Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវគេសម្លាប់ចំថ្ងៃបុណ្យអុំទូក

ផ្សាយឡើងកក្រើករឿងចាប់អ្នកជល់មាន់បួននាក់បែរជាបញ្ជូនបីនាក់ទៅតុលាការ, តែមហាជនកំពុងរង់ចាំមើលបន្តទៀតលើសំណុំរឿងធំក្លិនស្អុយមិនស្រួលមួយនេះ

ឃាតកររំលោភសម្លាប់សិស្សស្រីអាយុ១៦ឆ្នាំ ត្រូវចាប់បានហើយ, ស្តាប់មូលហេតុហើយពិតជាហួសចិត្តខ្លាំង

អតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវគេសម្លាប់ចំថ្ងៃបុណ្យអុំទូក

by Mr. Borin Journalist
November 21, 2021
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ: លោក ស៊ិន ខុន ជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវបានជនអាមេរិកមួយក្រុមវ៉ៃសម្លាប់ យ៉ាងអាណោចអាធម៌បំផុត កាលពី វេលារំលងអាធ្រាត ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ។

អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១:៣០ នាទី អាធ្រាត នា ថ្ងៃទី អាទិត្យទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ ស្ថិតនៅនៅម្ដុំវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បាននិយាយថា រហូតដល់ពេលនេះ, សមត្ថកិច្ចនគរបាលមិនទាន់ដឹងពីមូលហេតុ នៃ អំពើឃាតកម្មខាងលើនេះ ឬ ឃាត់ខ្លួនសង្ស័យបាននៅឡើយនោះទេ។

សមត្ថកិច្ចនគរបាលបាននិយាយថា ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនដៃដល់ ដែលបានសម្លាប់ជនរងគ្រោះ ខាងលើ ដើម្បីនាំខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រភពព័ត៌មានពី មិត្តភក្តិជិតស្និទ្ធរបស់ជនរងគ្រោះ បានអោយដឹងថា សពរបស់ជនរងគ្រោះខាងលើនេះ មានឈ្មោះ លោក ស៊ិន ខុន អាយុជាង ៣០ ឆ្នាំ ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

លោក ស៊ិន ខុន មានស្រុកកំណើតនៅក្នុងខេត្តតាកែវ និង ជាកូនកសិករក្រីក្រ ហើយ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបនៅវិទ្យាល័យ ក្នុងខេត្តតាកែវ លោកបានមក បន្ដការសិក្សនៅ រាជធានី ភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកស៊ិន ខុន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ ក្នុងឆ្នាំ២០១៤, បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ ( អនុបណ្ឌិតច្បាប់) ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ននេះ លោកស៉ិន ខុន កំពុងតែសិក្សាបន្ដថ្នាក់បណ្ឌិត វិទ្យាសាស្ដ្រនយោបាយ នៅសកលវិទ្យល័យមួយ នៅក្នុងរាជធានីភ្នំពេញ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ឃាតកររំលោភសម្លាប់សិស្សស្រីអាយុ១៦ឆ្នាំ ត្រូវចាប់បានហើយ, ស្តាប់មូលហេតុហើយពិតជាហួសចិត្តខ្លាំង

ឃាតកររំលោភសម្លាប់សិស្សស្រីអាយុ១៦ឆ្នាំ ត្រូវចាប់បានហើយ, ស្តាប់មូលហេតុហើយពិតជាហួសចិត្តខ្លាំង

ដឹងដំណើរសាច់រឿងពេលក្មេងស្រីសិស្សសាលា១៦ឆ្នាំ ត្រូវក្រុមឃាតករ៦នាក់រំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

ដឹងដំណើរសាច់រឿងពេលក្មេងស្រីសិស្សសាលា១៦ឆ្នាំ ត្រូវក្រុមឃាតករ៦នាក់រំលោភហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!