Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឃើញអ្នកជម្ងឺចាក់សារ៉ូមអស់ចំនួន០២ប្លោកស្រាប់តែប្រកាច់ស្លាប់ ម្ចាស់គ្លីនិកជនជាតិចិនទាំងពីរនាក់ភ័យពេកបែកគំំនិតយកសពរុំកន្ទេលថ្លុងចោល ដើម្បីបំបិទរឿង

ឃា-ត-កម្មស-ម្លា-ប់ជនជាតិចិន ញា-ត់ក្នុងវ៉ាលីយកទៅបោះចោលត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបំបែកបានហើយ

រកឃើញគ្រូល្បីខាងផ្លូវក្នុងម្នាក់ ហៅម៉ែគ្រូបឹងកេងកង ល្បីខាងទាយត្រូវនិងជួយកូនសិស្សជាច្រើនជោគជ័យលើការងាររកស៊ី សូម្បីតែគូស្នេហ៍! ពិតជាមិនធម្មតានៅពេលបានជួបផ្ទាល់

ឃើញអ្នកជម្ងឺចាក់សារ៉ូមអស់ចំនួន០២ប្លោកស្រាប់តែប្រកាច់ស្លាប់ ម្ចាស់គ្លីនិកជនជាតិចិនទាំងពីរនាក់ភ័យពេកបែកគំំនិតយកសពរុំកន្ទេលថ្លុងចោល ដើម្បីបំបិទរឿង

by Mr. Borin Journalist
June 10, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ករណី ប្រទះឃើញសាកសពមនុស្សស្រីរុំកន្ទេល ផ្លុងចោលនៅចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ បង្ក្រាបបានហើយ។ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគររាជធានីភ្នំពេញ ធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ដែលជាម្ចាស់គ្លីនិកពិគ្រោះជំងឺ ប៉ ខាង ដូចខាងក្រោម៖

*ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស អាយុ៣០ឆ្នាំ ជាប្តី
*ទី២៖ ឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។

ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ចុចមើលក្នុងតេឡាក្រាម
Next Post
រកឃើញគ្រូល្បីខាងផ្លូវក្នុងម្នាក់ ហៅម៉ែគ្រូបឹងកេងកង ល្បីខាងទាយត្រូវនិងជួយកូនសិស្សជាច្រើនជោគជ័យលើការងាររកស៊ី សូម្បីតែគូស្នេហ៍! ពិតជាមិនធម្មតានៅពេលបានជួបផ្ទាល់

រកឃើញគ្រូល្បីខាងផ្លូវក្នុងម្នាក់ ហៅម៉ែគ្រូបឹងកេងកង ល្បីខាងទាយត្រូវនិងជួយកូនសិស្សជាច្រើនជោគជ័យលើការងាររកស៊ី សូម្បីតែគូស្នេហ៍! ពិតជាមិនធម្មតានៅពេលបានជួបផ្ទាល់

ប៉ូលីសចរាចរណ៍ព្រែកជ្រៃជួបរបស់ពិត ក្រោយប្រជាពលរដ្ឋលេងអុចធូកស្បថដាក់ចំៗក្បាលមុខៗតែម្តង

ប៉ូលីសចរាចរណ៍ព្រែកជ្រៃជួបរបស់ពិត ក្រោយប្រជាពលរដ្ឋលេងអុចធូកស្បថដាក់ចំៗក្បាលមុខៗតែម្តង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!