ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្ថានទូតនៃព្រះរាជណាចក្រថៃប្រចាំនៅកម្ពុជាបានរៀបចំសន្និសីទកាសែតស្តីពីព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំំ២០២៣ នាពេលខាងមុខនេះ។

លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានីទូតនៃព្រះរាជណាចក្រថៃ បានថ្លែងក្នុងសន្នីសីទកាសែតនៅភោជនីយដ្ឋានអេសអេនភីក្នុងផ្សារអ៊ីនអនស្ទឹងមានជ័យ បានឱ្យដឹងថា ដើម្បីជម្រុញដល់ពាណិជ្ជកម្មរវាងប្រទេសថៃនិងកម្ពុជាឱ្យបន្តមានកំណើនសេដ្ឋកិច្ចល្អប្រសើរ រាជរដ្ឋាភិបាលថៃត្រៀមនឹងរៀបចំកម្មវិធីចាប់ដៃគូរវាងពាណិជ្ជកររវាងទាំងប្រទេសពីរលើផលិតផលសម្រាប់កូនង៉ែតនិងម្តាយនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីជម្រុញ បណ្តាពាណិជ្ជករថៃចំនួន១៧ក្រុមហ៊ុនដែលបង្ហាញផលិតផលស្នាដៃរបស់ខ្លួនលើផលិតផល កូនង៉ែតនិងម្តាយឆ្នាំំ២០២៣ បានស្គាល់គ្នានឹងពាណិជ្ជករខ្មែរកាន់តែស្គាល់គ្នាយ៉ាងច្បាស់ អាចទាក់ទងគ្នាដោយផ្ទាល់ និងជាពិសេសមានទំនុកចិត្តជាងមុន។

លោកជំទាវ ជីរ៉ូណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជានិងអតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុនផលិតផលទារកនិងម្តាយរបស់ថៃទាំង១៧ក្រុមហ៊ុននេះ ដែលនឹងត្រៀមបង្ហាញខ្លួនក្នុងឱកាសនោះ គឺសុទ្ធសឹងតែជាប្រធាន ឬ អគ្គនាយក តំណាងផលិតផលរបស់ខ្លួន មកធ្វើការណែរនាំខ្លួន ជួបដល់បណ្តាពាណិជ្ជករខ្មែរទាំំងអស់ បានស្គាល់គ្នា។ ស្របពេលថៃនិងកម្ពុជា ជាសមាជិកអាស៊ាន ក៏ត្រូវបានអនុគ្រោះពន្ធនាំចូលជាច្រើន ដែលជាកក្តាល្អរវាងប្រទេសពីរ ហើយជាពិសេសក្រុមហ៊ុនទាំំង១៧របស់ថៃនឹងបង្ហាញជូនផលិតផលមានគុណភាពស្ទង់ដា ណែរនាំជូនដល់ពាណិជ្ជករខ្មែរ បានស្គាល់ និងសិក្សាស្វែងយល់ពីគ្នា។

ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជានិងអតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រូបនេះបានបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិតផលទារកនិងម្តាយទាំង១៧ក្រុមហ៊ុន នឹងធ្វើការណែរនាំជូនក៏ដូចជា ផ្តល់ភាពងាយស្រួលជាច្រើនស្រាប់ដៃគូសហការពាណិជ្ជករខ្មែរ នូវសេវាកម្មដឹកជញ្ជូន ទាំងផ្លូវទឹក, ផ្លូវគោក និងអាកាស ដែលជាកត្តាងាយស្រួលផ្គត់ផ្គង់មកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទាំង១៧ដែលបង្ហាញខ្លួននាថ្ងៃទី៣០ ខែមថុនា ខាងមុខនេះ នឹងផ្តល់គំនិតទីផ្សារនិងយុទ្ធសាស្រ្តជាច្រើនសម្រាប់ពាណិជ្ជករខ្មែរ រួមការផ្តល់ជូនលក្ខខណ្ឌពិសេស សម្រាប់ដៃគូសហការមិនចំបាច់កម្ម៉ងស្តុកច្រើន យកមកចែកចាយក្នុងទីផ្សារកម្ពុជាឡើយ អាចបញ្ជាទិញនិងកម្ម៉ងទៅតាមតម្រូវការទីផ្សារបច្ចប្បន្ន។
សូមបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំ ២០២៣ នឹងធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ទល់មុខនឹងសារៈមន្ទីរជាតិ ម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយអនុញ្ញាតមហាជននិងពាណិជ្ជករខ្មែរទាំងអស់ចូលរួមដោយសេរី ដែលជាឱកាសល្អ៕
ក្រុមហ៊ុនមកពីប្រទេសថៃមានចំនួន ១៧ ក្រុមហ៊ុននឹងបង្ហាញវត្តមាន ព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់កូនង៉ែតនិងម្តាយឆ្នាំំ២០២៣ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានដូចជា៖
- ក្រុមហ៊ុន O-Spa International : ទំនិញ Cosmetic, Skincare, Hygiene Products
- ក្រុមហ៊ុន NTGS Corporation : ទំនិញ Natural Belly Mask
- ក្រុមហ៊ុន Attitude Mom : ទំនិញ Electric Breast Pump
- ក្រុមហ៊ុន Vittayasom Sriracha : ទំនិញ Baby Aroma Oil
- ក្រុមហ៊ុន Tropicana Oil : ទំនិញ Baby Skin Care, Baby Cream, Baby Bath, Baby Oil
- ក្រុមហ៊ុន Cocoono (Thailand) : ទំនិញ Baby Bedding
- ក្រុមហ៊ុន Good Job (Thailand) : ទំនិញ Mousquito Spray, Mozzie Lotion, Tummy Blam
- ក្រុមហ៊ុន Goody Group : ទំនិញ Flush Nasal, Sinus Wash Mozzie Spray
- ក្រុមហ៊ុន Ploen and Co : ទំនិញ Baby Skincare Organic 10. ក្រុមហ៊ុន Mother Goose : ទំនិញ Baby Furniture
- ក្រុមហ៊ុន Gentles and Natural : ទំនិញ Baby Skincare
- ក្រុមហ៊ុន Billion Kids : ទំនិញ Hair clip 13. ក្រុមហ៊ុន Soul bound : ទំនិញ Organic Butterfly Pea Baby Hair & Eyebrow Serum
- ក្រុមហ៊ុន Trainorachot : ទំនិញ Organic Sunscreen 15.ក្រុមហ៊ុន Qual Baby : ទំនិញ Bed for baby
- ក្រុមហ៊ុន Herbglory : ទំនិញ Skincare
- ក្រុមហ៊ុន Fae and Mae : ទំនិញ Skincare for baby and mom











Discussion about this post