Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ពិតជាហ៊ានណាស់! នារីក្លាហានដឹកប្រុសស្នេហ៍ថ្មីមកជាមួយដា.វទៅកា.បប្តីដើមរបស់ខ្លួន (ចុចអានលម្អិត)

លោក ផែង វណ្ណៈ ស្ងាត់ៗប្តឹងបុរសម្នាក់ដែលពូកែរិះគន់ទើសលោក រហូតលោកសម្រេចថាប្តឹងឡើងតុលាការជាផ្លូវការ (ចុចអានលម្អិត)

បង្ក្រាបឈ្មួញជួញដូរគ្រឿងញៀន១០០គីឡូជនចិនមួយក្រុម ជាមួយរថយន្តសេរីទំនើប (ចុចមើលលម្អិត)

ពិតជាហ៊ានណាស់! នារីក្លាហានដឹកប្រុសស្នេហ៍ថ្មីមកជាមួយដា.វទៅកា.បប្តីដើមរបស់ខ្លួន (ចុចអានលម្អិត)

by Mr. Borin Journalist
February 5, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ខេត្តសៀមរាប ៖ ប្តី – ប្រពន្ធ ១ គូ ជិះ ម៉ូតូឌុប គ្នា ទៅ កា . ប់ប្រហារ លើ អតីត ប្តី មុនបង្ក ឱ្យខូចខាត ម៉ូតូ យ៉ាងដំណំ ដោយសារ ខឹង មិន ព្រមឱ្យ លុយ ទៅ រំលោះ យកម៉ូតូមកវិញ ។ បន្ទាប់ មក ជន សង្ស័យ ទាំង ២នាក់ បាន គេចខ្លួន ទៅ ពួន នៅ រោង ចម្ការមួយកន្លែង ស្ថិត ក្នុង ស្រុក សូទ្រនិគម ខេត្តសៀមរាប អស់ រយៈពេល ជិត ១០ ថ្ងៃ ក៏ ត្រូវ សមត្ថកិច្ច តាម ឃាត់ខ្លួន បាន យោង តាម បទបញ្ជា របស់ លោក អាំង សុភា ចៅក្រម ស៊ើបសួរ នៃ សាលាដំបូង ខេត្តសៀមរាប ។

ហេតុការណ៍ ឃាត់ខ្លួន ជន សង្ស័យ ទាំង ២ នាក់ ធ្វើ ឡើង កាលពីវេលា ម៉ោង ៨ យប់ ថ្ងៃ ទី ២៣ ខែមករា ឆ្នាំ ២០២៣ ស្ថិត នៅ ចំណុច ក្នុង រោង ដីចម្ការ គេ មួយ កន្លែង ក្នុង ស្រុក សូទ្រនិគម ខេត្តសៀមរាប ។ បើ តាម លោក ឧត្តមសេនីយ៍ ត្រី ភឹង ចិន្តា រ៉េ ត ស្នងការ រង ទទួល ផែន ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរ បាល ខេត្តសៀមរាប បាន ប្រាប់ ថា ជនសង្ស័យ ទាំង ២ នាក់ ទី ១- ឈ្មោះ លឿម ផ ល្លី ហៅ អា លី ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជា កម្មករ ឡ នំ បុ័ង មានស្រុក កំណើត នៅ ភូមិ បឹង វៀន ឃុំ តា យ៉ែ ក ស្រុក សូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្ន រស់នៅ ភូមិ អ ញ្ជា ញ សង្កាត់ នគរធំ ខេត្តសៀមរាប និង ទី ២-ឈ្មោះ អ៊ូ ជីតា រស្មី ដា រ៉ា ហៅ អា កុក ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិន ពិតប្រាកដ កើត នៅ ភូមិ វត្ត បូព៌ សង្កាត់ សាលា កំរើក ក្រុង ខេត្តសៀមរាប ពួក គេ ជាប់ ពាក់ព័ន្ធ ក្នុង បទល្មើស ករណី ប៉ុនប៉ង ឃា . ត . ក . ម្ម ធ្វើ ឱ្យ ខូចខាត ដោយ ចេតនា មាន ស្ថាន ទម្ងន់ទោស , ប្រើប្រាស់ នូវ សារធាតុ ញៀន ទៀត ផង ។

លោក បាន បញ្ជាក់ ទៀត ថា មុន ពេល កើតហេតុ នៅ វេលា ម៉ោង ០៨ និង ៥០ នាទី ព្រឹក កាលពី ថ្ងៃ ទី ១៧ ខែមករា ឆ្នាំ ២០២៣ ស្ថិត នៅ ចំណុច ផ្លូវ ៣០ ម៉ែត្រ ក្នុងភូមិ ត្រពាំង សេះ សង្កាត់ គោក ចក ខេត្តសៀម រាប ជនសង្ស័យ ឈ្មោះ លឿម ផ ល្លី បាន បើក ម៉ូតូ ម៉ាក ទ្រី ម សង់ ឌុ ប ឈ្មោះ អ៊ូ ជីតា រស្មី ដា រ៉ា ហៅ អា កុក ភេទ ប្រុស អាយុ ២៦ ឆ្នាំ ប្រដាប់ ដោយ ដាវ កែ ច្នៃ ធ្វើ សកម្មភាព កា . ប់ ទៅ លើ ជន រង គ្រោះ ឈ្មោះ ឃ្លាំង ប៊ុ ន ធឹង ភេទ ប្រុស អាយុ ៥២ ឆ្នាំ តែ ត្រូវ ជន រង គ្រោះ ក្រឡេក ឃើញ ក៏ ស្ទុះ ចុះ ពីលើ ម៉ូតូ គេចខ្លួន ទាន់ ទើប ជនសង្ស័យ បានកា . ប់ ទៅ លើ ម៉ូតូ របស់ ជន រង គ្រោះបណ្តាល ឱ្យ ខូចខាត តែ ម្តង ។ បន្ទាប់ ពី ទទួល បាន ព័ត៌មាន នេះ ភ្លាម កម្លាំង យើង បាន សហការ ជាមួយ កម្លាំង អធិការ នគរបាល ក្រុង សៀម រាប និង កម្លាំង អធិការ នគរបាល ស្រុក សូទ្រនិគម បន្ត ការ ស្រាវ ជ្រា រកមុខ សញ្ញា ទាំង ពីរ នាក់ ខាង លើ ជា បន្តបន្ទាប់ ដោយ ពុំ មានការ អាកខាន ឡើយ ។

លុះដល់ ល្ងាច ថ្ងៃ ទី ២៣ មក រា ទើប នាំ ខ្លួន ជនសង្ស័យ ទាំង ពីរ ខាងលើ នេះ បាន នៅ ចំណុច ក្នុង រោង ដីចម្ការ គេ មួយ កន្លែង ក្នុងស្រុក សូទ្រនិគម កាលពី វេលា ម៉ោង ៨ យប់ ថ្ងៃ ទី ២៣ ខែមករា ឆ្នាំ ២០២៣ ។ តាម ការ ស្តាប់ ចម្លើយ ឈ្មោះ លឿម ផ ល្លី ហៅ អា លី ភេទ ស្រី អាយុ ៣៦ ឆ្នាំ បាន សារភាព ថា រូប នាង និង ជន រង គ្រោះ ឈ្មោះ ឃ្លាំង ប៊ុ ន ធឹង ជា អតីត ប្តី ប្រពន្ធ ។ លុះដល់ អំឡុង ខែកញ្ញា ឆ្នាំ ២០២២ រូប នាង មាន ផ្ទៃពោះ ហើយ ឈ្មោះ ឃ្លាំង ប៊ុ ន ធឹង បាន ទុក នាង ចោល ចំណែក ម៉ូតូ របស់ នាង ក៏ ត្រូវ ឈ្មោះ ឃ្លាំង ប៊ុ ន ធឹង យក ទៅ បញ្ចាំ លេងល្បែង អស់ ។

ក្រោយមក នៅ អំឡុង ខែវិច្ឆិកា ឆ្នាំ ២០២២ ខ្លួន ក៏ មាន ប្តី ថ្មី ម្នាក់ ទៀត ឈ្មោះ អ៊ូ ជីតា រស្មី ដា រ៉ា ហៅ អា កុក ភេទ ប្រុស អាយុ ២៦ ឆ្នាំ ហើយ នៅ ថ្ងៃ កើតហេតុ ខ្លួន បាន បើក ម៉ូតូឌុប ឈ្មោះ អ៊ូ ជីតា រស្មី ដា រ៉ា ហៅ អា កុក ប្រដាប់ ដោយ ដាវ កែ ច្នៃ ចេញពី ចំណុច ឡ នំ បុ័ង ស្ថិត នៅ ភូមិ អ ញ្ជា ញ សង្កាត់ នគរធំ ក្រុង សៀមរាប ទៅ ស្ទាក់ កា . ប់ ជន រង គ្រោះ ( អតីត ប្តី ) ស្ថិត នៅ ចំណុច កន្លែង កើតហេតុ ខាងលើ មូលហេតុ ដោយសារ ខឹង ជន រង គ្រោះ មិន ផ្តល់ ប្រាក់ ឱ្យ ខ្លួន លោះ ម៉ូតូ មក វិញ សោះឡើយ ។

តាម ការ ស្តាប់ ចម្លើយ ឈ្មោះ អ៊ូ ជីតា រស្មី ដា រ៉ា ហៅ អា កុក ភេទ ប្រុស អាយុ ២៦ ឆ្នាំ បាន សារភាព ថា នៅ ថ្ងៃ កើតហេតុ ឈ្មោះ លឿម ផ ល្លី បាន បើក ម៉ូតូឌុប រូប ខ្លួន ទៅ រក ឈ្មោះ ឃ្លាំង ប៊ុ ន ធឹង ដើម្បី ទារ ប្រាក់ យក ទៅ លោះ ម៉ូតូ ពេល បាន ជួប ឈ្មោះ ឃ្លាំង ប៊ុ ន ធឹង គេ មិន ព្រម ឈប់ ម៉ូតូ និយាយ គ្នា ទេ ថែម ទាំង គំរាម ប្តឹង ដល់ សមត្ថកិច្ច នគរបាល ទៀត ទើប ពួក ខ្លួន តាម ដល់ ចំណុច មុខ កន្លែង ប្តូរ សំបក កង់ រថយន្ត ផ្លូវ ៣០ ម៉ែត្រ ខ្លួន ក៏ ស្ទុះ ចុះ ពីលើ ម៉ូតូ កា . ប់ ទៅ លើ ឈ្មោះ ឃ្លាំង ប៊ុ ន ធឹង តែ គាត់ ដឹងខ្លួន ផ្តួល ម៉ូតូ គេចខ្លួន ទាន់ ទើប រូបគេ កាប់ ម៉ូតូ គាត់ តែ ម្តង ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
បង្ក្រាបឈ្មួញជួញដូរគ្រឿងញៀន១០០គីឡូជនចិនមួយក្រុម ជាមួយរថយន្តសេរីទំនើប (ចុចមើលលម្អិត)

បង្ក្រាបឈ្មួញជួញដូរគ្រឿងញៀន១០០គីឡូជនចិនមួយក្រុម ជាមួយរថយន្តសេរីទំនើប (ចុចមើលលម្អិត)

ស្តាប់ចម្លើយសារភាពហើយពិតជាហួសជាខ្លាំង មូលហេតុអ្វីបានជាសម្លាប់មនុស្សបែបនេះ? (មានរូបច្បាស់ពីជនរងគ្រោះ )

ស្តាប់ចម្លើយសារភាពហើយពិតជាហួសជាខ្លាំង មូលហេតុអ្វីបានជាសម្លាប់មនុស្សបែបនេះ? (មានរូបច្បាស់ពីជនរងគ្រោះ )

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!