Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ចាប់ខ្លួនប្រធានផ្នែកត្រួតពិនិត្យធនាគារម្នាក់បញ្ជូនទៅតុលាការរឿងស៊ីដាច់ប្រាក់ជាង៦០ម៉ឺនដុល្លារ

អនិច្ចាចំថ្ងៃភ្ជុំ! សពក្មេងស្រីអាយុ១២ឆ្នាំ ធ្លាក់ចូលទឹកពេលឆ្លងដ នៅស្ពានអូងគោ ស្រុកកោះសុទិន្ទ រកឃើញហើយ

ឯកឧត្តមថោង ខុន៖ «អ្នកស្ម័គ្រចិត្តនៅឆ្នាំ២០២៣គឺជា DNA Of The Games»

ចាប់ខ្លួនប្រធានផ្នែកត្រួតពិនិត្យធនាគារម្នាក់បញ្ជូនទៅតុលាការរឿងស៊ីដាច់ប្រាក់ជាង៦០ម៉ឺនដុល្លារ

by Mr. Borin Journalist
September 25, 2022
in Social
1.3k
SHARES
22.2k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ ប្រធាន ផ្នែក ត្រួតពិនិត្យ និង ប្រតិបត្តិការ នៃ ធនាគារ ហត្ថា ម . ក ម្នាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ឃាត់ខ្លួន និង បញ្ជូន ទៅ តុលាការ នៅ ព្រឹក ថ្ងៃ ទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយ ជាប់ចោទ ពី បទ ( រំ លោ . ភលើ ទំនុកចិត្ត ពិសេស ដោយ អភិបាល ឬ បុគ្គល ផ្សេង ទៀត លួច ចូល ទៅ ដល់ ឬ ស្ថិត នៅ នឹង ប្រព័ន្ធ ប្រ តិ ប្រព្រឹត្ត កម្ម ស្វ័យប្រវត្ត នៃ ទិ ន្ទ ន័យ និង បញ្ចូល លុប បំបាត់ ឬ កែប្រែ ដោយ ទុច្ចរិត នូវ ទិ ន្ទ ន័យ ) និយាយ ឲ្យ ស្រួល ស្តាប់ គឺជា ការ លួច ប្រាក់ របស់ ធនាគារ អស់ រាប់ សែន ដុល្លារ ដោយ យក ទៅ លេង ល្បែ . ង ស៊ីសង បៀរ ប៉ក់ តាម អន ឡាញ ក្នុង ទូរស័ព្ទ ដៃ ។

ជនសង្ស័យ ខាងលើ នេះ មានឈ្មោះ ស្រ៊ុ ន សា វុ ធ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ប្រធាន ផ្នែក ត្រួតពិនិត្យ ក្រុមហ៊ុន ធនាគារ ហត្ថា ម . ក មាន ទីលំនៅ ផ្លូវ BT សង្កាត់ បឹង ទំពុន ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

តាម ប្រភព ព័ត៌មាន បាន ឲ្យ ដឹង ថា ឈ្មោះ ស្រ៊ុ ន សា វុ ធ គឺជា បុគ្គលិក បម្រើ ការងារ នៅ ធនាគារ ហត្ថា ម . ក ការិយាល័យ កណ្តាល ជា ប្រធាន ផ្នែក ត្រួតពិនិត្យ ប្រតិបត្តិការ ជាន់ខ្ពស់ ដែល មាន តួនាទី ពិនិត្យ រាល់ ប្រតិបត្តិការ ឯកសារ ព័ត៌មាន ទាក់ទង អតិថិជន គ្រប់ ប្រតិបត្តិការ សាខា របស់ ធនាគារ ទាំង ទៅ លើ ឯកសារ និង នៅ ក្នុង ប្រព័ន្ធ ។ ផ្ទុយ ទៅ វិញ ឈ្មោះ ស្រ៊ុ ន សា វុ ធ បាន ប្រព្រឹត្ត ខុស ពី គោលការណ៍ និង ការ ហាមឃាត់ ដាច់ខាត របស់ ធនាគារ ដោយ បាន លួច ធ្វើការ កែប្រែ ព័ត៌មាន របស់ អតិថិជន នៅ ក្នុង ប្រព័ន្ធ ធនាគារ ដើម្បី អាច មាន សិទ្ធិ យក គណនី របស់ អតិថិជន ទៅ គ្រប់គ្រង និង លួច ដក ប្រាក់ របស់ អតិថិជន ដោយ ការ ផ្ទេរ ប្រាក់ ចេញពី គណនី របស់ អតិថិជន តាម រយៈ ការ តម្លើង កម្មវិធី ធនាគារ ចល័ត នៅ ទូរស័ព្ទ ដៃ ។

ករណី ដូច បាន រៀបរាប់ ខាងលើ នេះ ទើប អ្នកគ្រប់គ្រង នាគារ គេ បាន ស្រាវជ្រាវ រក ឃើញ ថា ឈ្មោះ ស្រ៊ុ ន សា វុ ធ ជា អ្នក កែប្រែ ព័ត៌មាន និង លួច ដក ប្រាក់ របស់ អតិថិជន ចំនួន ៦ គណនី ដែល មាន ទឹកប្រាក់ បាត់បង់ ចំនួន ៦៥៥ ៤៦៥ ដុល្លារ អា មេ រិ ក កាលពី ថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ដូច្នោះ ហើយ ត្រូវ បាន អ្នកគ្រប់គ្រង ធនាគារ នោះ គេ ប្តឹង និង ឃាត់ខ្លួន ជនសង្ស័យ នាំ ទៅ ប្រគល់ ឲ្យ សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម ផ្លូវច្បាប់ ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ ក៏ បាន សារភាព ដែរ ថា ខ្លួន បាន ចូល បម្រើ ការងារ ជា បុគ្គលិក ធនាគារ ហត្ថា តាំងពី ឆ្នាំ ២០១១ ដោយ មាន តួនាទី ជា ប្រធាន ផ្នែក ត្រួតពិនិត្យ ការ ប្រតិបត្តិ ទទួល បាន ប្រាក់ខែ ៨៣០ ដុល្លារ អា មេ រិ ក និង ប្រាក់ ឧ ប ត្ថ ម ផ្សេង ៗ ទៀត ។ លុះ មក ដល់ ឆ្នាំ ២០២២ គេ បាន ធ្លាក់ខ្លួន ជា មនុស្ស វក់ នឹង ល្បែ . ង ស៊ីសង បៀរ ប៉ក់ តាម អន ឡាញ លេង ក្នុង ទូរស័ព្ទ ដៃ ហើយ ក៏ បាន ចាញ់ ប្រាក់ អស់ ជា បន្តបន្ទាប់ ដោយសារ ចង់បាន ប្រាក់ នោះ ត្រឡប់ មក វិញ ។ នៅ អំឡុង ថ្ងៃ ទី ២៤ ខែសីហា ឆ្នាំ ២០២២ ខ្លួន បែកគំនិត បង្កើត គណនី ធនាគារ ចំនួន ២ Mbile Banking ហើយ បាន ភ្ជាប់ អតិថិជន ផ្សេង ៗ ដែល ប្រើប្រាស់ ធនាគារ ហត្ថា ឲ្យ ចូលរួម ជាមួយ រួច ផ្ទេរ ប្រាក់ ទៅ គណនី វី ង និង ABA របស់ ខ្លួន ។

ចម្លើយ សារភាព របស់ ជនសង្ស័យ បន្ត ថា បើ គិត ទៅ ខ្លួន បាន ផ្ទេរ ប្រាក់ ( លួច ) ដោយ គ្មាន ការ អនុ ញ្ញាត ពី អ្នកគ្រប់គ្រង ធនាគារ យក ទៅ ប្រព្រឹត្ត ល្បែ . ង ស៊ីសង ហិនហោច អស់ សរុប ជាង ៦០ ម៉ឺន ដុល្លារ អា មេ រិ ក ( ជាង ហុកសិប ម៉ឺន ដុល្លារ អា មេ រិ ក ) ហើយ ទីបំផុត ត្រូវ ទទួល រង ទណ្ឌកម្ម បែកបាក់ ក្រុម គ្រួសារ និង ដេក ពន្ធនាគារ រាប់ ឆ្នាំ ដោយសារ ល្បែ . ង ស៊ីសង បៀរ ប៉ក់ នោះ តែ ម្តង ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ឯកឧត្តមថោង ខុន៖ «អ្នកស្ម័គ្រចិត្តនៅឆ្នាំ២០២៣គឺជា DNA Of The Games»

ឯកឧត្តមថោង ខុន៖ «អ្នកស្ម័គ្រចិត្តនៅឆ្នាំ២០២៣គឺជា DNA Of The Games»

កម្មពិតមែន! ស្រឡាញ់នាយ ចឺម ខ្លាំងបែរជាអ្នកនាង សេង សុឃីម មកទទួលភាពបោកប្រាស់រហូតដាច់ចិត្តទម្លាយរឿងនេះចេញទាំងយប់ថា…

កម្មពិតមែន! ស្រឡាញ់នាយ ចឺម ខ្លាំងបែរជាអ្នកនាង សេង សុឃីម មកទទួលភាពបោកប្រាស់រហូតដាច់ចិត្តទម្លាយរឿងនេះចេញទាំងយប់ថា…

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!