Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
កម្ពុជាបញ្ជូនអត្តពលិក១៤ប្រភេទកីឡាចូលរួមដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន

BA ស្រីស្អាតដ៏ល្បីចែឆីងនិងបក្សពួកដ៏សាហាវមួយក្រុម ចុងក្រោយត្រូវតុលាការចាត់ការដោយមិនលើកលែងឡើយ (មានវិឌីអូ)​

វិស័យកីឡាចាត់ទុកមហារីកសុដន់កំពុងផ្ទុះកំណើននៅកម្ពុជា ជាបញ្ហារសើបតម្រូវឱ្យពលរដ្ឋគ្រប់រូបលើកទឹកចិត្តដល់ស្ត្រី (មានវិឌីអូ)

កម្ពុជាបញ្ជូនអត្តពលិក១៤ប្រភេទកីឡាចូលរួមដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន

by Mr. Borin Journalist
October 20, 2025
in All Sports, Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ NOCC តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ដ្រីរដ្ឋបាលមួយចំនួន នៅរាត្រីអាទិត្យនេះ បានធ្វើដំណើរទៅប្រទេសបារ៉ែន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២-៣១ ខែតុលាខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាពេលវេលាចេញដំណើរជាបន្ដបន្ទាត់របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ជាក់ស្ដែងនៅរាត្រីថ្ងៃអាទិត្យនេះ ឯកឧត្ដម ថោង ខុន បានដឹកនាំគណៈប្រតិភូ រួមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ ធ្វើដំណើរទៅប្រទេសបារ៉ែន ស្របពេលនាយបេសកកម្ម និងអត្តពលិកកីឡាមួយចំនួន ក៏បានធ្វើដំណើរដល់មុន កាលពីថ្មីៗ ហើយក៏បានចាប់ផ្ដើមការប្រកួតជាបណ្ដើរៗ ដូចជាកីឡាបញ្ចស៊ីឡាត់ ដែលបានធ្វើការប្រកួតមុនគេនៅថ្ងៃអាទិត្យនេះ ហើយកីឡាខ្លះទៀត នឹងត្រូវចេញដំណើរជាបន្ដបន្ទាប់ ទៅតាមកាលបរិច្ឆេទប្រកួតកីឡានីមួយៗ ដែលម្ចាស់ផ្ទះបានកំណត់ទៅ ២ថ្ងៃមុនការប្រកួត។

បន្ថែមលើនេះ ឯកឧត្តមក៏បានរំឮកជាថ្មី នឹងអនុសាសន៍ណែនាំ និងការផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំ ក្រោយជំនួបសំណេះសំណាល និងការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្មីៗ ដោយប្រតិភូ និងអត្តពលិកទាំងអស់ បានប្រកាន់ខ្ជាប់ជានិច្ច ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ការថែទាំងសុខភាព និងការខំប្រឹងប្រកួតប្រជែងដណ្ដើមលទ្ធផលល្អជូនជាតិ។ នេះគឺជាអ្វីដែលថ្នាក់ដឹកនាំ ពិសេសរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយឯកឧត្តមសង្ឃឹមថា អត្តពលិកកម្ពុជា នឹងទទួលបានលទ្ធផលត្រឡប់មកវិញ។

ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដែលបារ៉ែនធ្វើម្ចាស់ផ្ទះនេះ កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទកីឡាចូលរួម ចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ រួមមានអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ៣x៣, យូដូ, គុនខ្មែរ, ជីជីតស៊ូ, គុនចម្រុះ, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, ចំបាប់, លើកទម្ងន់, បញ្ចស៊ីឡាត់ និងកីឡាបាល់ទាត់លើតុ ។ លើសពីនេះ កម្ពុជាក៏ត្រៀមចូលរួមពិធីទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន បន្ទាប់ពីបារ៉ែន នាឆ្នាំ២០២៩ សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ផងដែរ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
វិស័យកីឡាចាត់ទុកមហារីកសុដន់កំពុងផ្ទុះកំណើននៅកម្ពុជា ជាបញ្ហារសើបតម្រូវឱ្យពលរដ្ឋគ្រប់រូបលើកទឹកចិត្តដល់ស្ត្រី (មានវិឌីអូ)

វិស័យកីឡាចាត់ទុកមហារីកសុដន់កំពុងផ្ទុះកំណើននៅកម្ពុជា ជាបញ្ហារសើបតម្រូវឱ្យពលរដ្ឋគ្រប់រូបលើកទឹកចិត្តដល់ស្ត្រី (មានវិឌីអូ)

ដឹងការពិតហើយ! លោក ត្រាំ បញ្ជារឱ្យដូរកៅអីថៃដាក់សម្តេច ហ៊ុន ម៉ាណែត មកអង្គុយក្បែរវិញ (មានវិឌីអូបញ្ជាក់)

ដឹងការពិតហើយ! លោក ត្រាំ បញ្ជារឱ្យដូរកៅអីថៃដាក់សម្តេច ហ៊ុន ម៉ាណែត មកអង្គុយក្បែរវិញ (មានវិឌីអូបញ្ជាក់)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!