Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ទីបំផុតអតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែលល្បីរឿងអាស្រូវជាច្រើននោះ ត្រូវចាប់ឃុំខ្លួនដាក់ពន្ធនាគារហើយ

បែកធ្លាយពេញបណ្តាញសង្គម! បវរកញ្ញា Miss Universe Cambodia 2022 មានប្តីហើយមកប្រឡងទៀត! ផ្អើលពេញរោងកម្មវិធី (មានវិឌីអូ)

ឧកញ៉ា ឡេង ប្រុស ដើម្បីជាតិនិងវប្បធម៌រុងរឿង ធ្វើរឿងនេះមួយដោយមិនរង់ចាំឡើយ, សូមទឹកចិត្តក្នុងនាមជាកូនខ្មែរ

ទីបំផុតអតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែលល្បីរឿងអាស្រូវជាច្រើននោះ ត្រូវចាប់ឃុំខ្លួនដាក់ពន្ធនាគារហើយ

by Mr. Borin Journalist
June 12, 2022
in Social
1.3k
SHARES
22.2k
VIEWS
Share on FacebookTelegram

(កណ្តាល)៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលដំណឹងថា សមត្ថកិច្ចបម្រើរាជម្នាក់ត្រូវចាប់ខ្លួន ហើយដឹងជាមានតួនារីធំទៀត។ ការភ្ញាក់ផ្អើលនេះក្រោយបែកធ្លាយរឿងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវឃាត់ខ្លួនពាក់ព័ន្ធរឿងដីធ្លី នៅក្រុងតាខ្មៅ ខេត្តកណ្តាលនាកន្លងមក។

បើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អតីតស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ហៅ ទ្រី អាយុ៤០ឆ្នាំ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រុះ ខេត្តកណ្តាល លោក រស់ ផុនចាន់និមល ពាក់ព័ន្ធបញ្ហាដីធ្លី នៅក្រុងតាខ្មៅ។

យោងតាមសមត្ថកិច្ចខេត្តកណ្តាល បានបញ្ជាក់ប្រាប់ឱ្យដឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះថា ការឃាត់ខ្លួន ស្រេង សុខា គឺបានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ លោក រស់ ផុនចាន់និមល កាលលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទ «ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត» ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ ០៦ខែ ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០កន្លងមក។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនលោក ស្រេង សុខា ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាលរួចហើយ ក្រោយធ្វើការឃត់ខ្លួនបានសម្រេចតាមដីការរបស់តុលាការ ក្រោមអំណាចពាក្យបណ្តឹងរបស់ជនរងគ្រោះធ្លាប់ត្រូវធ្វើបាបហិង្សារ កាលគ្រាដែល អតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា មានអំណាចអាងតួនាទីធំ ក្នុងអំឡុងឆ្នាំ២០២២។

សូមរំលឹកប្រវត្តិរឿងអាស្រូវរបស់លោក ស្រេង សុខា បន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន។ យោងតាមលិខិតលេខ ២២១១ ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា៖ ប្រការ១ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានរឿងអាស្រូវ រាប់កញ្ឆេ មហាថ្លើមធំ ហ៊ានយកឈ្មោះ លោក ម៉ៅ ភិរុណ ទៅគម្រាម មេឃុំរការខ្ពស់ បញ្ជាអោយសុីញ៉េ រឿងដីបឹងទទឹងថ្ងៃ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន , សំញើញទ្រព្យសម្បត្តិ, ចំណាយលុយអោយ អនុរដ្ឋលេខាធិការម្នាក់ រត់ការយកតំណែងជា អគ្គាធិការរង តែទីបំផុត ជនធ្វើការងារខ្វៈចំណេះ គ្មានជំនាញ ត្រូវបាន សម្តេច ស ខេង សម្រេចផ្អាកការងារ ជាបណ្តោៈអាសន្ន នៅថ្ងៃនេះ។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងកណ្តាលចំណោម មនុស្សជាង៧០០នាក់ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ដោយគ្រានោះបានប្រកាសថា ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល អោយទាល់តែបាន ព្រោះបុគ្គលកកំហូចនេះហ៊ានយកឈ្មោះរបស់លោកអភិបាលខេត្តយកទៅបញ្ជាចៅសង្កាត់ “រកាខ្ពស់” អោយកាត់ដីរដ្ឋជាង៤០ហិកតា ទៅក្រុមបក្ស លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ។

ជាមួយគ្នានោះ មហាជនដែលបានចាប់អារម្មណ៍និងភ្ញាក់ផ្អើលចំពោះករណីអ្នកមានអំណាច អតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ថាតើបុគ្គលករូបនេះមានវេសនានិងទទួលទោសតាមរបៀបណា ខណៈជនរងគ្រោះអំពាវនាវដល់តុលាការឹតបន្តឹងអនុវត្តន៍ច្បាប់យ៉ាងខ្លាំងផងចំពោះបុគ្គលកធ្លាប់អាងអំណាច ធ្វើបាបរាស្រ្តនោះ៕

សេចក្តីរាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
ឧកញ៉ា ឡេង ប្រុស ដើម្បីជាតិនិងវប្បធម៌រុងរឿង ធ្វើរឿងនេះមួយដោយមិនរង់ចាំឡើយ, សូមទឹកចិត្តក្នុងនាមជាកូនខ្មែរ

ឧកញ៉ា ឡេង ប្រុស ដើម្បីជាតិនិងវប្បធម៌រុងរឿង ធ្វើរឿងនេះមួយដោយមិនរង់ចាំឡើយ, សូមទឹកចិត្តក្នុងនាមជាកូនខ្មែរ

ពិតជាអស្ចារ្យមែនម្នាក់ឆ្លាតម្នាក់ពូកែ! ស្រ្តីសមត្ថភាពនិងឆន្ទៈខ្ពស់ពីររូបដឹកដៃគ្នា ត្រៀមបំបែកកំណត់ត្រាថ្មីជួយដល់ស្រ្តីៗកម្ពុជា

ពិតជាអស្ចារ្យមែនម្នាក់ឆ្លាតម្នាក់ពូកែ! ស្រ្តីសមត្ថភាពនិងឆន្ទៈខ្ពស់ពីររូបដឹកដៃគ្នា ត្រៀមបំបែកកំណត់ត្រាថ្មីជួយដល់ស្រ្តីៗកម្ពុជា

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!