Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បំបែករឿងក្តីចាក់សម្លាប់គ្នាក្នុងវង់រាំកម្សាន្ត សមត្ថកិច្ចរកមុខសញ្ញាឃើញឃាត់ខ្លួនជនសង្ស័យបានសម្រេច

សុខៗស្រាប់តែកញ្ញា រ៉ូស ដាក់បណ្តាសាឱ្យ អ៊ឹម ជីវ៉ា ធ្លាក់យន្តហោះ, ពិតជាសាហាវមែនលើកនេះ Idol ល្បីស៊ីចេកហ៊ានណាស់លើកនេះ

នាយក្រានដឹកនាំក្រុមកំប្លែងរបស់បងប្រុសចូលលេងនៅTV5ដោយបង្កើត កម្មវិធីកំប្លែងថ្មី “ចៅលោកតា” ឱ្យកក្រើកសម្រាប់ឆ្នាំនេះ

បំបែករឿងក្តីចាក់សម្លាប់គ្នាក្នុងវង់រាំកម្សាន្ត សមត្ថកិច្ចរកមុខសញ្ញាឃើញឃាត់ខ្លួនជនសង្ស័យបានសម្រេច

by Mr. Borin Journalist
January 31, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

កោះកុង៖ កម្លាំងនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានបំបែករឿងក្តីដោយឃាត់ខ្លួនជនសង្ស័យម្នាក់រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ទៀតក្នុងវង់រាំកម្សាន្ត ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក។

នគរបាលស្រុកបូទុមសាគរ បានប្រើពេលវេលា ២៨ម៉ោងរហូតដល់ឈានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផន ចាន់រ៉ា ហៅ លៀន មុខរបរជាកម្មករសំណង់ផ្ទះត្រចៀកកាំ ដែលមានស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចវែងចាក់សម្លាប់យុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ ១៨ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក បណ្តាលឱ្យស្លាប់ភ្លាមៗនៅវង់រាំកម្សាន្តប្រគុំតន្រ្តី និងតាំងពិព័រណ៍ កាលពីយប់ម៉ោង ១០និង៣០នាទី ថ្ងៃទី២៧ ខែមករា កន្លងទៅ។

លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នានៅពេលនេះ ដោយសារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះមានការសុំទោសក៏ដោយ។
កងកម្លាំងនគរបាលស្រុកបូទុមសាគរ បានសុំកិច្ចសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តកណ្តាល និងស្នងការនគរបាលខេត្តព្រៃវែង ទំរាំបង្រ្កាបជនសង្ស័យបាន ដោយសមត្ថកិច្ចបញ្ចូនមកកាន់អធិការស្រុកបូទុមសាគរ និងបន្តកសាងសំណុំរឿងទៅស្នងការនគរបាលខេត្តកោះកុង អនុវត្តនីតិវិធីច្បាប់។

បើតាមលោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បន្ថែមថា នេះជាករណីឃាតកម្មដំបូងគេហើយដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក ចាប់តាំងពីលោកឡើងកាន់តែតំណែងជាអធិការនគរបាលស្រុក។ ទោះបីជាសមត្ថកិច្ចបង្កើនការទប់ស្កាត់ និងល្បាតរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក្តី។

លោកអធិការនគបាលស្រុក សង្កត់ធ្ងន់ដែរថា លោកនឹងបន្តអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដាក់វេនប្រចាំការចុះល្បាតនៅតាមគោលដៅសំខាន់ៗ និងផ្សព្វផ្សាយអប់រំគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែខ្លាំងក្លាបន្ថែមទៀត៕

ចុចមើលក្នុងតេឡាក្រាម
Next Post
នាយក្រានដឹកនាំក្រុមកំប្លែងរបស់បងប្រុសចូលលេងនៅTV5ដោយបង្កើត កម្មវិធីកំប្លែងថ្មី “ចៅលោកតា” ឱ្យកក្រើកសម្រាប់ឆ្នាំនេះ

នាយក្រានដឹកនាំក្រុមកំប្លែងរបស់បងប្រុសចូលលេងនៅTV5ដោយបង្កើត កម្មវិធីកំប្លែងថ្មី “ចៅលោកតា” ឱ្យកក្រើកសម្រាប់ឆ្នាំនេះ

ក្នុងព្រឹត្តិការណ៍គាំទ្រស៊ីហ្គេមឆ្នាំ២០២៣ Decathlon ផ្តល់ជូនគូប៉ុង៥ដុល្លារដល់១ពាន់ដុល្លារដល់អតិថិជន ៥០០នាក់ដំបូងនៅថ្ងៃទី៤ខែកុម្ភៈនៅផ្សារអ៊ីអន៣

ក្នុងព្រឹត្តិការណ៍គាំទ្រស៊ីហ្គេមឆ្នាំ២០២៣ Decathlon ផ្តល់ជូនគូប៉ុង៥ដុល្លារដល់១ពាន់ដុល្លារដល់អតិថិជន ៥០០នាក់ដំបូងនៅថ្ងៃទី៤ខែកុម្ភៈនៅផ្សារអ៊ីអន៣

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!