Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឯកឧត្តមថោង ខុន៖ «អ្នកស្ម័គ្រចិត្តនៅឆ្នាំ២០២៣គឺជា DNA Of The Games»

ចាប់ខ្លួនប្រធានផ្នែកត្រួតពិនិត្យធនាគារម្នាក់បញ្ជូនទៅតុលាការរឿងស៊ីដាច់ប្រាក់ជាង៦០ម៉ឺនដុល្លារ

កម្មពិតមែន! ស្រឡាញ់នាយ ចឺម ខ្លាំងបែរជាអ្នកនាង សេង សុឃីម មកទទួលភាពបោកប្រាស់រហូតដាច់ចិត្តទម្លាយរឿងនេះចេញទាំងយប់ថា…

ឯកឧត្តមថោង ខុន៖ «អ្នកស្ម័គ្រចិត្តនៅឆ្នាំ២០២៣គឺជា DNA Of The Games»

by Mr. Borin Journalist
September 25, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games បានន័យថា គឺជាមនុស្សដ៏សំខាន់ ដើម្បីគ្រប់គ្រង និងដឹកនាំសកម្មភាព ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយស្នាមញញឹម និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា កិច្ចប្រជុំនេះ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលបានរៀបចំផែនការ កាលវិភាគ និងការបែងចែករចនាសម្ព័ន្ធ មានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់ឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមលើនេះ គណៈអចិន្ដ្រៃយ៍ CAMSOC ក៏បានពិភាក្សាគ្នា និងផ្ដល់នូវមតិយោបល់ជាច្រើន ដើម្បីជាធាតុចូលបន្ថែម ក្នុងការដឹកនាំអ្នកស្ម័គ្រចិត្តនេះផងដែរ។

តាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន អ្នកស្ម័គ្រចិត្តដែល CAMSOC បានត្រៀម គឺចន្លោះពី ៥ពាន់ ទៅ ១ម៉ឺននាក់ ដែលអាស្រ័យលើតម្រូវការជាក់ស្ដែងរបស់គណៈកម្មការជំនាញនីមួយៗ និង CAMSOC ទាំងមូល។ ក្នុងនោះគណៈកម្មការអ្នកស្ម័គ្រិចិត្ត បានទទួលការចុះឈ្មោះ សម្រាប់ធ្វើជាជនបង្គោល នៃក្រុមអ្នកស្ម័គ្រចិត្ត គឺមានចំនួនជាង ៥០០នាក់ ហើយក៏ចាប់ផ្ដើមហាត់សមជាបណ្ដើរៗផងដែរ ដែលចំនួននេះ អាចគ្រប់គ្រាន់ក្នុងការដឹកនាំអ្នកស្ម័គ្រចិត្តចន្លោះពី ៥ពាន់នាក់ឡើង។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

ឯកឧត្តមបន្ដថា ៖«អ្វីដែលត្រូវចាប់អារម្មណ៍ គឺគណៈកម្មការស្ម័គ្រចិត្ត ជាអ្នកគ្រប់គ្រប់ និងដឹកនាំអ្នកស្ម័គ្រចិត្តទាំងអស់ ដែលជាសរសៃ ឬក៏ជាចរន្ដនៃការគ្រប់គ្រង និងដឹកនាំសកម្មភាព នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលគេហៅអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games បានន័យថា គឺជាអ្នកគ្រប់គ្រងប្រព័ន្ធការងារនៃហ្គេម និងជាចលនារបស់ហ្គេមទាំងអស់។ គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជាមនុស្សសំខាន់ ហើយគេជំរុញ និងផ្ដល់កម្លាំងចិត្តឲ្យច្រើនណាស់ ហើយយើងបានរៀបចំអ្នកស្ម័គ្រចិត្តរបស់យើង ឲ្យគាត់ទទួលបាននូវមោទនភាពរបស់គាត់ ដូចជាការផ្ដល់ជូននូវកិត្តិយសជូនគាត់ និងសម្ភារផ្សេងៗ»។

«ចុងក្រោយឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំការងារជាច្រើនទៀត។ ពិសេសអ្នកស្ម័គ្រចិត្ត ឯកឧត្តមបានជំរុញឲ្យរៀនអំពីការសង្គ្រោះបឋម ឬសង្គ្រោះបន្ទាប់ គឺម្នាក់ៗ ត្រូវមានជំនាញក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងអស់ ដើម្បីមានលទ្ធភាពអាចជួយសង្គ្រោះជីវិត និងបញ្ហាកើតឡើងគ្រប់ទីកន្លែងទាំងអស់ នៃព្រឹត្តិការណ៍របស់យើង ព្រោះព្រឹត្តិការណ៍របស់យើងមនុស្សច្រើន មនុស្សរាប់លាននាក់។ អ៊ីចឹងយើងត្រូវតែមានស្មារតីជួយគ្នាទៅវិញទៅមក និងរៀបចំឲ្យមានសមត្ថភាពរបស់អ្នកស្ម័គ្រចិត្ត។ គាត់រាយគ្នាគ្រប់កន្លែង យើងហៅថា DNA OF THE Games បានន័យថា គាត់នៅរាយគ្នាគ្រប់សារពាង្គកាយ នៃគណៈកម្មការរបស់យើង និងព្រឹត្តិការណ៍ទាំងមូល»។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

តាមរយៈកិច្ចប្រជុំខាងលើ គណៈអចិន្ដ្រៃយ៍ CAMSOC សង្ឃឹមយ៉ាងមុតមាំថា នឹងមានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ និងមានគុណភាពខ្ពស់ ក្នុងការបម្រើសេវាដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាមុខមាត់ និងកិត្តិយសជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ព្រោះអ្នកស្ម័គ្រចិត្ត គឺជាអ្នកដែលផ្ដល់នូវស្នាមញញឹមមុនគេ នៅពេលទទួលស្វាគមន៍ភ្ញៀវអញ្ជើញមកដល់ និងជាអ្នកផ្ដល់នូវស្នាមញញឹមចុងក្រោយគេ មុនពេលប្រតិភូ កីឡាករ-កីឡាការិនី និងភ្ញៀវទាំងអស់ត្រឡប់ទៅវិញ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
កម្មពិតមែន! ស្រឡាញ់នាយ ចឺម ខ្លាំងបែរជាអ្នកនាង សេង សុឃីម មកទទួលភាពបោកប្រាស់រហូតដាច់ចិត្តទម្លាយរឿងនេះចេញទាំងយប់ថា…

កម្មពិតមែន! ស្រឡាញ់នាយ ចឺម ខ្លាំងបែរជាអ្នកនាង សេង សុឃីម មកទទួលភាពបោកប្រាស់រហូតដាច់ចិត្តទម្លាយរឿងនេះចេញទាំងយប់ថា…

ថ្ងៃភ្ជុំស្រាប់តែនាយកៃដរបែរជានិយាយថាខ្លួនអស់​សមត្ថភាពហើយធ្វើឱ្យនាង ខ្ញុង យំ​រៀបរាប់​រឿងគ្រួសារអាច​ឈាន​ដល់​ផ្លូវ​បំបែកព្រោះតែ…(មាន​វីដេអូ)

ថ្ងៃភ្ជុំស្រាប់តែនាយកៃដរបែរជានិយាយថាខ្លួនអស់​សមត្ថភាពហើយធ្វើឱ្យនាង ខ្ញុង យំ​រៀបរាប់​រឿងគ្រួសារអាច​ឈាន​ដល់​ផ្លូវ​បំបែកព្រោះតែ…(មាន​វីដេអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!