Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ក្រសួងការពារជាតិ ផ្ដល់កម្លាំងកងអង្គរក្សជាង ១ពាន់នាក់ សម្រាប់សម្ដែងអបអរពិធីបើក-បិទកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

ផ្លូវសម្រាប់រថយន្តស៊ីហ្គេម២០២៣ ត្រូវបានកំណត់ជាអាទិភាពដើម្បីដឹកជញ្ជូនអត្តលិកឲ្យរលូន

ស្ថានភាពកីឡាកង់ភ្នំកម្ពុជា ត្រៀមស៊ីហ្គេម២០២៣ ដំណើរការរលូនក្នុងជំរំហ្វឹកហាត់ នៅសៀមរាប

ក្រសួងការពារជាតិ ផ្ដល់កម្លាំងកងអង្គរក្សជាង ១ពាន់នាក់ សម្រាប់សម្ដែងអបអរពិធីបើក-បិទកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣

by Mr. Borin Journalist
October 11, 2022
in Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានឯកភាពផ្ដល់នូវកម្លាំងកងអង្គរក្សជាង ១ពាន់នាក់ ដល់គណៈកម្មការបើក-បិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្រាប់ហ្វឹកហាត់ត្រៀមសម្ដែងទស្សនីយភាព អបអរសាទរពិធីបើក-បិទការប្រកួតកីឡាជាតិ លើកទី៣ នាចុងខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាប្រធានគណៈកម្មការបើក-បិទ បន្ទាប់ពីឯកឧត្តមបានដឹកនាំក្រុមការងារ ជួបប្រជុំពិភាក្សាការងារ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកម្លាំងកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ខែតុលានេះ បន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ឯកឧត្តមបន្ដថា «ការឆ្លើយតបនេះ ក៏មានឯកឧត្តមមេបញ្ជាការតាមផែននីមួយៗ ទាំងមេបញ្ជាការកងអង្គរក្ស មេបញ្ជាការរៀបចំកម្លាំងកងយោធពលខេមរភូមិន្ទទាំងអស់ ដើម្បីចូលរួមធ្វើការហ្វឹកហាត់ គឺបានអង្គុយពិភាក្សាគ្នាដែរ។ អ៊ីចឹង ជាជំហានដំបូង ដំណាក់កាលទី១ យើងត្រូវការ ១,០៥០នាក់ សម្រាប់ចាប់ផ្ដើមការងារហ្វឹកហាត់ ហើយជាង ១ពាន់នាក់នេះ ត្រូវបានក្រសួងការពារជាតិ តាមរយៈកិច្ចប្រជុំនេះ បានឯកភាពឲ្យយកកម្លាំងរបស់កងអង្គរក្សតែម្ដង ដែលជាកងកម្លាំងរៀបរយស្រេច កម្លាំងមានការហ្វឹកហាត់ក្បាច់គុនស្រេច មកធ្វើការរៀបចំ»។

បន្ទាប់ពីទទួលបានការឯកភាពនេះ ក្រុមការងារគណៈកម្មការបើក-បិទរបស់ CAMSOC គ្រោងនឹងទៅជួបសម្ដែងការគួរសមផ្ទាល់ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងអង្គរក្ស ក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការចង្អុលបង្ហាញ និងការផ្ដល់នូវភាពកក់ក្ដៅដល់ក្រុមការងារ ក្នុងការរៀបចំការហ្វឹកហាត់នៅកងអង្គរក្សតែម្ដង។ ក្នុងនោះមានគ្រូបង្គោលចំនួន ៥០នាក់ នឹងត្រូវចាត់ចែងផ្ទាល់ដោយបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីបង្ហាត់ និងការត្រៀមសម្ដែងនូវទស្សនីយភាព «ស្គរជ័យអរិយធម៌ខ្មែរ» ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។

ឯកឧត្តមសង្កត់ធ្ងន់ថា «យើងឃើញថា ការធ្វើការងារក្នុងពេលនេះ យើងមានស្មារតីរួមល្អណាស់ ដោយសារការយោគយល់គ្នា ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺតែងតែជំរុញថា អ្វីដែលយើងគួរធ្វើ ត្រូវតែជំរុញ ហ្មត់ចត់ និងឲ្យមានរបៀបរៀបរយ។ ឥឡូវនេះ យើងទៅជាគំនិតតែមួយ ទៅជាការចុះសម្រុងគ្នាតែមួយ ដើម្បីផលប្រយោជន៍ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យហ្នឹងបាន ទាល់តែយើងចេះរបៀបធ្វើការជាមួយគ្នាដោយសុខដុមរមនា»។

ចុងក្រោយ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងការពារជាតិ ដែលបានផ្ដល់នូវកិច្ចសហការ និងការគាំទ្រ ពិសេសការផ្ដល់នូវកងកម្លាំង ដែលជាកម្លាំងមានវិន័យ សមត្ថភាព ការចេះថែទាំសុខភាព ប្រកបដោយក្រមសីលធម៌ គុណធម៌ ពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានសម្រេចជាគោលការណ៍ផ្ដល់នូវកម្លាំងកងយោធពលខេមរភូមិន្ទចំនួន ៥,២៧០នាក់ សម្រាប់ CAMSOC រៀបចំហ្វឹកហាត់ និងបម្រើការងារឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ ក្នុងនាមអ្នកជំនាញរៀបចំពិធីបើក-បិទ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការមួយនេះ នឹងបង្កើតឲ្យមានភាពអស្ចារ្យក្នុងពិធីបើក-បិទ ទាំងកីឡាជាតិ លើកទី៣ និងស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កីឡាជាតិ លើកទី៣ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ រីឯព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជាវិញ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ស្ថានភាពកីឡាកង់ភ្នំកម្ពុជា ត្រៀមស៊ីហ្គេម២០២៣ ដំណើរការរលូនក្នុងជំរំហ្វឹកហាត់ នៅសៀមរាប

ស្ថានភាពកីឡាកង់ភ្នំកម្ពុជា ត្រៀមស៊ីហ្គេម២០២៣ ដំណើរការរលូនក្នុងជំរំហ្វឹកហាត់ នៅសៀមរាប

ផ្ទុះការរិះគន់ពីមហាជនរហូតមានអ្នកលក់អនឡាញល្បីម្នាក់សួរថា រ៉ូសប្រើផលិតផលអីបានជារាងយារម្ល៉េះ? (មានវិឌីអូពេញ)

ផ្ទុះការរិះគន់ពីមហាជនរហូតមានអ្នកលក់អនឡាញល្បីម្នាក់សួរថា រ៉ូសប្រើផលិតផលអីបានជារាងយារម្ល៉េះ? (មានវិឌីអូពេញ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!