Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សង្ស័យដល់ពេលវេលា! សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬរដ្ឋមន្ត្រីជិះមើលផ្កា (មានវិឌីអូ)

ផ្អើលពេញវត្តក្រោយប្រទះឃើញព្រះសង្ឃមួយអង្គបានសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែចាញ់បោកស្រី

ឱក្រិដ្ឋជនបើករថយន្តបំបុកសមត្ថកិច្ចដើម្បីរត់គេចខ្លួននៅពេលចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ឈានដល់រហូតផ្ទុះអាវុធដាក់គ្នា (មានវិឌីអូ)

សង្ស័យដល់ពេលវេលា! សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឬរដ្ឋមន្ត្រីជិះមើលផ្កា (មានវិឌីអូ)

by Mr. Borin Journalist
October 8, 2022
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្តីសម្រេចមួយទៀតចាត់តាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមរំលឹកផងដែរថា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលបានកាន់ការងាររាបសិបឆ្នាំមកនេះ មានគ្រាមួយកាល រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ បានស្តីបន្ទោសខ្លាំងទៅកាន់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ ពិសេសករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញឲ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួងកសិកម្មបែរជាមិនចូលរួម។

ជាងនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានហៅលោក វេង សាខុន ថាជា «រដ្ឋមន្ត្រីជិះមើលផ្កា» ដោយសម្តេចលើកយកករណីការងាររបស់រដ្ឋមន្ត្រីរូបនោះ ដែលបានទៅចែកពូជស្រូវ ជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ដែលលោករដ្ឋមន្ត្រីចែកបានចំនួនតែ៣០០គ្រួសារប៉ុណ្ណោះ ហើយនៅសល់រាប់ពាន់គ្រួសារទៀតមិនទទួលបាន។
ជុំវិញបញ្ហាសាច់ជ្រូកឡើងថ្លៃ និងការរៀបចំយន្តការដាក់ដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចារឲ្យក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការងារនេះឲ្យបានឆាប់ ដើម្បីជួយដល់អ្នកចិញ្ចឹមផង និងជួយដល់អ្នកហូបផងដែរ ទប់ស្កាត់អតិផរណា។

សម្តេចតេជោ ហ៊ុន សែន រិះគន់ថា រដ្ឋមន្រ្តី វេង សាខុន ក្រសួងសេដ្ឋកិច្ចបានអញ្ជើញទៅប្រជុំ ក៏មិនព្រមទៅប្រជុំដោះស្រាយដែរ។ សម្តេចតេជោ ហ៊ុន សែន ចោទសួររដ្ឋមន្រ្តីកសិកម្ម វេង សាខុន ថា «លោកឯងដោះស្រាយយ៉ាងម៉េច បានជាធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ?»!

សម្តេចតេជោ ហ៊ុន សែន រិះគន់ថា របៀបធ្វើការរបស់រដ្ឋមន្រ្តី វេង សាខុន ជារបៀប «ជិះសេះមើលផ្កា» ហើយសម្តេចតឹងទ្រូងណាស់ជាមួយនឹងការងាររដ្ឋមន្រ្តី វេង សាខុន នេះ។

សម្តេចតេជោ ហ៊ុន សែន បានធ្លាប់ប្រាប់ទៅរដ្ឋមន្ត្រីកសិកម្មថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស្តា ជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន ជាសមាជិកកិច្ចព្រមព្រៀងជ្រុងជ្រោយអាសិប ដូច្នេះកម្ពុជាមិនអាចយកវិធានការដាច់ដោយឡែក គឺបិទការទំនិញចេញនាំចូលបាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធបញ្ហាសាច់ជ្រូកនេះ មិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មាននាក់នោះទេ គឺត្រូវគ្រប់គ្រងអតិផរណាតម្លៃលើទីផ្សារផងដែរ។

សូមទស្សនាវិឌីអូចាស់ដែលសម្តេចជោ ហ៊ុន សែន ហៅរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានហៅលោក វេង សាខុន ថាជា «រដ្ឋមន្ត្រីជិះមើលផ្កា»

ចុចមើលក្នុងតេឡាក្រាម
Next Post
ឱក្រិដ្ឋជនបើករថយន្តបំបុកសមត្ថកិច្ចដើម្បីរត់គេចខ្លួននៅពេលចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ឈានដល់រហូតផ្ទុះអាវុធដាក់គ្នា (មានវិឌីអូ)

ឱក្រិដ្ឋជនបើករថយន្តបំបុកសមត្ថកិច្ចដើម្បីរត់គេចខ្លួននៅពេលចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ឈានដល់រហូតផ្ទុះអាវុធដាក់គ្នា (មានវិឌីអូ)

កើតរឿងអ្វីឡើងបានជាសុខៗលោកជំទាវ​ឧកញ៉ា​ ម៉ែន​ ចិន្តា​ ពោលពាក្យមួយឃ្លានេះ​ ធ្វេីឱ្យអ្នកគាំទ្រនាំគ្នាតបសម្តីវិញយ៉ាងច្រើនសន្ធឹក

កើតរឿងអ្វីឡើងបានជាសុខៗលោកជំទាវ​ឧកញ៉ា​ ម៉ែន​ ចិន្តា​ ពោលពាក្យមួយឃ្លានេះ​ ធ្វេីឱ្យអ្នកគាំទ្រនាំគ្នាតបសម្តីវិញយ៉ាងច្រើនសន្ធឹក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!