Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ថៃឆ្លើយតបតាត្រាំថាខ្លួនមិនធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពឡើយ លុះត្រាតែកម្ពុជា ព្រមសុំទោសទទួលស្គាល់កំហុសរឿងដាក់មីន

Breaking News 🔥 មេទ័ពថៃភូមិភាគ២ចុះមកដល់លាណដ្ឋានខ្សែត្រៀមជួរមុខដាក់បទបញ្ជារកម្រិតខ្ពស់បំផុតនៃការត្រៀមខ្លួនប្រយុទ្ធ

សង្ស័យត្រូវមាត់បងធំហើយ! អនុរដ្ឋមន្ត្រីការពារជាតិថៃចេញមុខកែសម្តីរបស់លោក អនុទីន វិញថា មិនបានលុបចោលកិច្ចព្រមព្រៀងសន្តិភាព..តែ...

ថៃឆ្លើយតបតាត្រាំថាខ្លួនមិនធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពឡើយ លុះត្រាតែកម្ពុជា ព្រមសុំទោសទទួលស្គាល់កំហុសរឿងដាក់មីន

by MCB MDIA
November 15, 2025
in World
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក អានុទីន ឆានវីរៈគុល នាថ្ងៃសៅរ៍នេះ ថៃបានបញ្ជាក់ជាថ្មីថា ខ្លួននឹងនៅតែផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍ក្រុងកូឡាឡាំពួរ ទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង និងសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីនដែលបានធ្វើឲ្យទាហានថៃម្នាក់រងរបួស។

នាយករដ្ឋមន្ត្រីថៃ អានុទីន រៀបរាប់ថា លោកផ្តល់សារនេះក្នុងអំឡុងពេលហៅទូរសព្ទកាលពីយប់ថ្ងៃសុក្រជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលមេដឹកនាំទាំងពីរបានជំរុញទីក្រុងបាងកកឲ្យបន្តរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែតុលា។

លោកអានុទីន បញ្ជាក់ថា ថៃនឹងមិនបន្តកិច្ចសហប្រតិបត្តិការក្រោមសេចក្តីថ្លែងការណ៍នោះទេ រហូតទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញមុខសុំទោសជាសាធារណៈចំពោះប្រជាជនថៃចំពោះហេតុការណ៍ជាន់មីនរបស់ទាហានថៃកាលពីពេលថ្មីៗនេះ។

លោកក៏សង្កត់ធ្ងន់ថា ប្រទេសថៃរក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន៕

ប្រភព៖ ហ្វេសប៊ុកអានុទីន

ចុចមើលក្នុងតេឡាក្រាម
Next Post
សង្ស័យត្រូវមាត់បងធំហើយ! អនុរដ្ឋមន្ត្រីការពារជាតិថៃចេញមុខកែសម្តីរបស់លោក អនុទីន វិញថា មិនបានលុបចោលកិច្ចព្រមព្រៀងសន្តិភាព..តែ…

សង្ស័យត្រូវមាត់បងធំហើយ! អនុរដ្ឋមន្ត្រីការពារជាតិថៃចេញមុខកែសម្តីរបស់លោក អនុទីន វិញថា មិនបានលុបចោលកិច្ចព្រមព្រៀងសន្តិភាព..តែ...

ព្រុំ សំណាង ឈ្នះសត្រូវចាស់វិញនៅសង្វៀន TV5 KUN KHMER បានសម្រេចដោយមិននឹកស្មាន (មានវិឌីអូប្រកួតពេញ)

ព្រុំ សំណាង ឈ្នះសត្រូវចាស់វិញនៅសង្វៀន TV5 KUN KHMER បានសម្រេចដោយមិននឹកស្មាន (មានវិឌីអូប្រកួតពេញ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!