Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
យកក្មេងកំព្រាពីមណ្ឌលចិញ្ចឹមស្មានតែអាណិតស្រលាញ់នាងតែបែរជាយកនាងវាយធ្វើទារុណកម្មព្រៃផ្សៃ

ឃាតករពីរនាក់ដែលបើកកង់បីបុកពីក្រោយហើយយកដុំថ្មវាយឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងព្រៃផ្សៃនោះ ត្រូវតុលាការសម្រេចទោសហើយ

ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

យកក្មេងកំព្រាពីមណ្ឌលចិញ្ចឹមស្មានតែអាណិតស្រលាញ់នាងតែបែរជាយកនាងវាយធ្វើទារុណកម្មព្រៃផ្សៃ

by Mr. Borin Journalist
November 18, 2021
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

បាត់ដំបង៖ ពិតជាគួរឱ្យអាណិតណាស់សម្រាប់ក្មេងរូបនេះ ដែលជាក្មេងកំព្រា ស្មានតែទទួលជីវិតថ្មីនិងរស់នៅល្អប្រសើរហើយនៅពេលបានជួបឪពុកម្តាយចិញ្ចឹមថ្មី ប៉ុន្តែយកនាងមកចិញ្ចឹមមិនទាន់ប៉ុន្មានឆ្នាំផង ស្រាប់តែធ្វើទារុណកម្មលើនាងមិនឈប់មិនឈរ យ៉ាងព្រៃផ្សៃចាត់ទុកនាងដូចសត្វធាតុ។

ក្រោយរឿងនេះត្រូវបានស៊ើបអង្កេតរួចហើយ សមត្ថកិច្ចនាំខ្លួនស្ត្រីម្នាក់ដែលម្តាយចិញ្ចឹមក្មេងស្រីខាងលើបញ្ជូនទៅតុលាការហើយ បន្ទាប់ពីបែកធ្លាយបានវាយធ្វើបាបកុមារីអាយុ ៨ឆ្នាំជាកូនចិញ្ចឹមជាច្រើនឆ្នាំ។
នគរបាលជំនាញ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះត្រូវបានមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយទទួលបានពាក្យបណ្តឹងជាច្រើនបន្តបន្ទាប់ និងស្រាវជ្រាវប្រមូលភស្តុតាងបានត្រឹមត្រូវជាក់លាក់តាមផ្លូវច្បាប់។

ការនាំខ្លួនស្ត្រីជាម្តាយចិញ្ចឹមនេះធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទអំពើហិង្សាក្នុងគ្រួសារ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) កើតឡើងនៅត្រង់ចំណុចក្រុមទី១២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពិសេសនៅអំឡុងចុងឆ្នាំ ២០២០ រហូតមក។
កុមារីរងគ្រោះមានឈ្មោះឯម ចាន់ធីលីហ្សា អាយុ៨ឆ្នាំ ចំណែកឯជនបង្កឈ្មោះអ៊ឹង សុគុណធី ភេទស្រី អាយុ ៥៧ឆ្នាំ ត្រូវជាម្តាយចិញ្ចឹម រស់នៅជាមួយគ្នា។
កុមាររងគ្រោះបានប្រាប់ឲ្យដឹងថា នាងត្រូវម្តាយចិញ្ចឹមក្តិច មួល និងវាយដោយមែកឬស្សី ចង្កឹះឈើ ឬចានជ័រជាដើម បណ្តាលឲ្យរងរបួសក្បាល ថ្ពាល់ ខ្នងផងដែរ។

យោងតាមការបញ្ជាក់ពីឈ្មោះតូច សុខា អាយុ ៥៤ឆ្នាំជាអ្នកជិតខាងបានបំភ្លឺថា នៅក្នុងអំឡុងឆ្នាំ ២០២០ ខ្លួនឮសំឡេងក្មេងស្រីឈ្មោះឯម ចាន់ធីលីហ្សា ហៅនីត ស្រែកយំនៅក្នុងផ្ទះជាញឹកញាប់ ដោយសារម្តាយចិញ្ចឹមវាយ ហើយខ្លួនក៏ធ្លាប់បានប្រាប់រឿងនេះដល់ឳពុកចិញ្ចឹមឈ្មោះណុប ស៊ីថេង ជារឿយៗមកដែរ ប៉ុន្តែដោយសារគាត់មិនសូវនៅផ្ទះព្រោះជាប់រវល់ធ្វើការងារនៅស្រុកឆ្ងាយ។

ក្រោយការនាំខ្លួនម្តាយចិញ្ចឹមទៅតុលាកាអនុវត្តច្បាប់ មន្ត្រី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនបាននាំកុមារីរងគ្រោះប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចដើម្បីផ្តល់កន្លែងស្នាក់នៅសមរម្យ សិទ្ធសេរីភាព និងឲ្យបានសិក្សារៀនសូត្រដូចក្មេងដ៏ទៃទៀត។

កុមារីរងគ្រោះមានឈ្មោះឯម ចាន់ធីលីហ្សា ត្រូវបានឳពុកចិញ្ចឹមស្នើសុំនាងពីមណ្ឌលកុមារកំព្រាក្នុងខេត្តបាត់ដំបង តាំងពីឆ្នាំ ២០១៦ ខណ:ក្មេងស្រី ឯម ចាន់ធីលីហ្សាមានអាយុទើបតែបាន ៣ឆ្នាំ។

ជាមួយគ្នានោះមហាជនក៏កើតក្តីអាណិតអាសូរ ដល់ក្មេងស្រីដ៏កំសត់រូបនេះ ដែលមកជួបជីវិតអាក្រក់ៗបែបនេះ ។ ហេតុដូច្នេះ មហាជនឬបងប្អូនណាដែលទទួលយកកូនគេមកចិញ្ចឹមសូមមេត្តា អាណិតស្រលាញ់ដូចកូនបង្កើតទៅ កុំក៏បង្កអំពើហិង្សាឬអំពើបាបលើក្មេងដែលអាចជះឥទ្ធិពលមិនល្អដល់សង្គមនិងខ្លួនឯងវិញផងដែរ៕

របាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!