Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
នាយក្រានដឹកនាំក្រុមកំប្លែងរបស់បងប្រុសចូលលេងនៅTV5ដោយបង្កើត កម្មវិធីកំប្លែងថ្មី “ចៅលោកតា” ឱ្យកក្រើកសម្រាប់ឆ្នាំនេះ

បំបែករឿងក្តីចាក់សម្លាប់គ្នាក្នុងវង់រាំកម្សាន្ត សមត្ថកិច្ចរកមុខសញ្ញាឃើញឃាត់ខ្លួនជនសង្ស័យបានសម្រេច

ក្នុងព្រឹត្តិការណ៍គាំទ្រស៊ីហ្គេមឆ្នាំ២០២៣ Decathlon ផ្តល់ជូនគូប៉ុង៥ដុល្លារដល់១ពាន់ដុល្លារដល់អតិថិជន ៥០០នាក់ដំបូងនៅថ្ងៃទី៤ខែកុម្ភៈនៅផ្សារអ៊ីអន៣

នាយក្រានដឹកនាំក្រុមកំប្លែងរបស់បងប្រុសចូលលេងនៅTV5ដោយបង្កើត កម្មវិធីកំប្លែងថ្មី “ចៅលោកតា” ឱ្យកក្រើកសម្រាប់ឆ្នាំនេះ

by Mr. Borin Journalist
February 2, 2023
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

នំពេញ៖ កាលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានីយទូរទស្សន៍ TV5 បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវការ ផ្សាយផ្ទាល់កម្មវិធីកំប្លែង «ចៅលោកតា» ដែលមានការដឹកនាំផ្ទាល់ពីអ្នកដឹកនាំក្រុមកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺ លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ពីផលិតកម្ម 9Colors Production ។

លោកស៊ិន សណ្ដោស ផលិតករតំណាង 9 Colors Production កម្មវិធីកំប្លែង «ចៅលោកតា» ជាកម្មវិធីថ្មី ដែលមានការសម្តែងពីក្រុមចៅលោកតា ហើយនិងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដែលពោរពេញដោយវោហារស័ព្ទ កំប្លុកកំប្លែង និងមានបទពិសោធ ទៅតាមជំនាញនីមួយៗផ្សេងៗពីគ្នា ដែលពួកគាត់មកចែករំលែកបទពិសោធដល់ក្រុមចៅលោកតានៅក្នុងកម្មវិធីកំប្លែងនោះទៀតផង និយាយឱ្យខ្លីគឺកំប្លែងលើកំប្លែង សើចលើសើច សើចពេញមួយម៉ោងរៀងរាល់ចុងសប្តាហ៍។

តំណាងឱ្យក្រុមកំប្លែងរបស់លោក លោកបានបញ្ជាក់ថា កម្មវិធីកំប្លែង «ចៅលោកតា » ជាកម្មវិធីផ្សាយផ្ទាល់ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១២:០០ ដល់ ១៣:០០នាទី​​ តាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5 (TV5) ចាប់ពីថ្ងៃសៅរ៍ទី 04 ខែ កុម្ភៈ ឆ្នាំ 2023 នេះតទៅ ។

អ្នកនាង រស់ ឡុងម៉ាឡែន ប្រធានទីផ្សាស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងឱ្យដឹងថា កម្មវិធីកំប្លែង «ចៅលោកតា» គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀតសម្រាប់ទស្សនិកជន ដែលតែងតែជឿជាក់ និងទុកចិត្តមកលើ TV5 ដែលគ្រប់កាលៈទេសៈគ្រប់ពេលវេលាតែងតែរិះរកអ្វីថ្មី និងប្លែកៗសម្រាប់បំពេញចក្ខុរបស់ទស្សនិកជន។

អ្នកនាង រស់ ឡុងម៉ាឡែន បាននិយាយថា “យើងជឿជាក់ថា ការផ្សាយផ្ទាល់កម្មវិធីកំប្លែង «ចៅលោកតា» នេះ ទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ប្លែកមិនធ្លាប់មានពីមុន ព្រោះរាល់កម្មវិធីកំប្លែងគ្រប់សប្តាហ៍នឹងមានសាច់រឿងខុសៗគ្នា កំប្លែងសើច សំណើចបង្កប់ការអប់រំ គួបផ្សំនឹងភាពប៉ិនប្រសប់ពីតារាកិត្តិយសដែលមានឈ្មោះបោះសំឡេង និងភាពកំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះនឹងកាន់តែធ្វើអោយកម្មវិធីពោរពេញទៅដោយសំណើច សើចតាំងពីដើមរហូតដល់ចប់”។

សូមបញ្ជាក់ផងដែរថា ជាការពិតណាស់ TV5 គឺជាស្ថានីយទូរទស្សន៍ដែលមានប្រជាប្រិយភាពជាងគេក្នុងប្រទេសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើតម្រូវការរបស់ទស្សនិកជនក្នុងការផលិតកម្មវិធីថ្មីៗ រឿងភាគខ្មែរដ៏ជក់ចិត្ត ភាពយន្តបរទេស នាំយកកម្មវិធីល្បីៗពីក្រៅប្រទេស។ ការកម្សាន្តប្លែកៗ ព័ត៌មានដែលមានប្រភពច្បាស់លាស់ រួមនឹងកម្មវិធីបែបកំប្លែងសើចសប្បាយ គ្រប់រសជាតិ គ្រប់តម្រូវការរបស់ទស្សនិកជនមិនអោយខកបំណងឡើយ៕

អត្ថបទដោយ Mr. Renno រូបភាពសហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
ក្នុងព្រឹត្តិការណ៍គាំទ្រស៊ីហ្គេមឆ្នាំ២០២៣ Decathlon ផ្តល់ជូនគូប៉ុង៥ដុល្លារដល់១ពាន់ដុល្លារដល់អតិថិជន ៥០០នាក់ដំបូងនៅថ្ងៃទី៤ខែកុម្ភៈនៅផ្សារអ៊ីអន៣

ក្នុងព្រឹត្តិការណ៍គាំទ្រស៊ីហ្គេមឆ្នាំ២០២៣ Decathlon ផ្តល់ជូនគូប៉ុង៥ដុល្លារដល់១ពាន់ដុល្លារដល់អតិថិជន ៥០០នាក់ដំបូងនៅថ្ងៃទី៤ខែកុម្ភៈនៅផ្សារអ៊ីអន៣

ពិតជាសាហាវមែន! ប្តីខឹងប្រពន្ធខ្លាំងរហូតដល់ថ្នាក់សម្លាប់តែម្តងហើយបើកឡានទម្លាក់ចូលព្រែក (ចុចអានលម្អិតនិងមូលហេតុ)

ពិតជាសាហាវមែន! ប្តីខឹងប្រពន្ធខ្លាំងរហូតដល់ថ្នាក់សម្លាប់តែម្តងហើយបើកឡានទម្លាក់ចូលព្រែក (ចុចអានលម្អិតនិងមូលហេតុ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!