រហូតដល់ម៉ោង ៨ និង០០នាទី ក៏បានហៅបុរសជនជាតិចិន ឈ្មោះ អាហាវមកជួបខ្ញុំនៅទីតាំងដដែល (ព្រោះគាត់ស្គាល់ទីតាំង និងកន្លែងស្នាក់នៅ ) របស់ស្ត្រីជនជាតិចិនខាងលើ បន្ទាប់មកបុរសជនជាតិចិនឈ្មោះ Tang Zhang Wei ហៅ កឺកឺ ប្រាប់ខ្ញុំអោយចាំបន្តិចហើយគាត់ក៏ចុះទៅក្រោម មួយសន្ទុះ ហើយបានហៅខ្ញុំចុះទៅក្រោម រួចអោយខ្ញុំបើករថយន្ត ដោយគ្រាន់តែឡើងលេីរថយន្តភ្លាមខ្លួននិងឈ្មោះ អាហាវ ក៏ឃើញមានគ្រឿងញៀននៅក្នុងឡានជាស្រេចហើយគាត់ក៏អោយយកទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចទៅឆែកឆេរ ក្នុងបន្ទប់ម្នាក់ស្ត្រីហ្នឹង លុះដល់ទីតាំងខ្ញុំក៏បានឡើងទៅជាមួយសមត្ថកិច្ច ហើយជនជាតិចិនឈ្មោះ អាហាវ បានឡើងទៅជាមួយនិងប្រាប់លេខបន្ទប់ អោយចូលឆែកឆេរ ក្រោយពេលដែលសមត្ថកិច្ចកំពុងតែឆែកឆេរ ខ្លួនក៏បានយកគ្រឿងញៀនដែលឈ្មោះ Tang Zhang Wei ដាក់នៅក្នុងរថយន្តនោះ ទៅដាក់ក្នុងបន្ទប់ទឹក បន្ទាប់មកសមត្ថកិច្ចក៏បានឆែកឆេរឃើញ ពួកគាត់បាននាំស្ត្រីនោះទៅសាកសួរនក្រោយពេលដែលសមត្ថកិច្ចនាំស្ត្រីខាងលើ ទៅសួរនាំ ឈ្មោះ Tang Zhang Wei បានផ្ញើលុយតាម ហួយហ័ងឲខ្លួនចំនួន៧០០០$ (ប្រាំពីរពាន់ដុល្លា) ។

ក្រោយមកសមត្ថកិច្ចក៏បានឃាត់ខ្លួនខ្ញុំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ តែម្ដង។ ៣ –តាមចម្លើយរបស់របស់ឈ្មោះ Gao Ya Hong ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន(មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរតៃកុងឡាន ទីលំនៅបច្ចុប្បន្នភូមិ៥ សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ បានសារភាពជូនសមត្ថកិច្ចឲ្យបានដឹងថា ៖ ខ្លួនបានមកដល់ប្រទេសកម្ពុជានេះតាំងពីឆ្នាំ២០២០មកម្លេះ មកតាមប្រលានយន្តហោះ ពោធចិនតុង រាជធានីភ្នំពេញ ហើយខ្ញុំបាទធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយកាលពីឆ្នាំ ២០២១ ពីបទ(ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន )នៅពន្ធនាគារខេត្តព្រះសីហនុ ។

នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ ខ្ញុំបានរៀបគំរោង ធ្វើបាបស្ត្រីម្នាក់ ឈ្មោះ ធានធាន មូលហេតុដែលខ្ញុំរៀបចំធ្វើបែបនេះ គឺដោយសារតែខ្ញុំខឹងនិងស្រ្តីឈ្មោះ ធានធាន បានជេរប្រពន្ធបងរបស់ខ្លួន( Tang Zhang Wei ) និងបានដើរបោកប្រាស់គេជាច្រើនអ្នក ។ ក្រោយពេលដែលខ្លួនបានទទួលលុយ ពីថៅកែ ( Tang Zhang Wei) ចំនួន៣៥០០ដុល្លារ ខ្លួនបានទាក់ទងទៅបុរសម្នាក់ ដើម្បីទិញគ្រឿងញៀន ដោយខ្លួនបានស្គាល់បុរសម្នាក់តាមរយៈGroup តេលេក្រាម តែមិនចាំឈ្មោះ និងមិនចាំលេខទូរស័ព្ទគេទេ ពេលទាក់ទងទៅគេរួចហើយខ្ញុំក៏បានទៅជួបគេនៅមាត់សមុទ្ររួចក៏បានយកគ្រឿងញៀនមក និងបានប្រគល់លុយទៅឲ្យគេចំនួន ៣៥០០$(បីពាន់ប្រាំរយដុល្លា) ហើយក៏បានទៅកាស៊ីណូឆាងឆឹងជាន់ទី១៥ ដើម្បីជួប អាតា(ហៅភ័ក្រ្តា) ហើយយើងបានបើកឡានទៅប៉ុស្តិ៍សង្កាត់លេខ៤ ដើម្បីរាយការណ៍កុហក់ថាមានស្រីម្នាក់(ឆានឆាន) គាត់ប្រើប្រាស់គ្រឿងញៀន ក្រោយពីបានរាយការណ៍ទៅសមត្ថកិច្ចរួចហើយខ្លួនបានចេញទៅជាមួយ ភ័ក្រ្តា (ហៅតាគឺ) មុនដើម្បីទៅបន្ទប់ស្រីខាងលើ ពេលទៅដល់ជាមួយសមត្ថកិច្ច ខ្លួនបានប្រាប់អាតា(ហៅភ័ត្រា) ឲ្យយកគ្រឿងញៀនដែលទិញនោះដាក់ក្នុងបន្ទប់ទម្លាក់កំហុសលើ ឆានឆាន ។ បន្ទាប់មកសមត្ថកិច្ចបានឆែករកឃើញគ្រឿងញៀន តែខ្លួនមិនដឹងថាអាតា(ហៅភ័ត្រា) យកគ្រឿងញៀននោះដាក់នៅទីណាទេព្រោះខ្លួនមិនបានចូល គឺនៅចាំនៅក្រៅ ។

សន្និដ្ឋានក្រោយពីសមត្ថកិច្ចសួរចម្លើយជនសង្ស័យ៣នាក់ខាងលើយើងសន្និដ្ឋានបានថាគឺជាការរៀបចំគំរោងធ្វើបាបទៅលើឈ្មោះ LU Xiaoxin ភេទស្រី ជនជាតិចិន ដើម្បីអោយជាប់គុក រយះពេលយូរ ព្រោះរឿងគំនុំ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរនឹងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុបន្តស្រាវជ្រាវរកគ្រឿងញៀននិងចាត់ការតាមនីតិវិធី៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ឃា-ត-កម្មស-ម្លា-ប់ជនជាតិចិន ញា-ត់ក្នុងវ៉ាលីយកទៅបោះចោលត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានហើយ

ឃា-ត-កម្មស-ម្លា-ប់ជនជាតិចិន ញា-ត់ក្នុងវ៉ាលីយកទៅបោះចោលត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានហើយ

ឃើញអ្នកជម្ងឺចាក់សារ៉ូមអស់ចំនួន០២ប្លោកស្រាប់តែប្រកាច់ស្លាប់ ម្ចាស់គ្លីនិកជនជាតិចិនទាំងពីរនាក់ភ័យពេកបែកគំំនិតយកសពរុំកន្ទេលថ្លុងចោល ដើម្បីបំបិទរឿង

ឃើញអ្នកជម្ងឺចាក់សារ៉ូមអស់ចំនួន០២ប្លោកស្រាប់តែប្រកាច់ស្លាប់ ម្ចាស់គ្លីនិកជនជាតិចិនទាំងពីរនាក់ភ័យពេកបែកគំំនិតយកសពរុំកន្ទេលថ្លុងចោល ដើម្បីបំបិទរឿង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!