Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
តុលាការផ្តន្ទាទោសមេតុងទីនអនឡាញ ម៉ូលីកា ត្រឹមចំនួន១៥ខែប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ចេញសែកស្អុយ

កុយ អេនណា ទូតផ្សព្វផ្សាយតំបន់វប្បធម៌ទេសចរណ៍ដ៏ល្បីមួយរូបប្រចាំកម្ពុជា សរសើរដល់ Hinoki Omakase

សូមអបអរសាទរ Hinoki សម្រេចជាជំហានបន្ទាប់សម្ពោធ Japanese Lounge កន្លែងកម្សាន្តថ្មី បែបជប៉ុនលាយបែបសហសម័យទំនើប

តុលាការផ្តន្ទាទោសមេតុងទីនអនឡាញ ម៉ូលីកា ត្រឹមចំនួន១៥ខែប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ចេញសែកស្អុយ

by Mr. Borin Journalist
July 11, 2025
in Entertainment, Star
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើអតីតស្ត្រីមេតុងទីនតាមអនឡាញឈ្មោះ អឿន ម៉ូលីកា ករណីចេញសែកស្អុយ បន្ទាប់ពីសវនាការលើសំណុំរឿងនេះបានបញ្ចប់ ហើយក្រោយមកបានលើកពេលប្រកាសសាលក្រមជាច្រើនលើកច្រើនសារ។

រហូតដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តុលាការបានលើកសំណុំរឿងខាងលើមកប្រកាសសាលក្រម ដែលមានសមាសសភាពលោកស្រី ហុង ម៉ារីនិច ជាចៅក្រម និងលោក ស៊ិន រក្សា ជាតំណាងអយ្យការ ដោយបានសម្រេចដាក់ទោសជនជាប់ចោទឈ្មោះ អឿន ម៉ូលីកា ចំនួន១៥ខែ ក្រោមបទចោទប្រកាន់ «ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ)»។

សូមបញ្ជាក់ថា ជនត្រូវចោទនាង អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០២២​ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ​ រំលោភលើទំនុកចិត្ត «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ករណីចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥,០០០ដុល្លារ។

កាលនោះ សំណុំរឿងស្ថិតនៅក្នុងចំណាត់ការលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកបើកការស៊ើបសួរ។ ក្រោយពីសួរចប់តំណាងអយ្យការ បានធ្វើសម្រេចចោទប្រកាន់ ជនត្រូវចោទជាផ្លូវការ រួចបានបញ្ជូនទៅខាងចៅក្រមស៊ើបសួរតាមនីតិវិធី។ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ក៏មានជាប់ពាក់ពន្ធលើពាក្យបណ្តឹង២ ដែលជាបទល្មើសព្រហ្មទណ្ឌ រឿងចេញសែកស្អុយដែលមានទឹកប្រាក់ប្រមាណ ៣៦៥,០០០ដុល្លារ។

*ពាក្យបណ្តឹងទី១៖ អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ ចំនួន៣០ម៉ឺនដុល្លារ​ ឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹង។

*ពាក្យបណ្តឹងទី២៖ អឿន ម៉ូលីកា បានចេញមូលប្បទានប័ត្រ អត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥,០០០ដុល្លារ ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនត្រូវចោទបានអះអាងថា ខ្ចីមិនដល់មួយខែទេ និងប្រគល់ប្រាក់សងវិញគ្រប់ចំនួន​ ប៉ុន្តែទីបំផុតចេញសែកស្អុយមួយសន្លឹក។

ក្រោយមកនាង អឿន ម៉ូលីកា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំពេលវេលាជំនុំជម្រះទោសទណ្ឌតាមនីតិវិធី៕

ចុចមើលក្នុងតេឡាក្រាម
Next Post
សូមអបអរសាទរ Hinoki សម្រេចជាជំហានបន្ទាប់សម្ពោធ Japanese Lounge កន្លែងកម្សាន្តថ្មី បែបជប៉ុនលាយបែបសហសម័យទំនើប

សូមអបអរសាទរ Hinoki សម្រេចជាជំហានបន្ទាប់សម្ពោធ Japanese Lounge កន្លែងកម្សាន្តថ្មី បែបជប៉ុនលាយបែបសហសម័យទំនើប

វេជ្ជបណ្ឌិត ម៉ម គឹមអេង៖ “មានលុយទិញសម្ភារៈនិយមល្អៗ មិនស្មើរជួយដល់វីរៈកងទ័ពខ្មែរ”

វេជ្ជបណ្ឌិត ម៉ម គឹមអេង៖ "មានលុយទិញសម្ភារៈនិយមល្អៗ មិនស្មើរជួយដល់វីរៈកងទ័ពខ្មែរ"

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!