Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
មិននឹកស្មានថា បទ Are you ok? កំពុងផ្ទុះខ្លាំងពេញបណ្តាញតិកតុក រហូតដល់បរទេស

អាង សុជាតា បានកាដូទាំងព្រឹកមុនថ្ងៃខួបកំណើតមិនទាន់មកដល់ធ្វើឱ្យនាងរំភើបត្រេកអរដោយមិននឹកស្មានថាជារឿងពិត

ម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់មឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ

មិននឹកស្មានថា បទ Are you ok? កំពុងផ្ទុះខ្លាំងពេញបណ្តាញតិកតុក រហូតដល់បរទេស

by Mr. Borin Journalist
October 11, 2021
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែង វីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្មGalaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀតcopyយកទៅផុសតផង។

Galaxy Navatra ទើបតែបញ្ចប់ការថតMV “are you ok?” ដោយការថតនោះ តាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិតបានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេស ដោយការថតនោះទៀតសោត បានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MVនឹងចេញឆាប់ៗនេះតែម្ដង។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា “are you ok?” ខាងលើ ច្រៀងដោយកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់ កំពុងតែមានប្រជាប្រិយភាព។

អ្នកលេងTik Tok លើពិភពលោក ដំបូងឡើយ គិតថា បទTik Tok បទ“are you ok?” គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្មGalaxy Navatra ប្រលែង វីដេអូ trailers បទ“are you ok?” ភ្លាម ទើបពួកគេ ដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។

សូមបញ្ជាក់ផងដែរថា Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធម្ចាស់សំលេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃមិននឹកស្មានដល់រហូតដល់១២០០០ ដុល្លារ ដែលអាចឲ្យម្ចាស់សំលេងនោះ មានលទ្ធភាពយកប្រាក់នោះទៅប្រកបរបររកស៊ី ឬអាចសង់ផ្ទះបានសមល្មមនឹងរស់នៅបាន។

ជាមានការគាំទ្រ រួមជាមួយការបញ្ចេញមតិ របស់អ្នកលេងបញ្ចេញសង្គមជាច្រើនផងនោះ គេរំពឹងថា បន្ទាប់ពីចេញ Full MV ផ្លូវការ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាងបទផ្សេងៗទៀត ហើយអាចឈានដល់ការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាក់ជាមិនខាន៕

https://www.youtube.com/watch?v=H_y2m3-sClI
ចុចមើលក្នុងតេឡាក្រាម
Next Post
ម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់មឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ

ម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់មឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ

Rolls Royce បុកយប់មិញជារបស់អ្នកនាង ដេត ម៉ាលីណា ក្រោយដឹងការពិតស្រាប់តែអតីតស្វាមីបោះសម្តីបែបនេះ

Rolls Royce បុកយប់មិញជារបស់អ្នកនាង ដេត ម៉ាលីណា ក្រោយដឹងការពិតស្រាប់តែអតីតស្វាមីបោះសម្តីបែបនេះ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!