Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ក្មេងគិតថា សប្បាយ តែប្រែរទៅជាទុក្ខសម្រាប់ឪពុកម្តាយ! ក្មេងសិស្សសាលា៤នាក់លង់ទឹកស្លាប់ក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

ម៉ូលីកា យកលុយទាំងដុំៗទៅបោះចោលនៅថៃដើម្បីឱ្យក្រុមការងារនិងបុគ្គលិកសប្បាយបែបអភិកជន

ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី

ក្មេងគិតថា សប្បាយ តែប្រែរទៅជាទុក្ខសម្រាប់ឪពុកម្តាយ! ក្មេងសិស្សសាលា៤នាក់លង់ទឹកស្លាប់ក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ

by Mr. Borin Journalist
October 8, 2022
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ខេត្តកំពង់ធំ៖ ហេតុការណ៍សិស្សសាលាលង់ទឹកស្លា.ប់ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នេះ នៅចំណុចវាលស្រែកោះតាហែម ស្ថិតនៅក្នុងភូមិអូរសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ស.ពក្មេងស្រីរងគ្រោះ ឈ្មោះ ចក់ បញ្ញា អាយុ ១៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ឪពុកម្ដាយ (ស.ព) បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៧ តុលា ២០២២ កូនរបស់ពួកគាត់ បានទៅរៀនដូចធម្មតា ស្រាប់តែនៅម៉ោងប្រហែលជាម៉ោង ១២.០០នាទីថ្ងៃត្រង់ ឈ្មោះ ឈុនលី ស្រីភា ភេទស្រី ដែលត្រូវជាមិត្តភក្ដិកូនរបស់គាត់ បានទូរស័ព្ទ មកប្រាប់គាត់ថា កូនស្រីគាត់ បានលង់ទឹកស្លា.ប់បាត់ទៅហើយ ភ្លាមនោះ គាត់មានសេចក្តីតក់ស្លុតក្នុងអារម្មណ៍យ៉ាងខ្លាំង ក៏ប្រញាប់ធ្វើដំណើរ ទៅរកកូននៅកន្លែងកើតហេតុ ពេលទៅដល់ ក៏បានឃើញកូនរបស់គាត់ ត្រូវបានប្រជាពលរដ្ឋស្រង់ពីទឹក មកដាក់លើគោក តែគួរឲ្យអណោជអធ័មចិត្តណាស់ ក្នុងនាមជាឪពុក នៅពេលទៅដល់ បានឃើញកូនស្លា.ប់បាត់ទៅហើយ។

លោក ជា សៅ អាយុ ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ នៅភូមិពាមគ្រែង ឃុំក្ដីដូង បានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា ១០ និង ៣០នាទី គាត់បានឃើញសិស្សសាលាប្រហែល ៦ ទៅ ៧នាក់ ចេញពីសាលាអនុវិទ្យាល័យ ពាមគ្រែង ហើយពួកគេក៏បាននាំគ្នាដើរ ទៅលេងទឹក នៅចំណុចផ្លូវលំខាងលើ ដែលមានចម្ងាយពីសាលារៀន ប្រហែល ៦០០ម ទៅ ៧០០ម៉ែត្រ។ លុះដល់វេលាម៉ោងប្រហែលជា ១២ ស្រាប់តែលឺក្មេងៗ ស្រែកថា «ជួយផងៗ» ភ្លាមនោះ គាត់ក៏ស្ទុះរត់ទៅកន្លែងក្មេងៗ ដែលស្រែកប្រាប់ថា មិត្តភ័ក្តិលង់ទឹក ដោយស្ថានភាពទឹកហូរខ្លាំងប្រហែលមួយសន្ទុះ ទើបក្រោយមក ទើបឃើញក្មេងរងគ្រោះផុសអណ្ដែតឡើង ចម្ងាយប្រហែល ៥០ម៉ែត្រ ពីកន្លែងពួកគេលេងទឹក ហើយគាត់ ក៏នាំគ្នាទៅស្រង់យកមកដាក់លើគោក។ តែក្មេងរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ចំណែកឈ្មោះ ឈុនលី ស្រីភា ដែលត្រូវជាមិត្តភក្តិជនរងគ្រោះ បានប្រាប់ថា នៅមុនពេលកើតហេតុ ពួកនាងមានគ្នា ៧នាក់ សុទ្ធតែស្រីៗ បាននាំគ្នាទៅលេងទឹក នៅចំណុចកោះតាហែមនោះ។ ពេលទៅដល់ពួកនាង នាំគ្នាលេងទឹក ដែលកំពុងហូរខ្លាំង ត្រង់ចំណុចខាងលើ ខណៈពេលដែលកំពុងតែលេងទឹកយ៉ាងសប្បាយនោះ ស្រាប់តែមិត្តរបស់នាង ឈ្មោះ ចក់ បញ្ញា ត្រូវទឹកហូរគួចលិចទៅបាត់ ពួកនាងឃើញដូច្នោះភ័យណាស់ ក៏នាំគ្នារត់ឡើងមកលើគោក ហើយស្រែកថា «ជួយផងៗ»។ តែមិនមានអ្នកណានៅជិតទេ។ មួយសម្ទុះក្រោយមក ក៏មានមនុស្សជាច្រើន នាំគ្នាជិះកាណូត មកជួយស្រង់ ដាក់លើគោក។ តែពេលនោះ មិត្តភ័ក្តបានស្លា.ប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យមណ្ឌលសុខភាព បានចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នៅលើដងខ្លួន និងអវយវ: សពមានសភាពពោះប៉ោង។ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ។ ដុច្នេះស.ពពិតជាស្លា.ប់ដោយសារលង់ទឹក។ ក្រោយពិនិត្យចប់ មន្ត្រីជំនាញ និងប៉ូលិស បានធ្វើកំណត់ហេតុ ហើយប្រគល់ស.ពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

សូមរម្លឹកថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក៏មានករណីក្មេងជំទង់ប្រុសស្រី ៦នាក់ បានជិះទូកលេងទឹកឡើងលិចវាល នៅទំនប់ក៥ ក្នុងសង្កាត់ប៉ោយប៉ែត ហើយក៏បានលិចទូក បណ្តាលឱ្យក្មេងស្រីជំទង់ម្នាក់ ស្លា.ប់ផងដែរ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី

ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី

សង្ស័យដល់ពេលវេលា! សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬរដ្ឋមន្ត្រីជិះមើលផ្កា (មានវិឌីអូ)

សង្ស័យដល់ពេលវេលា! សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬរដ្ឋមន្ត្រីជិះមើលផ្កា (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!