Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ក្រោយមន្ត្រីម្នាក់ចំអកលោក ម៉ៅ ធនិន ដោះស្រាយការងារ កំប៉ិកកំប៉ុកគ្មានអ្វីធំដុំ, ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ហ៊ានធ្វើរឿងនេះតបវិញ

សាហាវព្រៃផ្សៃណាស់! ស្រ្តីម្នាក់យកពូថៅកាប់ប្តីខ្លួនស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌

អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

ក្រោយមន្ត្រីម្នាក់ចំអកលោក ម៉ៅ ធនិន ដោះស្រាយការងារ កំប៉ិកកំប៉ុកគ្មានអ្វីធំដុំ, ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ហ៊ានធ្វើរឿងនេះតបវិញ

by Mr. Borin Journalist
October 8, 2021
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋក្នុងខេត្តកំពត បានសម្តែងការត្រេកអរ ហើយងាកមកប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ បែរជាសម្ដែងការសោកស្ដាយ អាឡោះអាល័យជាពន់ពេក ចំពោះវត្តមាននៃការចាកចេញ របស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពតនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ធ្វើឱ្យក្លាយជាប្រធានបទកក្តៅកកុះមួយនៅលើបណ្តាញសង្គម។

ពីមហាជនផ្ទាល់មានកម្មករ កសិករ ពាណិជ្ជករ អាជីវករ ក៏ដូចជាមន្ត្រីរាជការ ជាច្រើន គឺសុទ្ធតែទទួលស្គាល់ពីស្នាដៃ ជាពិសេសចរិតដឹកនាំដ៏ល្អប្រពៃរបស់លោក ទាំងការជម្រុញអភិវឌ្ឍន៍ ដោ-ះស្រាយបញ្ហា វិ.វា.ទនៅក្នុងសង្គម និងពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ បើទោះបីជាសកម្មភាពនេះដោះស្រាយក្រៅប្រព័ន្ធតុ.លា.កា.រក្ដី តែទទួលបានលទ្ធផលល្អគួរឲ្យរីករាយ ក្រោមបាវចនាសំខាន់ៗរបស់លោកគឺ យោគយល់ អន់ឱន និងអធ្យាស្រ័យ។

ចំពោះលោក ខេង យ័ន ធ្វើការនៅសាលាខេត្តកែប មានតួនាទីជា នាយករងទីចាត់ការអភិវឌ្ឍន៍ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ចំពោះលោក ម៉ៅ ធនិន គឺដោ-ះស្រាយវិ.វា.ទតូចៗ ក្នុងគ្រួសារ កំប៉ិកកំប៉ុកអត់មានការអភិវឌ្ឍន៍អីជាធំដុំកំភួននោះទេ លោកក៏បានបញ្ជាក់ទៀតថាយុទ្ធសាស្ត្រនៃការដឹកនាំគឺអត់ដូចគ្នាទេ ហើយលោកក៏ប្រៀបធៀបថាបើលោក ជាវ តាយ (អភិបាលខេត្តកំពត) សម្រាប់គេមានជីវភាពខ្ពង់ខ្ពស់ គេអ្នករកស៊ីគឺគេត្រូវការគាត់ហើយ ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយបើលោកជាវ តាយ អន់គេដកលោកហើយ មិនមែនគេប្ដូរគាត់នោះទេ។

ក្រោយលេចឡើងមតិក្នុងមន្ត្រីម្នាក់ខេត្តកំពតនៅលើសារព័ត៌មានជាច្រើនហើយមក ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានចេញមុខប្រតិកម្មនិងបានបញ្ចេញសារមតិដាក់ខ្លាំងទៅវិញថា ក្នុងខេត្តកំពតមានមន្ត្រីខិលខូច ។ សារមតិតរបស់លោជំទាវដែលត្រូវប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរយ៉ាងធ្ងន់ៗថា “ពពួកមន្ត្រីខិលខូចមិនពេញចិត្តមន្ត្រីល្អៗ ប្រជាពលរដ្ឋស្រឡាញ់ពេញចិត្ត កុំយកមកដាក់ក្នុងចិត្តសម្ដីរបស់ ខេង យ័ន្ត និយាយនោះ សូមបងប្អូនកូនក្មួយគិតថាព្រះពុទ្ធគង់ក្នុងព្រះវិហារនៅមានមារមកជ្រែក។ ម្យ៉ាងទៀតសូមឲ្យតែខេត្តកែបរបស់គាត់ហ្នឹងយកការដោះស្រាយដីធ្លីឲ្យបានល្អទៅ ស្ដាប់តែសម្ដីលោកអ្នកវិភាគឮតែសំឡេងហ្នឹងដឹងបាត់ហើយ”។

សូមរំលឹកថា លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពតនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ក្រោមសម្លេងសាទរ និងការទន្ទឹងរង់ចាំពីសំណាក់ប្រជាជនខេត្តកំពតយ៉ាងច្រើនសន្ធឹកផងដែរ៕

https://youtu.be/hIx09Zd3mtw

ចុចមើលក្នុងតេឡាក្រាម
Next Post
អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

មិននឹកស្មានថា បទ Are you ok? កំពុងផ្ទុះខ្លាំងពេញបណ្តាញតិកតុក រហូតដល់បរទេស

មិននឹកស្មានថា បទ Are you ok? កំពុងផ្ទុះខ្លាំងពេញបណ្តាញតិកតុក រហូតដល់បរទេស

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!