Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
លោក ផែង វណ្ណៈ ស្ងាត់ៗប្តឹងបុរសម្នាក់ដែលពូកែរិះគន់ទើសលោក រហូតលោកសម្រេចថាប្តឹងឡើងតុលាការជាផ្លូវការ (ចុចអានលម្អិត)

ពិតជាគួរឱ្យរន្ធត់ណាស់បុរសជាប្ដីម្នាក់ប្រើខ្សែរឹ.ត.កប្រពន្ធ ខ្លួននិងយកពន្លាកចា.ក់ជ័រកៅស៊ូមកចា.ក់.កបន្ថែមទៀត

ពិតជាហ៊ានណាស់! នារីក្លាហានដឹកប្រុសស្នេហ៍ថ្មីមកជាមួយដា.វទៅកា.បប្តីដើមរបស់ខ្លួន (ចុចអានលម្អិត)

លោក ផែង វណ្ណៈ ស្ងាត់ៗប្តឹងបុរសម្នាក់ដែលពូកែរិះគន់ទើសលោក រហូតលោកសម្រេចថាប្តឹងឡើងតុលាការជាផ្លូវការ (ចុចអានលម្អិត)

by Mr. Borin Journalist
February 5, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ លោក ផែង វណ្ណៈ នៅ ព្រឹក ថ្ងៃ ទី ២៥ ខែមករា ឆ្នាំ ២០២៣ នេះ បាន ដាក់ ពាក្យបណ្ដឹង ចូល ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ សុំ ប្ដឹង ឈ្មោះ នី ណា ក់ ដែល ប្រើប្រាស់ គណនី ហ្វេ ស ប៊ុ ក របស់ ខ្លួន ឈ្មោះ IMAN-KH ពី បទ បរិហារកេរ្តិ៍ ជា សាធារណៈ និង បរិហារកេរ្តិ៍ ជា សាធារណៈ ដោយ ទារ សំណង ជំងឺ ចិត្ត ចំនួន ៥០ លាន រៀល ។

ក្នុង ពាក្យបណ្ដឹង របស់ លោក ផែង វណ្ណៈ បាន រៀបរាប់ ថា កាលពី ថ្ងៃ ទី ២៣ ខែមករា ឆ្នាំ ២០២៣ ឈ្មោះ នី ណា ក់ បាន សរសេរ សារ នៅ ក្នុង គណនី ហ្វេ ស ប៊ុ ក របស់ ខ្លួន ឈ្មោះ IMan-KH ដែល មាន ខ្លឹមសារ ថា “ មិនដឹង ថា ទៅ លុតជង្គង់ សំដែង ធ្វើ ជា សែន នៅផ្ទះ ឧកញ៉ា ណា ម្នាក់ ឡើយ ឬ គេ ហៅ ទៅ ស៊ីផឹក ពេល សែន ក៏ ថត យក ប៉េ ព្រោះ ចូល ចិត្ត ការពារ គ្នា គេ តាម ពិត ពី មុន មក មិន ដែល ឃើញ សែន ស្អី ទេ ។ មនុស្ស រស់ ដោយសារ យកមុខ …” ។

យោង តាម មាត្រា ៣០៧ នៃ ក្រមព្រហ្មទណ្ឌ សំ ណេ រ របស់ ឈ្មោះ ឌី ណា ក់ ដែល បាន សរសេរ និង បង្ហោះ ជា សាធារណៈ គឺជា ការ បរិហារកេរ្ដិ៍ ជា សាធារណៈ ព្រោះ ខ្លឹមសារ ដែល ឈ្មោះ នី ណា ក់ សរសេរ ជា ការ អះអាង បំផ្លើស ដោយ អ សុទ្ធចិត្ត ធ្វើ ឲ្យ សារ ធា ណៈ ជន មានការ យល់ ច្រឡំ បណ្តាល ឲ្យ ប៉ះពាល់ ដល់ កិត្តិយស របស់ លោក យ៉ាងធ្ងន់ធ្ងរ ។ ម្យ៉ាងវិញទៀត សំ ណេ រ ខាងលើ នេះ ក៏ បាន ប្រើ ពាក្យ ជេរ ប្រមាថ ជា សារ ធារ ណៈ ផង ដែរ “ គេ ហៅ ទៅ ស៊ីផឹក ពេល សែន ក៏ ថត យក ប៉េ ” ។

លោក ផែង វណ្ណៈ សំណូមពរ ឲ្យ តុលាការ ផ្ដន្ទាទោស បុគ្គល ឈ្មោះ នី ណា ក់ តាម ផ្លូវច្បាប់ និង ទារ សំណង ជំងឺ ចិត្ត និង ការ ខូចខាត ចំនួន ៥០ លាន រៀល ។

ក្រឡេក មើល គណនី ហ្វេ ស ប៊ុ ក IMan-KH របស់ លោក នី ណា ក់ បាន សរសេរ នៅ ព្រឹក ថ្ងៃ ពុធ ទី ២៥ ខែ ឆ្នាំ ដដែល ដូច្នេះថា៖ « លោក ផែង វណ្ណៈ គាត់ បាន ប្តឹង ខ្ញុំ ហើយ សូម បងប្អូន ជ្រាប ជា ដំណឹង ។ លោក នី ណា ក់ បន្ត ថា បងប្អូន ខ្មែរ ទាំងអស់ ជា គោរព ស្រលាញ់ ខ្ញុំ សូម ខ្ចី លុយ ម្នាក់ ៥០ ដល់ ១០០ ដុល្លារ ដោយ គ្មាន ការ ប្រាក់ សម្រាប់ ជា លុយ ដើម្បី សងជំងឺចិត្ត របស់ លោក ផែង វណ្ណៈ (៥០ លាន រៀល ) ១២,៥០០ ដុល្លារ ។ ខ្ញុំបាទ គ្មាន លុយ ឡើយ មាន តែ ពឹង លើ បងប្អូន ជា អ្នក ជួយ ។ នៅ ពេល ដែល ខ្ញុំ រក លុយ បាន ពី ការ លក់ សាច់ក្រក ទឹកឃ្មុំ វគ្គ បង្រៀន កសិកម្ម ទំនិញ កសិកម្ម ផ្សេង ៗ ខ្ញុំ នឹង សង បងប្អូន វិញ គ្រប់ ចំនួន ។ បច្ចុប្បន្ន ខ្ញុំ រក លុយ បាន ខ្លះ ដែរ តែ ត្រូវ ប្រើ ការ លើ ការ ដំណើរការ អង្គការ ពលរដ្ឋ យើង ។ គំរោង ធំ បំផុត នៅ ក្នុង អង្គការ គឺ កម្មវិធី កសិកម្ម ដែល មានការ បណ្ដុះបណ្ដាល កសិករ នូវ បច្ចេកទេស ការ ស្វែងរក ទីផ្សារ កសិផល ការ បង្កើត សហគមន៍ កសិករ និង ការ សហការ ជាមួយ អ្នក វិនិយោគទុន ក្នុង និង ក្រៅ ស្រុក » ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ពិតជាហ៊ានណាស់! នារីក្លាហានដឹកប្រុសស្នេហ៍ថ្មីមកជាមួយដា.វទៅកា.បប្តីដើមរបស់ខ្លួន (ចុចអានលម្អិត)

ពិតជាហ៊ានណាស់! នារីក្លាហានដឹកប្រុសស្នេហ៍ថ្មីមកជាមួយដា.វទៅកា.បប្តីដើមរបស់ខ្លួន (ចុចអានលម្អិត)

បង្ក្រាបឈ្មួញជួញដូរគ្រឿងញៀន១០០គីឡូជនចិនមួយក្រុម ជាមួយរថយន្តសេរីទំនើប (ចុចមើលលម្អិត)

បង្ក្រាបឈ្មួញជួញដូរគ្រឿងញៀន១០០គីឡូជនចិនមួយក្រុម ជាមួយរថយន្តសេរីទំនើប (ចុចមើលលម្អិត)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!