Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំណាយពេល ៤ម៉ោងកន្លះ ធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីពិនិត្យមើលដោយផ្ទាល់

ក្រុមប្រដាល់MUAYTHAIនិងក្រុមតារាល្បីលើបណ្តាញសង្គមថៃ មកដល់ខ្មែរហើយ ដើម្បីប្រកួតបាល់ទាត់មិត្តភាពថ្ងៃ៨មីនាជាមួយកម្ពុជាយើង

ក្រោយ MISS COSMO CAMBODIA ប​ង្ហាញបេក្ខភាពដាក់ពាក្យចូលប្រឡង ឃើញមាន ប៊ី សុធារី និង ផន ស្រីពី, ស្រាប់តែអ្នកនាង អ៊ឹម សុគន្ធា ឆេះឆួលផ្ទុះប្រតិកម្មចេញសារទាំងយប់ (មានវិឌីអូ)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំណាយពេល ៤ម៉ោងកន្លះ ធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីពិនិត្យមើលដោយផ្ទាល់

by Mr. Borin Journalist
March 9, 2025
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ បានឆ្លៀតពេលវេលាចុះពិនិត្យដោយផ្ទាល់ អំពីសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដោយសម្តេចបានចំណាយពេល ៤ម៉ោងកន្លះ ធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។

ការធ្វើដំណើរដ៏កម្រនេះ មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់ វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

សម្តេចបវរធិបតី បានបង្ហោះវីដេអូសកម្មភាពធ្វើដំណើរថ្មើរជើង ជាមួយខ្លឹមសារទាំងស្រុងដូច្នេះថា «លឺមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ។ កាលពីថ្ងៃម្សិលឆ្លៀមិញ ខ្ញុំបានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម។

ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់ វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ថ្ងៃសៅរ៍ ទី ៨ មីនា ២០២៥»៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ក្រោយ MISS COSMO CAMBODIA ប​ង្ហាញបេក្ខភាពដាក់ពាក្យចូលប្រឡង ឃើញមាន ប៊ី សុធារី និង ផន ស្រីពី, ស្រាប់តែអ្នកនាង អ៊ឹម សុគន្ធា ឆេះឆួលផ្ទុះប្រតិកម្មចេញសារទាំងយប់ (មានវិឌីអូ)

ក្រោយ MISS COSMO CAMBODIA ប​ង្ហាញបេក្ខភាពដាក់ពាក្យចូលប្រឡង ឃើញមាន ប៊ី សុធារី និង ផន ស្រីពី, ស្រាប់តែអ្នកនាង អ៊ឹម សុគន្ធា ឆេះឆួលផ្ទុះប្រតិកម្មចេញសារទាំងយប់ (មានវិឌីអូ)

បែកធ្លាយរឿងលោក វ៉ាត លីម៉េង អ្នកដឹកនាំដ៏ល្បីឈ្មោះនៅកម្ពុជាម្នាក់ ឆបោកលុយស្រ្តីមេម៉ាយជិត៩ម៉ឺនដុល្លារមេរិក (មានឯកសារភស្តុតាង)

បែកធ្លាយរឿងលោក វ៉ាត លីម៉េង អ្នកដឹកនាំដ៏ល្បីឈ្មោះនៅកម្ពុជាម្នាក់ ឆបោកលុយស្រ្តីមេម៉ាយជិត៩ម៉ឺនដុល្លារមេរិក (មានឯកសារភស្តុតាង)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!