Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
លន បញ្ញា៖ ក្ដីស្រមៃខ្ញុំ គឺចង់យកមេដាយមាស ស៊ីហ្គេម២០២៣ នៅកម្ពុជា

ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

លន បញ្ញា៖ ក្ដីស្រមៃខ្ញុំ គឺចង់យកមេដាយមាស ស៊ីហ្គេម២០២៣ នៅកម្ពុជា

by Mr. Borin Journalist
October 11, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

CAMSOC-ភ្នំពេញ៖ «ក្ដីស្រមៃខ្ញុំ ចង់វ៉ៃនៅ ស៊ីហ្គេម២០២៣ នៅស្រុកខ្មែរ ហើយចង់យកមេដាយមាសទៀត»។ នេះជាសម្ដីរបស់កីឡាករជម្រើសជាតិ Kickboxing លន បញ្ញា អតីតម្ចាស់មេដាយប្រាក់ ឆ្នាំ២០២២ កាលស៊ីហ្គេម នៅវៀតណាម។

ជើងខ្លាំងក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម បានរៀបរាប់មកកាន់ cambodia2023.com ថា ខ្លួនពិតជាមានក្ដីស្រមៃដ៏ធំ គឺចង់យកមេដាយមាសជូនជាតិ សម្រាប់ស៊ីហ្គេម នាឆ្នាំក្រោយ។ ប៉ុន្តែយ៉ាងណា ក្ដីស្រមៃមួយនេះ ខ្លួនមិនហ៊ានអះអាងថា នឹងសម្រេចបាន ឬយ៉ាងណានោះឡើយ ដ្បិតថាកីឡាករជម្រើសជាតិគ្រប់ប្រទេស សុទ្ធតែខ្លាំងៗ ហើយប្រទេសផ្សេងៗ ក៏គេមានការពង្រឹង និងការហ្វឹកហាត់ខ្លាំងដូចគ្នា។

កីឡាករដដែលបានបញ្ជាក់ថា «… បើទោះគោលដៅរបស់យើង គឺយើងបានកំណត់រួចហើយ ថាត្រូវតែយកមេដាយមាស តែការប្រកួត យើងមើលមិនឃើញទេ។ អ៊ីចឹង ខ្ញុំមានតែប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះ។ សម្រាប់អារម្មណ៍របស់ខ្ញុំ គឺខ្ញុំគិតថា ខ្ញុំនឹងអាចមានការខកចិត្តខ្លះៗដែរ បើសិនយើងប្រឹងប្រែងហើយ តែមិនអាចសម្រេចបានតាមក្ដីស្រមៃរបស់យើងនោះ»។

គួររម្លឹកថា កាលពីស៊ីហ្គេមនៅវៀតណាម ឆ្នាំ២០២២ កីឡាករជម្រើសជាតិកម្ពុជា ធ្វើបានល្អមែនទែន ដោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែចាញ់ម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុ៣-០ ហើយទទួលបានមេដាយប្រាក់ លើប្រភេទកីឡា Kickboxing ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

ក្រសួងការពារជាតិ ផ្ដល់កម្លាំងកងអង្គរក្សជាង ១ពាន់នាក់ សម្រាប់សម្ដែងអបអរពិធីបើក-បិទកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ក្រសួងការពារជាតិ ផ្ដល់កម្លាំងកងអង្គរក្សជាង ១ពាន់នាក់ សម្រាប់សម្ដែងអបអរពិធីបើក-បិទកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!