Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មីតម្លៃ៨៨០លានដុល្លារសម្រេច៤០.៦៧%ហើយ

កុំអាងមានលុយចេះតែហ៊ាន! សមត្ថកិច្ចនាំខ្លួនថៅកែ ក្រុមហ៊ុន Darling Skin Care ដែលខ្លាំងបរិហារកេរ្ដិ៍គេនិងញុះញង់ឱ្យមានការរើសអើង

អូនស្រីល្បីទះប្រអប់លេខរាំយ៉ាងសប្បាយល្បីពេញបណ្តាញសង្គម! មានអីសូមអញ្ជើញមកធ្វើកិច្ចសន្យាមួយសូន្យ

ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មីតម្លៃ៨៨០លានដុល្លារសម្រេច៤០.៦៧%ហើយ

by Mr. Borin Journalist
September 12, 2022
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(សៀមរាប)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន៤០.៦៧%ហើយ។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា «គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិ សៀមរាបអង្គរថ្មី សម្រេចបាន៤០.៦៧% ហើយ និងរំពឹងទុកថា នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ វឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះនេះ នឹងសម្រេចបាន៧០%»។

តែទោះជាការយ៉ាងនេះក្តី លោកមានការបារម្ភថា ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងមានការយឺតយ៉ាវបន្តិចបន្តួច ជាងផែនការដែលបានរំពឹងទុក ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិន ដែលជាបច្ច័យអវិជ្ជមាន ដល់ច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញ។

លោក ស៊ីន ចាន់សិរីវុត្ថា បន្តថា ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមកាងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងផ្តល់យោបល់ (MOA-WG) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំដោយលោកបណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដែលបានចុះទៅបំពេញបេសកកម្ម កាលពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២២។

លោកថា ក្នុងពេលចុះទៅបំពេញបេសកកម្មនោះ លោកបណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានមានមតិផ្តាំផ្ញើ និងណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និងពន្លឿនការសាងសង់ ឲ្យបានរួចរាល់តាមផែនការ បើទោះបីជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារអាមេរិក។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ប្រសិនបើពុំមានផលប៉ះពាល់អ្វីផ្សេងៗ ជាយថាហេតុកើតឡើងទេនោះ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
អូនស្រីល្បីទះប្រអប់លេខរាំយ៉ាងសប្បាយល្បីពេញបណ្តាញសង្គម! មានអីសូមអញ្ជើញមកធ្វើកិច្ចសន្យាមួយសូន្យ

អូនស្រីល្បីទះប្រអប់លេខរាំយ៉ាងសប្បាយល្បីពេញបណ្តាញសង្គម! មានអីសូមអញ្ជើញមកធ្វើកិច្ចសន្យាមួយសូន្យ

អស្ចារ្យមែនមិនដែលមានពីមុន! កីឡាករស្ទើរគ្រប់គ្នាគ្រាន់លឺក៏បើកភ្នែកធំៗ

អស្ចារ្យមែនមិនដែលមានពីមុន! កីឡាករស្ទើរគ្រប់គ្នាគ្រាន់លឺក៏បើកភ្នែកធំៗ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!