Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
កុំអាងមានលុយចេះតែហ៊ាន! សមត្ថកិច្ចនាំខ្លួនថៅកែ ក្រុមហ៊ុន Darling Skin Care ដែលខ្លាំងបរិហារកេរ្ដិ៍គេនិងញុះញង់ឱ្យមានការរើសអើង

អ្នកឧញ៉ា ឡេង ណាវ៉ាត្រា សួរត្រឡប់ទៅលោកគ្រូ ម៉ិច សីហា វិញថាតើ តារាចម្រៀង ប៊ុត សីហា អាចទេ ជាមនុស្សគោរពវេលាគោរពវិន័យការងារ ប្រសិនបើលោកទទួលយកនោះ?

ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មីតម្លៃ៨៨០លានដុល្លារសម្រេច៤០.៦៧%ហើយ

កុំអាងមានលុយចេះតែហ៊ាន! សមត្ថកិច្ចនាំខ្លួនថៅកែ ក្រុមហ៊ុន Darling Skin Care ដែលខ្លាំងបរិហារកេរ្ដិ៍គេនិងញុះញង់ឱ្យមានការរើសអើង

by Mr. Borin Journalist
September 12, 2022
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ ដំណឹងបឋម! ម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹក ថ្ងៃទី ១២ ខែ កញ្ញា នេះ ពាក់ព័ន្ធបទល្មើស បរិហារកេរ្ដិ៍ និងញុះញង់ឱ្យមានការរើសអើង។ ជនសង្ស័យមានឈ្មោះ ម៉ៅ លឹមហ៊ន់ ជាអគ្គនាយិកាក្រុមហ៊ុនខាងលើ ស្នាក់នៅផ្ទះលេខ២ អូបេអឹមអូហ្សិត ៦៦.e.២០ ផ្លូវលេខ ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលបានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា ស្ដ្រីដែលត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ខ្លួននេះ ឈ្មោះ ម៉ៅ លឹមហ៊ន់ ហើយការចាប់ខ្លួននេះទៀតសោតធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនស្ដ្រីរូបនេះ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

សមត្ថកិច្ចបានដកស្រង់សម្ដីរបស់ជនរងគ្រោះបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៩ ខ្លួនបានធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ដោយកាត់ស្ដុងក្នុងម្ដងៗតម្លៃ៥ម៉ឺនដុល្លារ។ ក្រោយមកនៅអំឡុងឆ្នាំ២០២១ ឈ្មោះ ម៉ៅ លឹមហ៊ន់ ជាអគ្គនាយិកាក្រុមហ៊ុន Darling Skin Care Co.,Ltd បានចោទប្រកាន់លើដើមបណ្ដឹងថា បានលួចលក់ផលិតផលនៅក្នុងគ្រុបបោះដុំ និងលក់ខុសតម្លៃ។

ពេលនោះដើមបណ្ដឹង និងឈ្មោះ ម៉ៅ លឹមហ៊ន់ បានចរចាគ្នាចុះកិច្ចព្រមព្រៀងបញ្ចប់វិវាទ ដោយអនុញ្ញាតដើមបណ្ដឹងមានសិទ្ធិលក់ផលិតផល ដែលនៅសល់រហូតអស់ពីស្ដុកដោយមិនប្រើប្រាស់គណនី Facebook ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន។

ចាប់តាំងពីចុះកិច្ចព្រមព្រៀងគ្នារួចមក ជនសង្ស័យពុំដែលធ្វើខុសពីកិច្ចសន្យានោះទេ និងពុំដែលបានពាក់ព័ន្ធនឹងឈ្មោះ ម៉ៅ លឹមហ៊ន់ ផងដែរ ស្រាប់តែនៅថ្ងៃទី០៨ ០៩ និងទី១០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ឈ្មោះ ម៉ៅ លឹមហ៊ន់ បានផ្សាយផ្ទាល់លើបណ្ដាញសង្គម Facebook និង Tik Tok ដោយបង្ហោះរូបភាពរបស់ដើមបណ្ដឹងជាសាធារណៈ និងផ្សព្វផ្សាយកុំឲ្យអតិថិជនទិញផលិតផលពីដើមបណ្ដឹង ព្រមទាំងចោទប្រកាន់ដើមបណ្ដឹងថា បានលក់ផលិតផលក្លែងក្លាយមិនស្របច្បាប់ លួចលក់ផលិតផលរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ថែមទៀតផង។

ការចោទប្រកាន់ និងផ្សព្វផ្សាយពីសំណាក់ស្ដ្រីឈ្មោះ ម៉ៅ លឹមហ៊ន់ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងមុខរបររបស់ដើមបណ្ដឹងធ្ងន់ធ្ងរ ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្ដឹងជនសង្ស័យទៅកាន់តុលាការដើម្បីឲ្យជួយរកយុត្តិធម៌៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មីតម្លៃ៨៨០លានដុល្លារសម្រេច៤០.៦៧%ហើយ

ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មីតម្លៃ៨៨០លានដុល្លារសម្រេច៤០.៦៧%ហើយ

អូនស្រីល្បីទះប្រអប់លេខរាំយ៉ាងសប្បាយល្បីពេញបណ្តាញសង្គម! មានអីសូមអញ្ជើញមកធ្វើកិច្ចសន្យាមួយសូន្យ

អូនស្រីល្បីទះប្រអប់លេខរាំយ៉ាងសប្បាយល្បីពេញបណ្តាញសង្គម! មានអីសូមអញ្ជើញមកធ្វើកិច្ចសន្យាមួយសូន្យ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!